លោក សំ ប៊ែកឡាំងជាចនាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេស ។ គាត់បានចុះចេញពីអំណាច នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៤០ ហើយអ្នកដែលបានឡើងជំនួសគឺ លោក វិន ឆឺ ឈីល ។
vrean.com Latest Questions
រាជរដ្ឋាភិបាលរបស់លោកឆឺ ឈីលត្រូវបានកើតឡើងដោយសម្ព័ន្ធភាពដែលមាន ៣ គណបក្សអភិរក្សនិយម គណបក្សការងារនិយមនិងគណបក្សសេរីនិយម ។
ប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពមួយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤០ ។
បានជាសហរដ្ឋអាមេរិកប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់ ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្គ្រាមលោកលើកទី ២ បានរីករាលដានយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្គ្រាមជាមួយ អាឡឺម៉ង់ ដែលជាដៃគូរបស់ជប៉ុន ។
ពីមុន អង់គ្លេសនិងសហភាពសូវៀតដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺ ឈីល បានថ្លឺង នៅហ្វុល តុន ថាពេលនេះវាំងននដែក បានបែងចែកទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។
អ្នកដែលបន្ដតំណែងពីលោក ឆឺ ឈីល គឺលោក ក្លេមិន អាត់លី គាត់មពីគណបក្សការងារនិយម ។
នយោបាយរដ្ឋឧបត្ថម្ភគឺនយោបាយរបស់គណបក្សការងារនិយមដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយតសង្រ្គោះប្រជាជន ២៥ លាននាក់ដែលគ្មានការងារធ្វើអ្នកជំងឺ ស្រ្ដីម៉ាយ មន្ដ្រីចូលនិវត្តន៍ និងជនចាស់ជរា ។
ដើម្បីចៀសវាងការរីកដុះដាលនៃសំណង់អាណាធិបតេយ្យ រាជរដ្ឋាភិបាលលោក ក្លេ មិនអាត់លី បានធ្វើដូចតទៅ ៖ – សាងសង់លំនៅដ្ឋានចំនួន ១៥៧ពាន់ខ្នង និងផ្ទះល្វែងចំនួន ៨០៦ ខ្នងបន្ថែមទៀត ។ – ជួសជុលផ្ទះបាក់បែកចំនួន ៣៣៣ខ្នងឡើងវិញ ។
ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងជាច្រើនទៀត ។
នៅក្រោយសង្រ្គាមលោកលើកទី ២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ គឺដោយតែប្រទេសក្រោមអាណានិគមគមន៍ទៅរកការប្រកាន់ពូជសាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថារបបអាប៉ាថេរ ។