ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដប៉ុន្មានលើករួមមកហើយគឺ ៖ • អាណត្តិទី១ គឺនៅទី២៣-២៨ ខែ ឧសភា ឆ្នាំ ១៩៩៣ • អាណត្តិទី២ គឺ ថ្ងៃទី០១ មេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ គឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ • អាណត្តិទីទី៤ គឺថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧
vrean.com Latest Questions
កម្លាំងស្នូលនៅក្នុងការដឹកនាំចលនាតស៊ូដើម្បីឯករាជ្យជាតិទាំងនេះគឺ បញ្ញវ័ន្ដ ។ ក្រុមបញ្ញវ័ន្ដច្រើនចេញមកពីជួរមន្រ្ដីរាជការ នាយទាហានកូនចៅអភិជន គហបតី និងពាណិជ្ជករ ។
បានជារដ្ឋទាំងនោះរួបរួមគ្នា ព្រោះដើម្បីប្រឆាំងនឹងអាឡឺម៉ង់ដែលចូលលុកលុយប្រទេសយូហ្គោស្លាវី ។ បានជារដ្ឋទាំងនោះបែកបាក់គ្នាវិញ ព្រោះ ៖ • ការដួលរលំនៃសហភាពសូវៀត • ប្រជាជាតិនៃរដ្ឋនីមួយៗចង់បានឯករាជ្យរៀងខ្លួន • មានការគ្រាំទ្រអង្គភការសហប្រជាជាតិ ។
356. តើសេដ្ឋកិច្ចយូហ្គោស្លាវីមានគម្រោងអ្វីខ្លះ ? សេដ្ឋកិច្ចយូហ្គោស្លាវីមានគម្រោងនិងធ្វើឪ្យយូហ្គោស្លាវីក្លាយទៅជាប្រទេសរីកចម្រើនខាងសេដ្ខកិច្ចនៅលើឧបទ្វឺបបាល់កង់ ដូចជាប្រទេសនានានៅអឺរ៉ុបខាងលិចដែរ ។
បានជាប្រទេសយូងងហ្គោស្លាវីប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរគឺ ដោយសារ ៖ • កំហុសរដ្ឋាភិបាលលោកទីតូដែលគ្រោងនិងធ្វើឪ្យយូហ្គោស្លាវីក្លាយទៅជាប្រទេសមួយរីកចម្រើនខាងសេដ្ឋកិច្ចនៅលើឧបទ្វីបបាល់កងដូចជាប្រទេសនានានៅអឺរ៉ុបខាងលិចដែរ • យូហ្គោស្លាវីចាំបាច់ខ្ចីប្រាក់ចំនូនច្រើនលើសលុប ដើម្បីកសាងសេដ្ឋកិច្ចគ្រប់វិស័យដោយពឹងផ្អែកលើការនាំចេញ • នៅទស្សវត្សរ៍ឆ្នាំ ៧០ អឺរ៉ុបខាងលិចជួបសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសវិបត្តិថាមពលចោទជាបញ្ហាដល់ផលិតផលនាំចេញ និងធ្វើឪ្យរាំងស្ទះដង្ហើមសេដ្ឋកិច្ចយូហ្គោស្លាវី ហើយជាលទ្ធផល មនុស្សរាប់លាននាក់ត្រូវបាត់បង់ការងារនិងបាត់បងប្រាក់កំវៃប្រចាំថ្ងៃ ។
បញ្ហាដែលចាត់ទុកជាបញ្ហារួមលើកសកលលោក មាន បញ្ហាបរិស្ថាន បញ្ហាកំណើនប្រជាជន បញ្ហាជនអន្ដោប្រវេសន៍ បញ្ហាសន្ដិសុខ ស្បៀង និងបញ្ហាភេរវកម្មអន្ដរជាតិ ។
ស្ថានភាពបរិស្ថានធម្មជាតិលើសកលលោកទទួលការគំរាមកំហែងដូចជា ៖ • សារធាតុបំពុលអាកាសដែលកើតឡើងដោយសារកាកសំណល់ពីរោងចក្រ និងផ្សែងយានយន្ដ មានឥទ្ធិពលទៅលើបរិស្ថាន និងមានគ្រោះថ្នាក់បំផុត ។ • ការបាត់បង់ស្រទាប់អូសូននៅក្នុងបរិកាសដែលបណ្ដាលមកពីសារធាតុពុលពីកាកសំណល់រោងចក្រ • សារធាតុបំពុលដែលចេញពីរោងចក្រនាំឪ្យបរិយាកាសកខ្វក់ • សារធាតុបំពុលកើនដោយសាររទង្វើរបស់មនុស្សដដូចជា កាបូនឌីអុកស៊ីត កើតពីការដុតព្រៃ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន កើតពីហ្គាសទូទឹកកក ម៉ាស៊ីនត្រជាក់រថយន្ដជាដើម • បញ្ហាកកង្វះទឹកស្អាតបានក្លាយជាបញ្ហាចោទយ៉ាងធ្ងន់ធ្ងរ • ការចោលសំរាមជាកាកសំណល់ពីរោងចក្របានធ្វើឪ្យខូចបរិស្ថានទាំងនៅក្នុងទឹក និងទាំងលើគោកដែលជាស្រទាប់ដីដំណាំ • ការបង់បាត់ព្រៃឈើបានធ្វើឪ្យបាត់បង់ជីវៈចម្រុះនៅលើដី ។
ប្រភពមូលដ្ឋានដែលនាំឪ្យលេចឡើងនូវបញ្ហារួមលើសកលលោក គឺ ៖ • ប្រភពទី ១ កំណើននិងទំហំសដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ធនធាននៅលើដី ។ • ប្រភពទី ២ កើតចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្ដបច្ចេកទេស • ប្រភពទី ៣ កំណើតប្រជាជនទាមទារឪ្យមានការផ្ដល់ផ្ដងគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិដែលចេះតែរេចរឹលទៅៗ • ប្រភពទី ៤ ការចំណោយធនធានយ៉ាងច្រើនសន្ធឹកសន្ធាកក់នៅលើសព្វាវុធ និងកងទ័ព ។ • ប្រភពទី ៥ ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងរកវិធីដោះស្រាយបញ្ហាឪ្យបានទាន់ពេលវេលា ។
កត្តាដែលជាប្រភពជំរុញឪ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ ( សកលភាវូនីយកម្ម ) មានដូចតទៅ ៖ • កម្លាំចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជំរុញឪ្យកាន់តែលេចឡើងនូវអស្ថិរភាពនិងផលវិបាកចំពោះបញ្ហាផ្ទៃប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក។ នេះជាសញ្ញាមួយទាមទារឪ្យរិះរកការបង្កើតប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាព • កំណើនយ៉ាងខ្លាំងនូវបំណល់ប្ដូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក • ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាកទំនងទូរគមនាគមន៍អន្ដរជាតិ • ការរីកសាយភាពយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចកាលបានក្លាយជាឧបករណ៍បយោបាយសកលលោក ។ • បញ្ហារួមជាច្រើនបានកើតឡើងដែលទារទារឪ្យដែលមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្ដរជាតិ សហគមន៍អន្ដរជាតិជាដើម ។
ចរន្ដសកលភាវូនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចតទៅ ៖ • ធ្វើឪ្យតួនាទីនិងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះពីព្រោះសហគ្រាសពហុជាតិ ឬ សហគ្រាសអន្ដរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅដំណើរការវិវត្តនៃផ្សារទីសកលលោក ហើយគេធ្វើយ៉ាងណាឲ្យការឯករាជភាពពីនយោបាយរបស់រដ្ឋ ។ • ក្នុងវិស័យនយោបាយ រឹតតែធ្វើឪ្យមានភាពស្មុគស្មាញថែដមទៀតទៅនឹងអធិបតេយ្យភាពរដ្ឋ • ប្រទេសទន់ខ្សោយ (អតិតលោក) កាន់តែបាត់បង់អធិបតេយ្យភាពដរបស់ខ្លួន ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសរបស់ប្រទេសទាំងនេះត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច ។ ពិសេសវិស័យព័ត៌មានវិទ្យានិងទូរគមនាគមន៍រឹតតែធ្វើឪ្យតួនាទីរដ្ឋទន់ខ្សោយកាន់តែធ្លាក់ចុះខ្សោយថែមទៀត ។ • ប្រទេសដែលចាកចេញពីប្លុកសង្គមនិយម ហើយកសាងលទ្ធិប្រជាធិបតេយ្យតែជួបនឹងភាពអនាធិបតេយ្យផ្ទុះឡើង ហើយបង្កជាសង្រ្គាមស៊ីវិលបង្ហូរឈាមគ្នាទៅវិញទៅមក កាលំបាកក្នុហការកសាងលទ្ធិប្រជាធិបតេយ្យដោយគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនអនក្ខរជននិងមានសេដ្ឋកិច្ចអន់ខ្សោយ ។