នៅអាណត្តិរបស់លោក តូនី ប៊ែ្លរ លោកបានដោះស្រាយវិបត្តិនយោបាយនិងសង្គមក្នុងប្រទេសដូចជា ៖ • ធ្វើឪ្យមានសន្ដិភាពរវាងអង់គ្លេស និងអៀកឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងសន្ដិភាពនៅខែ មេសា ឆ្នាំ១៩៩៨ ។ • តម្លើងប្រាក់ខែឪ្យកម្មករដើម្បីឪ្យពួកគេមានស្ថិរភាពក្នុងការរស់នៅ ។
vrean.com Latest Questions
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចម្ដេច ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាង់សង់លំនៅដ្ឋាន ) ។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០% • តម្លើងទៅលើសេវាសុខភាព ២១% ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ងបានវាយលុកចូលប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសហូឡង់និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៤០ ។
លោកឧត្តមសេនីយ៍ ដឺហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងមនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹត្តិការណ៍ដូចម្ដេច ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលមានឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ង់ថែមទាំងមានកម្មភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។
ភាពសាហាវយង់ឃ្នង់របស់ទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូលហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លូននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង ។
ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណានិគមអង់គ្លេសរួមមាន ឥណ្ឌា ស្រីលង្កា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណាកេនយ៉ាប៉ាពួញគឺណេ នីហ្សេរីយ៉ា ស៊ូដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន់ដា អាហ្វ្រិកខាងត្បូងអូស្ដា្រលី ណូវ៉ែលសេឡង់….។
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះ ដូចជា ៖ • លោក វីនស្ដុន ឆឺឈីល កាន់អំណាចពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៥ ( លើកទី ២ ) • លោកអង្គតូនី អេដែន កាន់អំណាចពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧ • លោកហារូល ...
ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា ៖ • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិកពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមជាមួយសហរដ្ឋាអាមេរិកនៅអាហ្គានីស្ថាន អ៉ីរ៉ាក់ ។
បានជាអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីក ស៊ុយអេ ពីព្រោះដោយសារតែ មានគោលសង្គត់ពីសំណាក់អង្គការសហប្រជាជាតិសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។