vrean.com Latest Questions
បរាជ័យក្នុងវិស័យសេដ្ឋកិច្ចនិងកសិកម្ម ( មិនដូចការសន្យា ) វិបត្តិសង្គមដូចជាការធ្លាក់ទឹកចិត្ត ការផឹកស្រា បញ្ហាពុករលួយចាប់ពីក្រោមដល់លើ ការថយចុះនៃអាយុនិងកំណើនអត្រាមរណៈកុមារ ។
ចរន្តសកលភាវូបនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋ ដូចជា៖ • ចរន្តសកលភាវូបនីយកម្មលើដំណើរសមាហរណកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុជាក្រឹត្យក្រមសកលលោកធ្វើឲ្យតួនាទី និងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះ ពីព្រោះសហគ្រាសអន្តរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅលើដំនើរការវិវត្តិនៃទីផ្សារសកលលោកហើយគេធ្វើយ៉ាងណាឲ្យមានឯករាជ្យភាពពីនយោបាយរបស់រដ្ឋ • ចរន្តសកលភាវូបនីយកម្មនៅលើវិស័យនយោបាយវិញ រឹតតែធ្វើឲ្យមានភាពស្មុគស្មាញថែមទៀត ទៅនឹងអធិបតេយ្យភាពរដ្ឋ ។ ជាការពិតណាស់ ចរន្តកលភាវូបនីយកម្មពាក់ព័ន្ធនឹងបញ្ហាសកលលោកដូច្នេះអាចពាក់ព័ន្ធ ទៅនឹងកម្មវិធីនយោបាយការបរទេសរបស់រដ្ឋអធិបតេយ្យមួយ • ជាលទ្ធផលអនុវត្តជាក់ស្តែង ប្រទសអន់ខ្សោយ ( តតិយលោក ) កាន់តែបាត់បង់អធិបតេយ្យភាពរបស់ខ្លួននៅក្នុងការចូលមកនៃចរន្តសកលភាវូបនីយកម្មនេះ ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសប្រទេសទាំងនោះ ត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច • ជាពិសេសវិស័យព័ត៌មានវិទ្យា ទូរគមនាគមន៍ និងប្រព័ន្ធផ្កាយរណប រឹតតែធ្វើឲ្យតួនាទីរដ្ឋទន់ខ្សោយ ...