នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំងនេះបណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុបបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឪ្យបានប្រសើរ ។
vrean.com Latest Questions
សង្គ្រាមត្រជាក់គឺជាការប្រណាំងប្រជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្ទុកកុំមុយនីស្ដ និងប្លុកសេរី ពោលគឺជាការបាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។ ចំនុចសំខាន់នៃការចាប់ផ្ដើមសង្គ្រាមនេះឡើងគឺផ្កើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គា្រមលោកលើកទី ២ ។
លោកចន កេណ្ណឺឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំ ១៩៦០ នៅអាយុ ៤៣ ឆ្នាំ ។ លោកមកពីគណបក្សប្រជាធិបតេយ្យ ហើយមានដើមកំណើតជាជនជាតិ អៀកឡង់ ។
លោក និច សុន បានឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៨ ហើយត្រូវបានដកហូតពីអំណាចនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារឿងអាស្រូវ វ៉ត ធើហ្គេត ។
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖ – រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ – ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។ – វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។
នៅមុនសម័យសង្គ្រាមលោកលើកទី ១ ប្រទេសអង់គ្លេសជាប្រទេសមហាអំណាច អាណានិគមធំជាងគេ និងជាប្រទេសវៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ។
សហរដ្ឋអាមរិកជាទឹកដីនៃជនជាតិ ឥណ្ឌាស្បែកក្រហម ។ អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនដើម ។
សហរដ្ឋអាមរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។
វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្ដើមឡើងនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបន្ដតំណែងវិល សុន បាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឪ្យគេធ្វើការបង្កើនផលិតផលច្រើនហួសហេតុពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូច ពោលគឺ ការអនុវត្តទ្រឹស្ដីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក ។