vrean.com Latest Questions
ប្រធាន៖ ប្រទេសនីមួយៗតែងតែមានច្បាប់សម្រាប់ ពិភាក្សា កាត់ទោស និងពិន័យមនុស្សដែលបានប្រព្រឹត្តបទល្មើស ហើយបទល្មើសទាំងនោះ មានការដាក់ទណ្ឌកម្មខុសៗ ទៅតាមអ្វីដែលមនុស្សបានធ្វើ។ ក្នុងនោះការ ចាប់ចងធ្វើទារុណកម្មចំពោះមនុស្សបង្កឱ្យមានរបួសស្នាមឬប៉ះពាល់ដល់អាយុជីវិត ត្រូវបានចាត់ទុកថាមានទោស ហើយបុគ្គលដែលបានប្រព្រឹត្តត្រូវទទួលទោសតាមការកំណត់ក្នុងច្បាប់ព្រហ្មទណ្ឌ។
ប្រធាន៖ កាលពីសម័យដើមពាក្យ«ក្រម»ជាងាររាជការឃុំដែលក្លាយមកពីពាក្យ«ក្រមការ»ដែលមានន័យថា អ្នកធ្វើការតាមលំដាប់។ តើក្រមមានអត្ថន័យបែបណា? ក.អ្នកបំពេញការងារ ។ ខ.ជាលំដាប់ ក្បួន បែប ពួក ។ គ.ជាចំណាត់ថ្នាក់អ្វីមួយ ឃ.ជារបៀបរបរចាត់ចែងការងារ
លោកស្រីរស្មី និងលោកមុនីមានទីលំនៅនៅទីក្រុងភ្នំពេញ ។ លោកស្រីរស្មី បានឱ្យលោកមុនីខ្ចីប្រាក់ចំនួន៣០លានរៀល ដោយកំណត់ពេលត្រូវសងមកវិញឱ្យអស់ក្នុងរយៈពេល១២ខែ ចាប់ពីថ្ងៃបង្កើតកិច្ចសន្យា ។ ផុតពេលកំណត់ ដោយសារក្រុមហ៊ុននៅតែមិនមានដំណើរការល្អ លោកមុនីនៅតែមិនអាចសងប្រាក់បាន ។ លោកស្រីចង់ដោះស្រាយតាមប្រព័ន្ធតុលាការដើម្បីបង្ខំឱ្យលោកមុនីសងប្រាក់ ។