ផែនដី ៤ឆ្នាំ បានដាក់អនុវត្តពីឆ្នាំ ១៩៧៧ ដល់ ១៩៨០ ហើយផែនការនេះតម្រូវឪ្យប្រមូលផ្ដុំនូវទ្រព្យសម្បតិ្តឯកជនទាំងអស់ និងដាក់អាទិភាពរបស់ជាតិទៅលើការដាំដុះស្រូវ ។
vrean.com Latest Questions
សមូហភាវូបនីយកម្ម ជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ ។ គោលនយោបាយនេះបានធ្វើឪ្យប៉ះពាល់មកលើគ្រួសារខ្មែរដូចជា ៖ – ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុម នីមួយៗ – ប្ដីត្រូវបានបំបែកចេញពីប្រពន្ធ កូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយ ហើយត្រូវបានចាត់តាំងឪ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា ។
អាទិភាពចម្បងពីររបស់កម្ពុជាប្រជាធិបតេយ្យគឺសមូភាវូបនីយកម្មដើម្បីធ្វើការដាំដុះស្រូវ និងការពារប្រឆាំងទល់នឹងវៀតណាម ។
សមូហភាវូបនីយកម្មមានន័យថា រាល់កម្មសិទ្ធិឯកជនទាំងអស់ នឹងត្រូវប្រមូលផ្ដុំដើម្បីប្រើប្រាស់រួមគ្នា ហើយទ្រព្យសម្បត្តិឯកជនត្រូវបានហាមឃាត់រឺឯការដាំដុះស្រូវត្រូវធ្វើឡើងដោយក្រុមការងារនៅជុំរំធ្វើការប្រមូលផ្ដុំ ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស៍ក ព.ស ២៥៥៦ វេលាម៉ោង ០១:២០ រំលងអាធាត្រ ( ម៉ោងនៅរាជធានីភ្នំពេញ ) ។ ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន ។
រាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ ។
នៅឆ្នាំ ១៩៧៦ បក្សកុំមុយនីស្ដកម្ពុជាបានបែងចែក តំបន់រដ្ឋបាលប្រទេសដូចជា ៖ – បែងចែកប្រទេសជា ៦ ភូមិភាគដែលរួមមាន ៣២ តំបន់ ។ – ភូមិភាគនីមួយៗ មានខេត្តពីរ ឬច្រើនរួមមានបញ្ចូលគ្នា ឬ កាត់ស្រុកខ្លះចេញពីខេត្តខ្លះចេញពីខេត្តមកបញ្ចូលគ្នា ឬ កាន់ស្រុកខ្លះចេញពីខេត្តខ្លះមកបញ្ចូលគ្នា ។ – ភូមិភា និងតំបន់ទាំងអស់បានដាក់លេខសម្គាល់ – សមូហភាពថ្នាក់មូលដ្ឋាន ដែលបានបែងចែកជាឃុំ និងភូមិត្រូវប្រមូលផ្គុំសហករណ៍ ។
ភូមិទាំង ៦ ដែលខ្មែរក្រហមបានបែងចែកមាន ៖ – ភូមិភាគបូព៌ា ( ភូមិភាគ ២០៣ ) មានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ក្រចេះ ( ឆ្លូង ) ដឹកនាំដោយសោភឹម ។ – ភូមិ ឥសាន្ដ ( ភូមិភាគ ១០៨ ) ...
នៅឆ្នាំ ១៩៧៦ ក្រុមខ្មែរក្រហមបានបង្កើតតំបន់ស័្វយ ២ ទៀតគឺ តំបន់ សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ ។
នៅឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានបង្កើតភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលដែលស្ដិតនៅត្រង់អតីតភូមិភាគឧត្តរ ។