បានជាខ្មែរក្រហម ធ្វើការសម្អាតទីក្រុង និងទីប្រជុំជននានា ពីព្រោះដើម្បីកម្ចេចចោលអ្នករស់នៅក្នុងទីក្រុង និងដើម្បីកម្ចេចចោលអ្នករស់នៅក្នុង និងដើម្បីកសាងកម្ពុជាថ្មីមួយទៀតឡើងដោយផ្អែកលើការពង្រីកផលិតកម្មស្រូវ ។
vrean.com Latest Questions
រដ្ឋសភាបានបើកសម័យប្រជុំដំបូងរបស់ខ្លូននៅឆ្នាំ ១៩៧៦ គឺប្រជុំតែម្ដងគត់ ។
ចម្រៀងជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យមានឈ្មោះថា ១៧ មេសា មហាជោគជ័យដែលនិពន្ធដោយប៉ុល ពត ។
ទង់ជាតិនៅកម្ពុជាប្រជាធិបតេយ្យមាន ២ ពណ៌ គឺពណ៌ក្រហមនិងលឿង ។ ទង់ជាតិនេះមានខ្លឹមសារដូចតជា ផ្ទៃក្រហមមានរូបប្រាសាទអង្គវត្ដកំពូលបី ពណ៌លឿង ជានិមិត្តរូបនៃប្រពៃណី និងប្រជាជនកម្ពុជាដែលជាអ្នកការងារ និងស្ថាប័នប្រទេសកម្ពុជាឪ្យថ្កុំថ្កើងរុងរឿង ។
សញ្ញាជាតិនៅសម័យប្រជាធិបតេយ្យមានលក្ខណៈដូចជាប្រព័ន្ធស្រែ និងប្រឡាយ ទឹក ជានិមិត្តរូបនៃកសិកម្ម ជឿនលឿនរោងចក្រជានិមិត្តរូបនៃឧស្សាហកម្មមានកម្រងគូរស្រូវរាងជាស្នែងក្របីព័ទ្ធពីក្រោម ហើយមានអក្សរកម្ពុជាប្រជាធិបតេយ្យនៅពីក្រោម ។
បក្សកុំមុយនីស្ដគឺជាអង្គការតែមួយគត់ដែលមានអំណាចនៅក្នុងរបបកម្ពុជា ប្រជាធិបយតេយ្យ ។
នៅសម័យកម្ពុជាប្រជាធិបតេយ្យ មានក្រសួងដែលមានសកម្មភាពច្រើនជាងគេរួមមាន ៖ – ក្រសួងការបរទេសដឹកនាំដោយ អៀង សារី – ក្រសួងការពារជាតិដឹកនាំដោយ សុន សេន – ក្រសួងសេដ្ឋកិច្ចដឹកនាំដោយ វន វ៉េត – ក្រសួងឧស្សាហកម្មដឹកនាំដោយចេង អន ។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអចិន្រ្ដៃយ៍បក្សកុំមុយនីស្ដកម្ពុជាមានប៉ុល ពល ជាលេខាបក្ស និងនួនជា គឺអនុលេខាបក្ស ។ គណៈកម្មាធិការនេះមានសិទ្ធិអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្តអនុម័តគោលនយោបាយ និងលក្ខខន្ដិកៈផ្សេងៗ ។
រចនាសម័្ពន្ធគ្រប់គ្រងរដ្ឋ សម័យកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ ៖ – លោក ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ ( ប្រមុខរដ្ឋ ) – លោក នួនជា ប្រធានសភាតំណាងប្រជាជន ។ – លោក ប៉ុល ពតនាយករដ្ឋមន្ដ្រី – លោក អៀង សារី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស ។ – លោក វន ...
និយាយជារួមគឺ របបសាធារណរដ្ឋខ្មែរបានដួលរលំដោយសារ ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន និងជំងឺ…។ • ប្រជាជននៅតាមបណ្ដាខេត្តមួយចំនួនភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង ១ លាននាក់បានត្រូវស្លាប់ និងរបូស ។ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធសង្គម និងសេដ្ឋកិច្ចពី ៧០% ទៅ ៨០% ត្រូវបានបំផ្លាញទាំងស្រុង • វាលស្រែក្លាយជាចម្លារមីន និងរណ្ដៅគ្រប់បែកបេ៥២ ( B-52 ) ...