នៅឆ្នាំ ១៩៦៤ បារាំងបានភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាលប្រទេសមួយចំនួនដូចជា ចិន សហភាពសូវៀត និងប្រទេសនៅអឺរ៉ុបខាងកើត ។
vrean.com Latest Questions
ប្រទេសបារាំងបានដកខ្លួនចេញពីសមាជិកអង្គការអូតង់នៅឆ្នាំ ១៩៦៦ ។
ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ងបានបែងចែកជា ២ ផ្នែកគឺ អាឡឺម៉ង់ ខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋអាមេរិក • អាឡឺម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូវៀត ។
អាឡឺម៉ង់ខាងលិចប្រកាន់យករបបនយោបាយ ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបាន • អាឡឺម៉ងខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង ។
លោក ដឺ ហ្គោលបានធ្លាក់ចេញពីតំណែង នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើពួកកម្មកររាប់សែននាក់នៅក្រុងប៉ារីស ។
នៅក្នុងអាណត្តិលោកប្រធានាធិបតី ប៉ុមពីឌី មានចលនាមួយចំនួនបានកើតមានឡើងដូចជា ៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និង លែងលះ • ចលនាតំបន់និយមសុំឪ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតំបន់ស័្វយយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ ។
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្រ្គាមលើកទី២ ជាពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិល និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ ។
សង្រ្គាមរវាងបារាំង និងអាល់សេរីបានចាប់ផ្ដើមពី ១៩៤៥ ដល់ឆ្នាំ ១៩៦២ ហើយត្រូវបានបញ្ចប់តាមរយៈសនិ្ធសញ្ញាអេវីយ៉ង ។
ដើម្បីធ្វើឪ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឪ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែកការសេដ្ឋកិច្ចឡើង ។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចទៅ ៖ • ធ្វើឪ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលោយរោងចក្រឧស្សាហកម្មតូចៗ ។ • បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្តរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក • បន្ដការសិក្សាស្រាវជ្រាវលើ វិស័យថាមពល បរិមាណូ ការសិក្សាពីទីអវកាសការកែតម្រូវ នៃទូរទស្សន៍ពណ៍ • ការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួមគ្នាជាមួយអង់គ្លេស ។
សាធារណៈរដ្ឋអៀក ឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ ១៩៤៨ ដែលមានរដ្ឋធានីឈ្មោះឌីប ប៊្លីន ។ ជីវភាពរបស់ប្រជាជន គឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំង ការចិញ្ចឹមសត្វ និងនេសាទ ។