vrean.com Latest Questions
មកដល់បច្ចុប្បន្នអង្កការសហប្រជាជាតិបានជួយដោះស្រាយបញ្ហា ដល់កម្ពុជាដូចជា៖ • ១៥មិថុនា១៩៥២ ជួយដើស្រាយរឿងក្ដីប្រាសាទព្រះវិហារ • ២៣តុលា១៩៩៣ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស • ០៧កក្ដដា២០០៨ បញ្ជូនប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក • ១៨តុលា២០១១ តុលាការអន្ដជាតិបានបញ្ជាឪ្យកងទ័ពថៃ និងកម្ពុជាដកចេញពីតបន់ប្រាសាទព្រះវិហារ។
វិបត្តិអ៊ុលស្អ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសអង់គ្លេស ហើយអង់គ្លេសដោះស្រាយបញ្ហានេះដោយរដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង់ដើម្បីបញ្ចាប់ជម្លោះនៅទីក្រុងបែលហ្វាស នៅឆ្នាំ១៩៩៨។ វិបត្តិនេះបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីរួមគ្នាគឺ កាតូលិក និងប្រូតេស្តង់ ទើបវិបត្តិបង្ហូរឈាមនេះបានចុះខ្សោយ ។
ភាពទាក់ទាញបារាំងឲ្យចង់ចូលមកត្រតត្រាប្រទេសកម្ពុជាមាន ៖ • ទេសភាពដ៏ស្រស់ត្រកាលនៅអមប្រាំងទន្លេទាំងសង់ខាងមានដំណាំខៀវស្រងាត់ដូចជា សណ្តែក ល្ង ពោត និងបន្លែលាយឡំនិងដើម ឈើហូបផ្លែជាច្រើនប្រភេទ ។ • ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេ ដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប ។ • កម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយប្រជាជនតិចពួកបារាំងនឹងអាចបង្កើតដីដាំដំណាំកសិកម្មបានច្រើន ។ • ប្រទេសកម្ពុជាសម្បូរទៅដោយព្រៃនិងភ្នំ ប្រកបដោយលើដែល មានគុណភាពខ្ពស់ ។ • នៅក្រោមដីកម្ពុជាសម្បូរទៅដោយរ៉ែជាច្រើនប្រភេទ ។
អ្នកលដឹកនាំល្អប្រកបដោយសម្បទា ៣យ៉ាងគឺ ៖ ក. កាយសម្បទា • មនុស្សមានសរីរាង្គពេញលក្ខណៈ • សុខភាពល្អ ខ. ប្រាជ្ញាសម្បទា • មានសមត្ថភាព • មានប្រាជ្ញាឈ្លាសវៃ • ចេះកំណត់គោលដៅច្បាស់លាស់ និងធ្វើផែនការ • តាមដានត្រួតពិនិត្យ • មានភាពជាអ្នកដឹកនាំ • អាចរកសេចក្តីសុខជូនអ្នកក្រោមបង្គាប់ខ្លួន • ក្លាហាន • មានចំណេះដឹងខ្ពស់ គ. សីលសម្បទា • មានគុណធម៌ • ស្មោះត្រង់ចំពោះពលរដ្ឋ និងប្រទេសជាតិ • គិតប្រយោជន៍រួមជាងប្រយោជន៍័ផ្ទាល់ខ្លួន • មានឧត្តមគតិជាតិ • គ្មានគំនិតបក្សពួកនិយម ...
296. តើសិទ្ធិរបស់មនុស្ស ត្រូវបានកំណត់ដោយស្ថាប័នអ្វីខ្លះ ? សិទ្ធិរបស់មនុស្សត្រូវបានកំណត់ដូចខាងក្រោម៖ • សិទ្ធិជាមូលដ្ឋាន ប្រជាពលរដ្ឋត្រូវបានគេផ្ដល់សិទ្ធិជាមូលដ្ឋានសំខាន់ ។ សិទ្ធិនេះគឺត្រូវបានការពារឬ ថែរក្សាដោយការគ្រប់គ្រងរបស់រដ្ឋ ។ • សិទ្ធនៃអង្គការសង្គម អង្គការសង្គមជាច្រើននៅក្នុងរដ្ឋមានសិទ្ធិផ្ទាល់របស់ពូកគេក្នុងបង្កើតអង្គសង្គម ដែលជាធាតុសំខាត់នៃជីវភាពសង្គម ។ ជាធម្មតារដ្ឋមិនអាចរំលោភទៅលើសិទ្ធិនៃសង្គមទាំងនេះបានឡើយ ។ • សិទ្ធិដោយយោងទៅតាមប្រពៃណីទំនៀមទំលាប់ ជាទូទៅរដ្ឋមិនអាចជ្រៀតជ្រែក លើទំនៀមទំលាប់ប្រពៃណី និងធានាសិទ្ធិនេញត្រូវបានធានាដោយរដ្ឋ ។ • រដ្ឋធម្មញ្ញរបស់រដ្ឋ រដ្ឋធនុញ្ញរបស់រដ្ឋត្រូវបានកំរិតយ៉ាងតឹងរឹងទៅលើរដ្ឋ ។ ...
រណសិរ្ស « ខ្មែរឥស្សរៈ » បានធ្វើសកម្មភាពយ៉ាងសកម្មក្រោមការដឹកនាំរបសបក្សកុំមុនីស្តឥណ្ឌូចិន ។ ហើយរណសិរ្ស « ខ្មែរឥស្សរៈ » បានកសាងមូលដ្ឋានរបស់ខ្លួននៅក្នងុប្រទេសកម្ពុជានៅចន្លោះឆ្នាំ ១៩៤៧ .១៩៤៨ ដោយមានការគាំពារពីកម្លាំងទ័ពវៀតណាម ។
សហរដ្ឋអាមេរិកកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សផ្អែកលើធិបតេយ្យភាព និងសេរីភាពបុគ្គល។ ការបែងចែកអំណាចគឺមាន៣ដាច់ពីគ្នាគឺ៖ • អំណាចប្រធានាធិបតី ( អំណាចនីតិប្រតិបត្តិ) : មានសិទ្ធិទូលំទូលាយ ដែលជ្រើសតាំងដោយការបោះឆ្មោតមានអាណត្តិ៤ឆ្នាំម្តង ហើយអាចឈរឈ្មោះបាន២អាណត្តិប្រសិនបើមានការដឹកនាំល្អ ។ • អំណាចសភា ( អំណាចនីតិបញ្ញត្តិ) : សភាមាន២គឺ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្តមាន សមាជិក៤៣៥នាក់ មានអាណត្តិ២ឆ្នាំ ។ ព្រឹទ្ធសភាមានសមាជិក១០០នាក់ ជ្រើសចេញពីរដ្ឋនីមួយៗដែលយក ...
សិទ្ធិសំខាន់ៗរបស់កុមារមាន ៤គឺ ៖ សិទ្ធិក្នុងការរស់រានមានជីវិត • សិទ្ធមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ • សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូប អាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ។ សិទ្ធិក្នុងការអភិវឌ្ឍ • សិទ្ធិទទួលការអប់រំដោយឥតបង់ថ្លៃនៅសាលា សាធារណៈក្នុងថ្នាក់អប់រំមូលដ្ឋាន សីទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិក ក្នុងសហគមន៍ ។ • សិទ្ធិទទួលបានការការពារ • សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្ម ផ្លូវភេទ ឬ ...