វិភាគពីនយោបាយពេរេស្រ្តូយការរបស់ហ្គោបាឆូវ ៖ លោកហ្គោបាឆូវជាអ្នកធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដែលកំពុងទុំជោរនៅក្នុងសហភាពសូវៀតដែលពីដើមមានជំហររឹងមាំតាំងពីឆ្នាំ ១៩១៧មកម្ល៉េះ។ ជាលើកដំបូងលោកហ្គោបាឆូវបានបើកឱ្យមានវិនុយោគទន់ខាងវិស័យឧស្សាហកម្មមកពីក្រៅហើយបំផុសឱ្យមានការប្រណាំងប្រជែងតាមទម្រង់សេដ្ឋកិច្ចរបបទីផ្សារសេរី។
vrean.com Latest Questions
ចូរធ្វើការប្រៀបធៀបវិស័យនយោបាយ របស់លោកស្តាលីននិងលោកប្រេស្នែវ ?
បានជាសហភាពសូវៀតផ្តល់ជំនួយឱ្យអឺរ៉ុបខាងកើតពីព្រោះដើម្បីពង្រឹកមនោគមវិជ្ជាកុំមុយនីស។
ពន្យល់ពីបក្សសម្ព័ន្ធវ៉ាសូវ និងអង្គការកូមេកុង ៖ បក្សសម្ព័ន្ធវ៉ាសូវី គឺអង្គការបង្កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ១៩៥៥ មានសមាជិកជាប្រទេសកុំមុយនីសនៅអឺរ៉ុបខាងកើតសម្រាប់ប្រឆាំងនិងអង្គការអូតង់របស់ពួកមូលធនអាមេរិច។ • ប្រទេសជាសមាជិកមាន ៖ អាល់បានី ប៊ុលការី ហុងគ្រី បូឡាញ ឆឺហ្គោស្លូវាគី និងសហភាពសូវៀត ទីស្នាក់ការប្រទេសនេះគឺនៅទីក្រុង វ៉ាសូវី នៃប្រទេសប៉ុឡូញ។ • អង្គការកូមេកុង ៖ គឺជាអង្គការជំនួយសេដ្ឋកិច្ចទៅវិញទៅមកបង្កើតឡើងនៅឆ្នាំ ១៩៤៩៩សម្រាប់ត្រួតពិនិត្យសេដ្ឋកិច្ចនៃបណ្តោលប្រទេសក្រោមអាណាព្យាបាលសហភាពសូវៀត។ ផលិតផលដែលផលិតបានពីរោងចក្រប្រើប្រាស់បានតែក្នុងស្រុកនិងនៅតាមប្រទេសគ្នាឯងមិនអាចនាំចេញទៅលក់នៅទីផ្សារសេរីបានឡើយ។ ...
សេដ្ឋកិច្ចអ៊ីតាលីពឹងផ្អែកលើវិស័យជាច្រើនដូចជា ៖ • វិស័យកសិកម្ម • ធនធានរ៉ែ • វិស័យទេសចរណ៍ • វិស័យពាណិជ្ជកម្ម។
ប្រទេសអ៊ីតាលីសំបូរខាងស្ថាបត្យកម្មបុរាណបច្ចុប្បន្ននេះមានការរីកចម្រើនដែលព្រោះជនជាតិអ៊ីតាលីមានទេពកោសល្យស្នាដៃក្នុងកាសាងសង់សំនង់ល្បីៗនិងជាប់បានយូរយារណាស់មកហើយចំណេះដឹងទាំងនោះបានបន្តដល់អ្នកជំនាន់ក្រោយ។ ម៉្យាងទៀតរាលសំណង់ដែលជាមរតកគឺពួកថែរក្សាបានយូរឱ្យនៅល្អសព្វថ្ងៃ។
ពាណិជ្ជកម្មអ៊ីតាលីមានការនាំចេញសំលៀកបំពាក់ព្រោះជាប្រទេសល្បីខាងឆ្នៃម៉ូដនាំមុខគេលើពិភពលោក។ ក្រៅពីនេះមានស្បែកជើងរថយន្ត ម៉ាស៊ីនគ្រប់ប្រភេទដែកថែបគីមីនិងផលិតផលសកម្ម។ ផលិតផលនាំចូលមានកំណាត់សំពត់ ស្រូវសាលី និងសាច់។
រៀបរាប់ការកសាងរបបសង្គមនិយមរបស់លោកស្តាលីននិងគ្រូតឆូវ ៖ • ការកសាងរបបសង្គមនិយមរបស់ស្តាលីន ក្រោយសង្រ្គាមលោកលើកទី២ គំរោងកសាងប្រទេសចាប់ផ្តើមពីជំហានដំបូងដោយពឹងផ្អែកលើការកសាងផែន សេដ្ឋកិច្ចដោយចាប់ផ្តើមបន្តអនុវត្តផែនការ៥ឆ្នាំលើកទី៤និងលើកទី៥។ ការពង្រឹងអំណាចរបស់ស្តាលីនធ្វើឡើងតាមរយៈសន្តិសុខដែលដឹកនាំដោយដាណូវជាអ្នកតាមដានជួរបញ្ញាវន្តដែលវែងតែប្រឆាំងឬបញ្ចេញយោបល់រិះគុណរបបស្តាលីនអណាចស្តាលីនត្រូវពង្រឹងដោយបង្កើតប៉ូលីស សម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅដាក់គុកឬនិរទេសទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់និងអាកាសធាតុដ៏អាក្រក់បំផុត។ • ការកសាងរបបសង្គមនិយមរបស់គ្រូតឆូវ ៖ នៅឆ្នាំ១៩៥៦ មហាសន្និបាតបក្សកុំមុយនីសលើកទី២០ ដែលកោះហៅដោយគ្រួតឆូវបានផ្តោតទៅលើរៀបចំវិស័យនយោបាយថ្មី គឺធ្វើឱ្យសម្រេចនៅក្នុងរយៈពេល៤ឆ្នាំ។ លោកគ្រូតឆូវជាអ្នកកែប្រែកំហុសនយោបាយ សេដ្ឋកិច្ចនិងយោធាដែលបន្សល់ទុកពីររបបស្តាលីន។ លោកគ្រូតឆូវ បានបង្កើតផែនការលើកទី៦នៅឆ្នាំ ១៩៥៩ ដើម្បីជំរុញសេដ្ឋកិច្ចសហភាពសូវៀតឱ្យទាន់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨០គឺមានរយៈពេល២០ឆ្នាំ។
ពណ៌នាស្ថានភាពសង្គមនិយមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ • ស្ថានភាពសង្គម ៖ មានគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីសដោយបង្រាបយ៉ាងសាហាវព្រៃផ្សៃព្រមទាំងចាប់យកទៅដាក់គុក ឬដាក់ទណ្ឌកម្មឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះ។ ហើយធ្វើឱ្យជីវភាពកាន់តែប្រសើរ។ • សេដ្ឋកិច្ច ៖ សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតយ៉ាងដំណំ។ ការកសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំដែលលទ្ធផលបានជោគជ័យគួរជាទីពេញចិត្តដែលធ្វើឱ្យសេដ្ឋកិច្ចសូវៀតរីកចម្រើនមិននឹកស្មានដល់។ មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោងចក្រនិងផ្លូវដែកឱ្យបានច្រើនខ្សែថែមទៀត។ ជំរុញទៅវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។
ផែនការញ៉ូឌៀល គឺជាផែនការស្រោចស្រង់សេដ្ឋកិច្ចជាបន្ទាប់តាមក៏នៃទំរង់របស់រដ្ឋាភិបាល។ លោកហ្រ្វង់គ្លីនរូស្វែលជាអ្នកបង្កើតផែនការនេះ។