ដែលហៅថាបរិស្ថាន គឺជាអ្វីៗដែលនៅជុំវិញខ្លួនយើង ដែលយើងមានទំនាក់ទនងដោយផ្ទាល់ ឬដោយប្រយោលជាមួយវាហើយជីវិតយើងគ្រប់គ្នាទាំងអស់សុទ្ធតែត្រូវការបរិស្ថានដោយមិនអាចខ្វះបាន ។
vrean.com Latest Questions
យុវជនដែលជាសសរទ្រូងប្រទេសជាតិ ត្រូវចូលរួមជួយអភិវឌ្ឍសហគមន៍និងសង្គមដូចជា ៖ • រៀបចំខ្លួនខិតខំស្វែងរកចំនេះដឹង ជំនាញ • មានអាកប្បកិរិយាថ្លៃថ្នូរ សីលធម៌រស់នៅស្អាតល្អ និងធ្វើអ្វីៗស្របតាមច្បាប់សង្គម ទំនៀមទំលាប់ប្រពៃណីខ្មែរ • ចូលរួមសហការគ្នា ក្នុងការធ្វើអ្វីមួយអោយអស់ពីកំលាំងកាយចិត្ត បញ្ញា ថាមពល មានសកម្មភាពជានិច្ច • ជួយថែរក្សាអ្វីគ្រប់យ៉ាងដើម្បីអោយមាននិរន្តរ៍ភាពសំរាប់មនុស្សជំនាន់ក្រោយ • មានគំនិតផ្តួចផ្តើមក្នុងការជួយអភិវឌ្ឍន៍សហគមន៍មិនចាំបាច់លើមនុស្សចាស់ ។ • មិនប្រើប្រាស់គ្រឿងញៀន ជួយទប់ស្កាត់ជំងឺអេដស៍មិនប្រព្រឹត្តអំពើអ្វីដែលសង្គមស្អប់ខ្ពើម ។
ព្រះរាជាដែលបានពឹងបារាំងឲ្យមកធ្វើជាអាណាព្យាបាលលើខ្មែរគឺព្រះបាទអង្គឌួង ដើម្បីជួយការពារទឹកដីខ្មែរ។
គណបក្សនយោបាយនៅUSAមានចំនួន២គឺ៖ • គណបក្សសាធារណៈរដ្ឋ : ប្រមូលផ្តុំដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិចប្រទេស។ • គណបក្សប្រជាធិបតេយ្យ : ប្រមូលផ្តុំដោយពួកបញ្ញាវន្ត និយោជិត និងជនជាតិភាគតិចនៅតាមទីក្រុងធំ មានជនជាតិអៀរឡង់ អ៊ីតាលី និងពូកស្បែកខ្មៅ ។
ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស ក្នុងនាមយើងជាមនុស្សខ្មែរមួយរូបយើងត្រូវធ្វើ ៖ • បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គាល់វប្បធម៌ណាដែលល្អ • ជួយផ្សព្វផ្សាយវប្បធម៌ជាតិ • ថែរក្សាការពារព្រៃឈើ សត្វព្រៃកុំឲ្យវិនាស • បញ្ចាប់សង្រ្គាមស៊ីវិល • ចេះរាយការណ៍ឲ្យអជ្ញាធរដែនដីដែលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌ ដែលខ្លួនបានឃើញនិងចោរលួច ។
ដែលហៅថាធម៌អហឹង្សា គឺជាធម៌ទាំងឡាំយណា ដែលទ្រទ្រង់មនុស្សមិនឲ្យប្រព្រឹត្តអំពើហឹង្សា មិនឲ្យបៀតបៀន ឬ ធ្វើទុក្ខបុកម្នេញអ្នកដទៃ និងមិនធ្វើឲ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។
យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានគោលដៅគន្លឹះចម្បងៗគឺ៖ • ទី១ ពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈវិធានការជាក់ស្តែងនានា សំដៅលើការលើកស្ទួយនីតិរដ្ឋការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតឡើងនូវបរិស្ថាននយោបាយ និងសន្តិសុខ ដែលអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅក្នុងរយៈពេលវែង • ទី២ ធានាបាននុវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៦ទៅ៧ ភាគរយក្នុងមួយឆ្នាំ • ទី៣ បែងចែកផ្លែផ្កានសកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និងអ្នកក្ររវាងអ្នកទីក្រុងនិងជនបទ រវាងស្រ្តីនិងបុរស • ទី៤ ...