vrean.com Latest Questions
ក្រោយសង្រ្គាមត្រជាក់ ប្រទេសអឺរុបខាងកើតមានការប្រែប្រួលដូចតទៅ ៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១ • កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព • អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស ៖ • ជាកម្រងសំណួរ • ការអង្កេត • បញ្ជីលក្ខណៈវិនិច្ឆ័យ • រៀបចំពាក្យពេចន៍ឬរូបភាពងាយយល់ងាយប្រើប្រាស់ • អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបំផុត២ច្បាប់ដើម្បីឱ្យបុគ្គលិកប្រើប្រាស់ • កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច ១០ ចំណុច • ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រី • កែវឆ្លុះយេនឌ័រគូររៀបចំឡើងលើក្រដាសពណ៍ និងជាបន្ទះ ឬជាសន្លឹក ដែលធានានូវភាពជាប់លាប់ ។
ស៊ីតូប្លាសមាននាទីផ្ទុកធាតុកោសិកាជាច្រើនដែលជួយឱ្យកោសិកាអឺការីយ៉ូតធ្វើសកម្មភាពតាមវិធីផ្សេងៗខុសពីកោសិកាប្រូការីយ៉ូត។
សង្រ្គាមត្រជាក់គឺជាការប្រកួតប្រជែងរវាងប្លុកកុំមុយនីស្ដ និងប្លុកសេរី ក្នុងការអភិវឌ្ឍគ្រឿងសព្វាវុធនិងបច្ចេកវិទ្យាដោយកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត។ ចំនុចសំខាន់នៃសង្រ្គាមនេះ ផ្ដើមចេញពីបញ្ហាអាឡឺម៉ង់ នៅពេលដែលប្រទេសនេះ ក្លាយជាទីប្រសព្វមុខគ្នានៃមនោគមវិជ្ជាទាំងពីរក្រោមសង្រ្គាមលោកលើកទី២។
រៀបរាប់ពីតួនាទីនិងភារកិច្ចរបស់តំណាងសិស្ស(ប្រធានថ្នាក់)៖ • ថែរក្សាឲ្យមានទំនាក់ទំនងល្អរវាងសិស្សនីក្នុងថ្នាក់រៀនទាំងងស់ • ពិនិត្យតាមដានវត្តមាន អត្តមានមិត្ររួមថ្នាក់និងរកមូលហេតុនៃអវត្តមាន • លើកទឹកចិត្តមិត្ររួមថ្នាក់ឲ្យចួលរួមសម្អាតថ្នាក់រៀន សាលារៀន ឲ្យមានបរិស្ថានស្អាត • ក្រើនរំឮកចំពោះសិស្សណាដែលមិនគោរពវិន័យសាលារៀន • ធ្វើជាគំរូល្អដល់មិត្ររួនថ្នាក់និងចេះផ្តួចផ្តើមគំនិតជួយសិស្សណាដែលជួមការលំបាកក្នុងការសិក្សា • ជំរុញនិងលើកទឹកចិត្តមិត្តរួមថ្នាក់ឲ្យចូលរួមក្នុងក្លឹបសិក្សា ។