អាជ្ញាធរបណ្ដោះអាសន្ននៃការអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំដោយមន្ដ្រីជប៉ុនម្នាក់ ឈ្មោះយ៉ាស៊ូស៊ី អាកាស៊ី (Yashusi Akashi) ទទួលខុសត្រូវរួមលើអំណាចត្រួតត្រាបណ្ដោះអាសន្ននៅកម្ពុជារីឯកងទ័ព វិញស្ថិតនៅក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ជនជាតិអូស្រ្ដាលីម្នាក់ឈ្មោះលោក សង់ឌែសុន (Sanderson)។ អ៊ុនតាក់មានទាហាន១៧០០០នាក់និងជនស៊ីវិល ៨០០០នាក់មកពីប្រទេស ២២។ អាជ្ញាធរបណ្ដោះអាសន្នមានថវិកាចំនួន ៣០០០លានដុល្លារ ដើម្បីបំពេញបេសកកម្មបួនយ៉ាងគឺ៖ • ដកអាវុធពីកងរដ្ឋកម្ពុជានិងពីកងទ័ពភាគីខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(FNLPK) និងកងទ័ពរាជានិយមរបស់សម្ដេច នរោត្តម សីហនុ • បញ្ចូនរដ្ឋអំណាចទាំងសងខាងឪ្យរួមគ្នា(រដ្ឋកម្ពុជានិងរដ្ឋាភិបាលត្រីភាគី) • រៀបចំការបោះឆ្នោតដោយសេរី • នាំជនភៀសខ្លួនប្រហែល ...
vrean.com Latest Questions
ក្រោយថ្ងៃ១៧ មេសា ១៩៧៩ កងកម្លាំងប្រដាប់អាវុធរំដោះជាតិបានអនុវត្តតាមបញ្ហារបស់លេខាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យមាន ៨ ប្រការគឺ៖ • ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ផ្សារ • លុបបំបាត់រូបិយបណ្ណរបស់របប លន់ នល់ហើយដករូបិយបណ្ណបដិវត្តដែលបោះពុម្ពរួចហើយ • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឪ្យទៅធ្វើស្រែចម្ការតាមទិសដៅដែលពួកគេទៅដល់មូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតឪ្យមានរោងបាយរួម • បណ្ដោញជនជាតិភាគតិចវៀតណាមឪ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម