យុវជនដែលមានសក្តានុពលមិនអាចវាស់ និងប៉ាន់ប្រមាណបានអាចចូលរួមជួយអភិវឌ្ឍសហគមន៍ និងសង្គមដូចជា ៖ • រៀបចំខ្លួន ខិតខំស្វែងរកចំណេះដឹង ជំនាញ • មានអាកប្បកិរិយាថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងធ្វើអ្វីៗស្របតាម ច្បាប់សង្គម ទំនៀមទំម្លាប់ប្រពៃណីខ្មែរ • ចូលរួមសហការគ្នា ក្នុងការធ្វើអ្វីមួយឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញា ថាមពល និងមានសកម្មនភាពជានិច្ច • ជួយថែរក្សាអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយទៀត • មានគំនិតផ្តួចផ្តើមក្នុងការជួយអភិវឌ្ឍសហគមន៍មិនចាំបាច់តែមនុស្សចាស់ទេ • មិនប្រើប្រាស់គ្រឿងញឿន ជួយទប់ស្កាត់ជម្ងឺអេដស៍មិនប្រព្រឹត្តអំពើអ្វីដែលសង្គមស្អប់ខ្ពើម • ចូលរួមរាល់សកម្មភាពសង្គម • គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជូន ។
vrean.com Latest Questions
មិត្តអាក្រក់ ឬបាបមិត្តមាន៤ ប្រភេទដែលមានលក្ខណៈសម្គាល់ដូចតទៅ ៖ មនុស្សគិតតេពីខាងបាន • គិតយកសម្រាប់ តែម្នាក់ឯង • ព្រមខូចប្រយោជន៍តេបន្តិចបន្តួច និងតែចង់បានតែខាងច្រើន • ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចរបស់មិត្ត • សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍ មនុស្សបានតែខាងនិយាយ • ពូកែរំលើកយករឿងដែលអស់ហើយមកនិយាយ • ពូកែលើកយករឿងដេលមិនទាន់មកដល់យកមកប្រាស្រ័យ • ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍ • ពេលមិត្តមានធុរះអាងលេសថាមានរវល់ ឬមានកិច្ចអញ្ចេះអញ្ចុះជានិច្ច មនុស្សប្រចុប • ពេលមិត្តធ្វើអាក្រក់ក៏សាទរ • ពេលមិត្តធ្វើល្អ ក៏សាទរ • នៅពីមុខមិត្តពោលសរសើរ • នៅកំបាំងមុខមិត្តក៏គន់និន្ទា មនុស្សនាំទៅរកតែរឿងវិនាស
សិទ្ធិមានសមភាពរវាងបុរសនិងស្រ្តី មានន័យថា ឱ្យតែមានសមត្ថភាព ស្រីឬប្រុសអាចសិក្សាឬបំពេញកិច្ចការអ្វីៗបានដូចគ្នា ។
ក. ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជនជាតិភាគតិចគឺ ៖ • ការគោរពចាស់ទុំ “ចាស់ស្រុក” គោរពដូនតាជំនាន់មុខ • មានសាមគ្គីភាពរវាងគ្នា និងគ្នា • មានពិធីអាពាហ៍ពិពាហ៍ត្រឹមត្រូវដែលបន្សល់ទុកពីដូនតា • ភាពស្មោះត្រង់ចំពោះសមាជិកក្រុមនីមួយៗ • សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ • មិនចេះនិយាយកុហក់ ឬលួច (ពួកស្អូច) • គ្មានការផិតក្បត់ ។ អាស្រ័យដោយទំនៀមទម្លាក់នេះហើយបានជាពួកគេមានសាមគ្គីភាពទូលាយ មិនចេះឈ្លោះទាស់ទែងគ្នា និងចេះជួយគ្នា ។ ខ. ទំនៀមទម្លាក់ប្រពៃណីដែលអន់ថយ • កសិកម្មព្រៃដុត • មានជំនឿលើអារក្សអ្នកតា • គ្មានសាសនាធំៗ
អ្នកលដឹកនាំល្អប្រកបដោយសម្បទា ៣យ៉ាងគឺ ៖ ក. កាយសម្បទា • មនុស្សមានសរីរាង្គពេញលក្ខណៈ • សុខភាពល្អ ខ. ប្រាជ្ញាសម្បទា • មានសមត្ថភាព • មានប្រាជ្ញាឈ្លាសវៃ • ចេះកំណត់គោលដៅច្បាស់លាស់ និងធ្វើផែនការ • តាមដានត្រួតពិនិត្យ • មានភាពជាអ្នកដឹកនាំ • អាចរកសេចក្តីសុខជូនអ្នកក្រោមបង្គាប់ខ្លួន • ក្លាហាន • មានចំណេះដឹងខ្ពស់ គ. សីលសម្បទា • មានគុណធម៌ • ស្មោះត្រង់ចំពោះពលរដ្ឋ និងប្រទេសជាតិ • គិតប្រយោជន៍រួមជាងប្រយោជន៍័ផ្ទាល់ខ្លួន • មានឧត្តមគតិជាតិ • គ្មានគំនិតបក្សពួកនិយម ...
យុទ្ធសាស្រ្តចតុកោណជារៀងវារៈគោលនយោបាយសេដស្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់និតិកាលទី៣នៃរដ្ឋសភាដេលត្រូវយកមកលម្អិតបន្ថែមដោយអន្លើ ហើយសម្រិតសម្រាំងសម្រួច និងរំលេចឲ្យចេញជាកញ្ចាប់ អាទិភាពទៅតាមបណ្តាវិស័យសំខាន់ៗនានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងយោគយល់គ្នាទៅវិញទៅមកងើយងាយយល់ងាយគ្រប់គ្រង ដែលអនុញ្ញាតដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ដែលមានការពាក់ព័ន្ធទាំងអស់អាចប្រើប្រាស់បានជាឧបករណ៍ គ្រប់គ្រងសម្រាប់ការអនុវត្តគោលនិយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដេលជាសមាសភាគដ៏ចម្បង នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។
យើងប្រជារាខ្មែរ ដែលធ្លាប់មានអារ្យធម៍ឩត្តុង្គឩត្តមប្រទេសជាតិស្តុកស្កម្កធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភឺ្លចែងចាំងដូចពេជ្រពណ្ណរាយ។ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអន់ថយមហាសោកស្តាយ។ បានភា្ញក់រលឹកក្រោកឈរឡើង ចងបាច់ឆន្ទះមោះមុត ប្តូរផ្តាច់ រូបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លានិងអារ្យធម៏អង្គដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា”កោះសន្តិភាព”ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិច្ច។
ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបប៉ុតពតជួបប្រទះបញ្ហាមាន៖ • គ្មានសិទ្ធិសេរីភាព • ធ្វើពលកម្មហួសកម្លាំងហូបមិនគ្រប់គ្រាន់គ្មានជម្រកគ្មានសម្លៀកបំពាក់ • ទារុណកម្មកាប់សម្លាប់ដោយគ្មានការជំនុំជំនះ។
សន្និសិទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួនត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិចនិងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសប៉ូឡូវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង់។ • សហភាពសូវៀតបានសន្យានិងជួយវាយពួកជប៉ុនឲ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ខែ។
ធម្មនុញ្ញអង្គការនេះបានចាប់អនុវត្តការងារ តាំងពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៩៤៥ គឺក្រោយសង្គ្រាមលោកទី២។