vrean.com Latest Questions
លោក ដឺ ហ្គោលបានធ្លាក់ចេញពីតំណែង នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើពួកកម្មកររាប់សែននាក់នៅក្រុងប៉ារីស ។
និយាយពីវិស័យសេដ្ឋកិច្ចនិងសង្គមនៅអាឡឺម៉ង់ខាងលិច ៖ ក. និយាយពីវិស័យសេដ្ឋកិច្ច សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចំរើនដោយសារប្រទេសនេះមានតំបន់ធ្យូងថ្មដ៏ធំគឺតំបន់ ដែលប្រភពថាមពលសម្រាប់រោងចក្រធំៗមានរោងចក្រស្លដែកជាដើម។ ហើយក៏សំបូរទៅដោយហត្ថករដោយមានប្រាក់កំរៃថោកៗចាប់ពីឆ្នាំ១៩៥១ គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើននៅទូទាំងប្រទេសដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ។ ឧស្សាហកម្មដ៏ល្បីនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ង់គឺ ៖ • រោងចក្រគ្រឿងអគ្គីសនី • រោងចក្រគីមី • រោងចក្រស្លដែកនិងរោងចក្រផលិតគ្រឿងម៉ាស៊ីនធំ។ អាឡឺម៉ង់គឺជាប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផលដែរដូចជាស្គរទឹកដោះសាច់នឹងទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ការនាំចេញផ្លែឈើនិងដំឡូងបារាំង។ ចំពោះវិស័យពាណិជ្ជកម្មក្រៅប្រទេសអាឡឺម៉ង់បាននាំចេញមុខគេទ្វីបអឺរ៉ុបខាងផ្នែក ផលិតផលគីមី ម៉ាស៊ីន និងរថយន្ត ចំណាត់ថ្នាក់លេតផលគីមី ម៉ាស៊ីន និងរថយន្ត ចំណាត់ថ្នាក់លេខ៣ លើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិក។ បើគិតជាការទូទាត់ជញ្ញីងពាណិជ្ជកម្មអាឡឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងនាំចូល។