If a Google employee reveals that he or she intends to leave because they have *accepted*–not received–an offer from a talent competitor like Facebook, in ...
vrean.com Latest Questions
As an interviewer, I occasionally conduct interviews that become painful as time goes on because the candidate is doing so poorly. I have the impression ...
កត្តាដែលបានធ្វើអោយបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវ ដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។ • បារាំងបានយល់ថាប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរទន្លេដែលទូរគមនាគមន៏ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជាមានផ្ទៃកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចអោយបារាំងបង្កើតជាដំណាំកសិកម្មបានច្រើន។ • កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។ • ក្រោមដីសម្បូរទៅដោយរ៉ែ ត្បូងពេជ្រ ជាច្រើនប្រភេទ។
រដ្ខដែលប្រកាសឯករាជ្យពីសូវៀតគឹៈ ប្រទេសអាឡឺម៉ង់ ឆេកូស្លូវាគី ហុងគ្រី ប៊ុលការី និងប៉ូឡូញ ។ ព្រោះដោយសារក្រោយពេលឡើងកាន់អំណាចហ្គោបាឆូវបានប្រកាសថានិងមិនអនញ្ញាតិឲ្យមានការអន្តរាគមន៍ខាងវិស័យយោធាទៀតឡើយ ។
ក្នុងការគ្រប់គ្រងប្រទេស ព្រះអង្គឌួងបានធ្វើកំណែទម្រង់ដូចជាៈ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច • ជម្រុញការស្តារហេដ្ឋារចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ តំបន់កំពង់ផែសមុទ្រនៅកំពត់ • បោះពុម្ពប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតំឡើងវប្បធម៌អក្សរសាស្រ្តជាតិ ។
មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចជា ៖ • ទឹកចិត្តបំរើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រី្ដរាជការ ។ • ភក្ដីភាព រដ្ឋបាលសាធារណៈដែលជាសេនាធិការឪ្យរដ្ឋាភិបាលនិងស្ថាប័នរដ្ឋត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។ • ផ្ដោតលើសេវារដ្ឋបាលសាធារណៈ ត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាគួរជាទីគោរពនិងមានភាពត្រឹមត្រូវក្នុងការបំរើនិងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ • សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពសមត្ថភាព និងប្រសិទ្ធិភាព ។