ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ារ៉េត ថាត់ឆឺបានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន ) ។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០% ។ • តម្លើងទៅលើសេវាសុខភាព ២១% ។
vrean.com Latest Questions
បានជាអង់គ្លេស និងបារាំងដកថយពីគ្រប់គ្រងព្រែកជីកស៊ុយអេ ពីព្រោះដោយសារតែ មានការគាបសង្គ់ពីសំណាក់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត ។
បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់លោកឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានផលចំណេញច្រើនខាងសេដ្ឋកិច្ច ជាពិសេស វិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវ បានទទួលបរាជ័យ ។ នេះគឺដោយសារតែលោកប្រធានធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ធិវ៉េតូ នៅថ្ងៃសិទ្ធិវ៉េតូ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៦៣ ។
បានជាលោក ដឺហ្គោល បដិសេធមិនឪ្យប្រទេសអង់គ្លេសចូលជាសមាជិកទីផ្សារអឺរ៉ុប ពីព្រោះគាត់យល់ឃើញថា អង់គ្លេសជាដៃជិកសិ្នទ្ធជាមួយសហរដ្ឋអាមេរិក ។ ដោយឡែកប្រទេសបារាំងវិញចង់រក្សាឯករាជ្យ និងអធិតេយ្យភាព មិនចង់ឪ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វិបនៅអឺរ៉ុបឡើយ ជាពិសេសគឺតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសម័្ពន្ធអាត្លង់ទិកខាងជើង ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ និយាយឪ្យចំគឺ បដិសេធឧត្តមភាពទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនេះនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។
ការបោះឆ្នោតនៅឆ្នាំ ១៩៧០ លោក អេតវត ហ៉ីត បានឡើងជានាយករដ្ឋមន្ដ្រី ។ លោកមកពី គណបក្សអភិរក្សនិយម ។
នៅក្នុងអាណត្តិរបស់ លោក អេតវេ ហ៊ីត លោកត្រូវដោះស្រាយ បញ្ហាចម្រូងចម្រាស់ដ៏លំបាកមួយគឺបញ្ហាដាក់បេក្ខភាពរបស់ប្រទេសអង់គ្លេសនៅទីផ្សារនៅរួមអឺរ៉ុបនៅឆ្នាំ ១៩៧១ ។
ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយប្រទេសអង់គ្លេសនៅក្នុងអង្គការ កុំមុនវីល រួមមានប្រទេសអូស្រា្ដលី ណូវ៉ែសេឡង់ កាណាដា ព្រមទាំងប្រទេសនៅអាស៊ីមួយចំនួនដូចជា ហុងកុង ម៉ាឡេស៊ី ស្រីលង្កា និងសិង្ហបុរីជាដើម ។
នយោបាយរដ្ឋឧបត្ថម្ភគឺជា នយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំ ប្រទេសចាប់ពី ឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ ដែលគ្មាន ការងារធ្វើអ្នកជំងឺស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្តន៍ និងជនចាស់ជរា ។
ដើម្បីផ្ដល់សេវាថែទាំសុខភាពប្រជាជន រាជរដ្ឋាភិបាល លោកក្លេមិន អាត់លី បានធ្វើដូចតទៅ ៖ • ធានាដល់ការព្យាបាលជំងឺ និងចែកចេញថ្នាំដោយមិនគិតថ្លៃសម្រាប់ប្រជាជន ៩០% ដោយស្មើភាពគ្នានិងមិនរើសអើស ។ • បង្កើតភ្នាក់ងារសុខភាពជំនួន ៣៤ នាក់ទូទំាងប្រទេសចាប់ពីទីក្រុងដល់ទីជនបទ ដោយចំណាយ ប្រាក់ចំនួន ៤០០លានផាន ស្មើនឹង ៣.៥% នៃថវិកាជាតិទាំងមូល ។