vrean.com Latest Questions
ប្រទេសអង់ភ្លេសមានគណបក្សសំខាន់ៗគឺ ៖ • គណបក្សអភិរក្សនិយមក • គណបក្សការងារនិយម • គណបក្សសេរីភាពនិយម។ គណបក្សដែលដឹកនាំប្រទេសបានល្អជាងគេគឺគណបក្សអភិរក្សនិយម។
នៅក្រោយសង្គ្រាមលោកលើកទី២សហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកដោយសារមូលេហេតុដូចជា៖ • សង្គ្រាមលោកលើទី២ផ្ទុះនៅទ្វីបអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ • នៅក្នុងសង្គ្រាមសហរដ្ឋអាមេរិចលក់អាវុធ និងស្បៀងទៅឲ្យប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាម • ក្រោយសង្គ្រាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់។ • ចំនែកសហរដ្ឋអាមេរិចសេដ្ឋកិច្ចមានការរីកចំរើនតាំងពីមុនសង្គ្រាមមកមិនទទួលរងការបំផ្លាញនោះទេ។ • នៅក្រោយសង្គ្រាមប្រទេសនៅអ៊ឺរ៉ុបក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិច។ កត្តាទាំងអស់នេះហើយធ្វើឲ្យសហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក។
ខណៈពេលនោះសម្ដេច នរោត្តម សីហនុបានបន្ទាសអ្នកប្រើអំពើហិង្សា នេះពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មមានព្រះរាជានុញ្ញាតពី ព្រះអង្គក៏ដោយ។
អត្ថបទ រឿងអង្គប់កណ្ដុរ កូនកណ្តុរមួយកំពុងតែអើតឡើមៗតាមចន្លោះជញ្ជាំងផ្ទះកសិករ ។ វាឃើញពីរនាក់ប្តីប្រពន្ធកសិករស្ថិតក្នុងកសិដ្ឋានមួយនោះកំពុងតែបើកប្រអប់មួយ ។ វាស្រមៃថានោះប្រាកដជាម្ហូបអាហារដ៏ឈ្ងូយឆ្ញាញ់ទៀតហើយ តែវាបែរជារន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញថា វត្ថុនោះគឺជា អង្គប់កណ្តុរ ទៅវិញ ។ កូនកណ្តុរក៏រត់ទៅកាន់ជង្រុកហើយប្រកាសអាសន្ន ៖ «មានអង្គប់នៅក្នុងផ្ទះ ! មានអង្គប់នៅក្នុងផ្ទះ !» មេមាន់សើចហើយតបទៅវិញថា ៖ «លោក កណ្តុរ លោកពិតជាខ្លាចអង្គប់ខ្លាំងណាស់ហើយ តែវាមិនមានអីពាក់ព័ន្ធនឹងខ្ញុំទេ ខ្ញុំមិនយកខ្លួនទៅបៀតនឹងរឿងរបស់លោកទេ ។» កូនកណ្តុរងាកទៅកាន់លោកជ្រូកហើយនិយាយថា ...