vrean.com Latest Questions
a) បានជាស្ដេចព្រហ្មទត្តមិនចង់រាប់អានស្ដេចស្រមោចខ្មៅព្រោះខ្លាចស្ដេចស្រមោចខ្មៅមានប្រាជ្ញាជាងខ្លួន។ b) បានជាស្ដេចព្រហ្មទត្តមិនចង់រាប់អានស្ដេចស្រមោចខ្មៅ ព្រោះស្ដេចព្រហ្មទត្តជាមនុស្ស ហើយស្ដេច ស្រមោចខ្មៅជាសត្វតិរច្ឆាន។ c) បានជាស្ដេចព្រហ្មទត្តមិនចង់រាប់អានស្ដេចស្រមោចខ្មៅ ព្រោះគិតថាស្ដេចស្រមោចខ្មៅជាបិសាច។ d) បានជាស្ដេចព្រហ្មទត្តមិនចង់រាប់អានស្ដេចស្រមោចខ្មៅ ព្រោះមើលងាយថាស្ដេចស្រមោចខ្មៅជា សត្វតូចតាចគ្មានសមត្ថភាពជួយព្រះអង្គបាន។
a) ជ្រើសរើសរឿងណាមួយ ដែលមានលក្ខណៈល្អជាងគេ ហើយទាក់ទងនឹងបំណងប្រាថ្នាដើម្បីជោគជ័យ b) សរសេរឃ្លា ល្បះដោយប្រើប្រាស់ពាក្យសម្តីរបស់អ្នកផ្ទាល់ c) ប្រើប្រាស់ពាក្យបែបវិទ្យាសាស្រ្តដើម្បីបង្ហាញពីសមត្ថភាពនិងចំណេះដឹងរបស់អ្នកសង្ខេប d) បន្ថែមបន្ថយនូវខ្លឹមសាររបស់រឿងណាមួយដែលអ្នកសង្ខេបមិនពេញចិត្ត e) សរសេរតាមលំនាំរឿងនិទាន ដោយមានការផ្តើមរឿង ចំណោទបញ្ហារឿង កាលអាកាសរឿង និងសេចក្តីបញ្ចប់ឱ្យបានត្រឹមត្រូវ f) ប្រើប្រាស់ពាក្យប្រាប់លំដាប់កាលឱ្យបាន ត្រឹមត្រូវ តាមលំនាំនៃព្រឹត្តិការណ៍រឿង g) កែច្នៃនូវកាលអាកាសរឿងដើម្បីឱ្យរឿងកាន់តែមានភាពប្រឌិតខ្ពស់ h) ផ្លាស់ប្តូរសាច់រឿង ដោយបញ្ចួលមនោសញ្ចេតនាបន្ថែម ដើម្បីធ្វើឱ្យកាន់តែជក់ចិត្ត i) ប្រើប្រាស់ពាក្យពេចន៍សាមញ្ញ ងាយអាន ងាយយល់ ហើយត្រឹមត្រូវ មិនមានកំហុស អក្ខរាវិរុទ្ធ
a) ចូនគឺជាព្យាង្គដែលកើតឡើងដោយសូរស្រៈស្រដៀងគ្នា ព្យញ្ជនៈប្រកបដូចគ្នាឬសូរស្រៈនិងព្យញ្ជនៈប្រកបចគ្នា។ b) ចូន គឺជាព្យាង្គដែលកើតឡើងដោយសូរស្រៈពួកអ៊ ព្យញ្ជនៈប្រកបដូចគ្នាឬសូរស្រៈនិងព្យញ្ជនៈប្រកបដូចគ្នា។ c) ចូន គឺជាព្យាង្គដែលកើតឡើងដោយសូរស្រៈមិនដូចគ្នា ព្យញ្ជនៈប្រកបដូចគ្នាឬសូរស្រៈនិងព្យញ្ជនៈប្រកបដូចគ្នា។ d) ចួន គឺជាព្យាង្គដែលកើតឡើងដោយសូរស្រៈដូចគ្នា ព្យញ្ជនៈប្រកបដូចគ្នាឬសូរស្រៈនិងព្យញ្ជនៈប្រកបដូចគ្នា។
a) អ្នកនិពន្ធមានវិធីអប់រំប្លែកៗដូចជាបង្ហាញអំពីអំពើល្អឱ្យអ្នកអាន និងអ្នកសិក្សាយកតម្រាប់តាម ឬយកជា បទពិសោធន៍ ឬបង្ហាញអំពីអំពើអាក្រក់ឱ្យអ្នកអាន និងអ្នកសិក្សាស្អប់ខ្ពើមចៀសវាងលះបង់។ b) អ្នកនិពន្ធមានវិធីអប់រំប្លែកៗដូចជាបង្ហាញអំពីការគិតល្អៗឱ្យអ្នកអាននិងអ្នកសិក្សាយកតម្រាប់តាមឬយកជាបទពិសោធន៍តែមិនបានបង្ហាញឱ្យអ្នកអាននិងអ្នកសិក្សាស្អប់ខ្ពើមចៀសវាងលះបង់នូវសកម្មភាពអាក្រក់នោះឡើយ។ c) អ្នកនិពន្ធមានវិធីអប់រំប្លែកៗដូចជាបង្ហាញអំពីអំពើល្អឱ្យអ្នកអាននិងអ្នកសិក្សាយកតម្រាប់តាមតែមិនបានផ្ដល់បទពិសោធន៍ និងបង្ហាញអំពីអំពើអាក្រក់ឱ្យអ្នកអាន និងអ្នកសិក្សាស្អប់ខ្ពើមចៀសវាង លះបង់នោះឡើយ។ d) អ្នកនិពន្ធមានវិធីសាស្ត្រក្នុងការបង្ហាញអំពីអំពើល្អឱ្យអ្នកអាន និងអ្នកសិក្សាយកតម្រាប់តាម។
a) កំណាព្យបទកាកគតិ មួយវគ្គមាន៧ឃ្លា ហើយមួយឃ្លាមាន៤ព្យាង្គ។ b) កំណាព្យបទកាកគតិ មួយវគ្គមាន៤ឃ្លា ហើយមួយឃ្លាមាន៧ព្យាង្គ។ c) កំណាព្យបទកាកគតិ មួយវគ្គមាន៦ឃ្លា ហើយមួយឃ្លាមាន៤ព្យាង្គ។ d) កំណាព្យបទកាកគតិ មួយវគ្គមាន៤ឃ្លា ហើយមួយឃ្លាមាន៦ព្យាង្គ។