a) អង់ស៊ីមយថាប្រភេទមានន័យថាអង់ស៊ីម ប្រភេទណាមួយអាចបំបែកបានតែអាហារ គ្រប់ប្រភេទបាន។ b) អង់ស៊ីមយថាប្រភេទមានន័យថាអង់ស៊ីម ប្រភេទណាមួយអាចបំបែកបានតែអាហារពីរប្រភេទប៉ុណ្ណោះ។ c) អង់ស៊ីមយថាប្រភេទមានន័យថាអង់ស៊ីម ប្រភេទណាមួយអាចបំបែកបានតែអាហារបីប្រភេទប៉ុណ្ណោះ។ d) អង់ស៊ីមយថាប្រភេទមានន័យថាអង់ស៊ីម ប្រភេទណាមួយអាចបំបែកបានតែអាហារប្រភេទមួយនោះប៉ុណ្ណោះ។ ឧទាហរណ៍ អង់ស៊ីមដែលបំបែកខ្លាញ់គឺវាអាចបំបែកបានតែខ្លាញ់មួយមុខប៉ុណ្ណោះវាមិនអាច បំបែកប្រូតេអ៊ីន និងគ្លុយស៊ីតបានទេ ។ ឯអង់ស៊ីមបំបែកប្រូតេអ៊ីនមិនអាចបំបែកខ្លាញ់និងគ្លុយស៊ីតទេ។
vrean.com Latest Questions
a) វាមាននាទីជួយជំរុញល្បឿនប្រតិកម្មគីមីនៃដំណើរការបំបែកអាហារខុសៗគ្នាឱ្យទៅជាម៉ូលេគុលតូចៗងាយជា្របតាមភ្នាសពោះវៀនក្នុងរយៈពេលរំលាយអាហារ។ b) វាមាននាទីជួយពន្យាល្បឿនប្រតិកម្មគីមីនៃដំណើរការបំបែកអាហារខុសៗគ្នាឱ្យទៅជាម៉ូលេគុលតូចៗងាយជ្រាបតាមភ្នាសពោះវៀនក្នុងរយៈពេលរំលាយអាហារ។ c) វាមាននាទីជួយជំរុញល្បឿនប្រតិកម្មគីមីនៃដំណើរការរំលាយអាហារខុសៗគ្នាឱ្យទៅជាម៉ូលេគុលតូចៗងាយជ្រាបតាមភ្នាសពោះវៀនក្នុងរយៈពេលរំលាយអាហារ។ d) វាមាននាទីជួយពន្យាល្បឿនប្រតិកម្មគីមីនៃដំណើរការរំលាយអាហារខុសៗគ្នាឱ្យទៅជាម៉ូលេគុលតូចៗងាយជ្រាបតាមភ្នាសពោះវៀនក្នុងរយៈពេលរំលាយអាហារ។
a) អង់ស៊ីមរំលាយអាហារជាសារធាតុសរីរាង្គពិសេសដែលផលិតដោយប្រដាប់រំលាយអាហារ ដើម្បីជួយក្នុងដំណើរការ ការរំលាយអាហារ។ b) អង់ស៊ីមរំលាយអាហារជាសារធាតុគីមីពិសេសដែលផលិតដោយថ្លើមដើម្បីជួយក្នុងដំណើរការ ការរំលាយអាហារ។ c) អង់ស៊ីមរំលាយអាហារជាសារធាតុសរីរាង្គពិសេសដែលផលិតដោយថ្លើម ដើម្បីជួយក្នុងដំណើរការ ការរំលាយអាហារ។ d) អង់ស៊ីមរំលាយអាហារជាសារធាតុគីមីពិសេសដែលផលិតដោយប្រដាប់រំលាយអាហារ ដើម្បីជួយក្នុងដំណើរការ ការរំលាយអាហារ។
a) អាហារគ្លុយស៊ីត បានមកពីបាយ ដំឡូង គ្រាប់ធញ្ញជាតិ…។ b) អាហាររ៉ែ បានមកពីបន្លែ ត្រី សាច់ និងគ្រឿងបន្ថែមរសជាតិ។ c) អាហារលីពីត(ខ្លាញ់) បានមកពីខ្លាញ់សត្វ ឬប្រេងរុក្ខជាតិ ។ d) អាហារវីតាមីន បានមកពីបន្លែ ផ្លែឈើ។ e) អាហារប្រូតេអ៊ីន បានមកពីសាច់សត្វ ស៊ុត សណ្ដែកសៀង…។ f) ទឹក បានតាមរយៈការផឹកទឹក។
ដំបូងដុំអាហារត្រូវបានកាត់ជាកំណាត់ៗ បន្ទាប់មកបំបែកជាភាគល្អិតៗ ដោយពុំមានការផ្លាស់ប្ដូរធាតុគីមីរបស់វាឡើយ ។ ដំណើរនេះហៅថា…
a) ការរំលាយអាហារមាន២បែបគឺ៖ បំបែកតាមបែបរូប និងតាមបែបគីមី។ b) ការរំលាយអាហារមាន២បែបគឺ៖ បំបែកតាមបែបជីវៈ និងតាមបែបគីមី។ c) ការរំលាយអាហារមាន២បែបគឺ៖ បំបែកតាមបែបមេកានិច និងតាមបែបគីមី។ d) ការរំលាយអាហារមាន២បែបគឺ៖ បំបែកតាមបែបរូប តាមបែបជីវៈ និងតាមបែបគីមី។
a) ការរំលាយអាហារ គឺជាការបំបែកដុំម៉ូលេគុលអាហារពីធំទៅតូចនិងងាយសិន។ b) ការរំលាយអាហារ គឺជាការបំបែកដុំម៉ូលេគុលអាហារពីតូចទៅជាល្អិតនិងងាយសិន។ c) ការរំលាយអាហារ គឺជាការបំបែកដុំអាតូមអាហារពីធំទៅតូចនិងងាយសិន។ d) ការរំលាយអាហារ គឺជាការបំបែកដុំអាតូមអាហារពីតូចទៅល្អិតនិងងាយសិន។
សរីរាង្គដែលរុំព័ទ្ធដោយភ្នាសពោះមានដូចជា៖ ថ្លើម ក្រពះ លំពែង ថង់ទឹកប្រមាត់ និងពោះវៀន។ សរីរាង្គដែលរុំព័ទ្ធដោយភ្នាសពោះមានដូចជា៖ ថ្លើម ក្រពះ លំពែង ផាល និងពោះវៀន។ សរីរាង្គដែលរុំព័ទ្ធដោយភ្នាសពោះមានដូចជា៖ ថ្លើម ក្រពះ លំពែង និងពោះវៀន។ សរីរាង្គដែលរុំព័ទ្ធដោយភ្នាសពោះមានដូចជា៖ ថ្លើម ក្រពះ លំពែង ជ្រាំងពោះវៀន និងពោះវៀន។
• លំពែងជាក្រពេញមួយដែលស្ថិតនៅផ្ដេកក្រោមក្រពះ លំពែង មានទំងន់ប្រហែល 70 g។ បំពង់បញ្ចេញរបស់វា ស្ថិតនៅក្បែរគល់ពោះវៀនចម្ងាយ 2-3cm … • ថ្លើមជាក្រពេញធំជាងគេពណ៌ត្នោត ។ វាមានទំងន់ 2kg ស្ថិតនៅក្រោមសន្ទះទ្រូងផ្នែកខាងស្ដាំ។ ថ្លើមផលិតទឹកប្រមាត់ដែលហូរចូលទៅក្នុងថង់ទឹកប្រមាត់ …
a) ក្រពេញពោះវៀនតូច ស្ថិតនៅក្នុងផ្ទៃពោះវៀនតូច ។វាមានរាងជាបំពង់ ជាគ្រាប់ និងចង្កោម ។វាបញ្ចេញរសពោះវៀនសម្រាប់រំលាយអាហារ។ b) ក្រពេញពោះវៀនតូច ស្ថិតនៅក្នុងផ្ទៃពោះវៀនតូច ។វាមានរាងជាបំពង់ និងចង្កោម ។វាបញ្ចេញរសពោះវៀនសម្រាប់រំលាយអាហារ។ c) ក្រពេញពោះវៀនតូច ស្ថិតនៅក្នុងផ្ទៃពោះវៀនតូច ។វាមានរាងជាបំពង់ និងចង្កោម ។វាបញ្ចេញសារធាតុរាវពោះវៀនសម្រាប់រំលាយអាហារ។ d) ក្រពេញពោះវៀនតូច ស្ថិតនៅក្នុងផ្ទៃពោះវៀនតូច ។វាមានរាងជាបំពង់ ជាគ្រាប់ និងចង្កោម ។វាបញ្ចេញសារធាតុរាវពោះវៀនសម្រាប់រំលាយអាហារ។