ធម្មនុញ្ញអង្គការនេះបានចាប់អនុវត្តការងារ តាំងពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៩៤៥ គឺក្រោយសង្គ្រាមលោកទី២។
vrean.com Latest Questions
សិទ្ធិសំខាន់ៗរបស់កុមារមាន ៤គឺ ៖ សិទ្ធិក្នុងការរស់រានមានជីវិត • សិទ្ធមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ • សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូប អាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ។ សិទ្ធិក្នុងការអភិវឌ្ឍ • សិទ្ធិទទួលការអប់រំដោយឥតបង់ថ្លៃនៅសាលា សាធារណៈក្នុងថ្នាក់អប់រំមូលដ្ឋាន សីទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិក ក្នុងសហគមន៍ ។ • សិទ្ធិទទួលបានការការពារ • សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្ម ផ្លូវភេទ ឬ ...
ការងារផ្លូវចិត្ត និងផ្លូវបញ្ញានេះអាចជួយសម្រួលឬជួយបំបាត់ការឈឹចាប់ខាងផ្លូវចិត្ត ផ្លូវកាយនិងគំនិតខ្លះៗដូចជា ៖ • ធ្វើឲ្យខ្មែរមានគំនិតប្រាកដនិយមឡើងវិញឃើញពិត ឃើញមែនតាមសភាវៈគតិ សភាវៈមេនរាល់បាតុភូតក្នុងសង្គម ក្នុងធម្មជាតិ និងចិត្តគំនិតរបស់មនុស្ស ធ្វើឲ្យខ្មែរបច្ចុប្បន្ននិយមឡើងជាតិនេះ ថ្ងៃនេះ ម៉ោងនេះ កន្លែងនេះ បរិយាកាសនេះ ។ល។ • ធ្វើឲ្យខ្មែរនិយមស្រឡាញ់ជីវិត ជឿលើខ្លួនឯង ជឿលើអ្នកដទៃ ជឿលើគ្នាទៅវិញទៅមកនិងរស់នៅមានសង្ឃឹមជានិច្ច ។ • ធ្វើឲ្យខ្មែរព្យាយាមអប់រំចិត្តខ្លួនឯងដោយខ្លួនឯង • ចិត្តស្ថិតស្ថេរនិងនរ មិនរំភើបញាប់ញ័រចំពោះ ហេតុការណ៍អាក្រក់់ល្អទាំងឡាយក្នុងជីវិត • ចិត្តស្ថិតនៅកណ្តាល ...
ព្រះបាទអង្គឌួងមានស្នាព្រះហស្ថសំខាន់ដូចជា ៖ • ខាងផ្នែកអក្សរសាស្រ្ត • កំណែទម្រង់ផ្នែករដ្ឋបាល • បង្កើតប្រាក់ថ្មី • ការកសាងហេដ្ឋារចនាសម័្ពន្ធថ្មីមានផ្លូវឩដុង្គទៅកំពត និងកសាងកំពង់ផែសមុទ្រថ្មី នៅកំពត ។
ព្រះបាទសូរិយវរ័្មនទី២ ក្នុងគ្រិស្តសករាជ១១១៣ ដល់ ១១៥០ ។
ដែលហៅថា សីលធម៌វិជ្ជាជីវៈ គឺជាសីលធម៌ដោយឡែកសម្រាប់អ្នកដែលត្រូវចូលរួមបំពេញមុខងារអ្វីមួយក្នុងសង្គម ។ នៅក្នុងសង្គមនីមួយៗមានសីលធម៌ដោយឡែកៗសម្រាប់សង្គមនោះ ។ ឯក្នុងមុខរបរនីមួយៗក៏មានសីលធម៌ពិសេសសម្រាប់មុខរបរនោះដែរ ។ ដូចនេះមន្រ្តីរាជការដែលប្រកបមុខរបរអ្វីមួយត្រូវតែមានការយល់ដឹងពីសីលធម៌ដែលទាក់ទងដល់មុខរបរនោះ ។
ក្រោយសង្រ្គាមលោកលើកទី២ សហភាពសូវៀតបានផ្ដើមកសាងប្រទេសដោយពឹងផ្អែកលើការកសាងផែនការសេដ្ឋកិច្ចដោយបានអនុវត្ដផែនការ៥ឆ្នាំ លើកទី៤និងទី៥ ដើម្បីស្ដារភាពយឺតយ៉ាវនៅក្នុងសង្រ្គាមដែលមានការលុកលុយពីអាឡឺម៉ង់។
ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៨ កម្រិតអក្ខរកម្មនៅកម្ពុជាមានសន្ទុះកើនឡើងខ្លាំងពី៥.៧៨ លាននាក់នៅឆ្នាំ១៩៩៨ ទៅ ៨.៩៦ លាននាក់នៅឆ្នាំ២០០៨ ដោយសាររាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ កសាងគ្រឹះស្ពានសិក្សានៅគ្រប់ភូមិ ស្រុកទូទាំងប្រទេស និងគ្រប់កម្រិតថ្នាក់ហើយបានខិតខំប្រមូលកុមារ យុវជនឲ្យបានចូលរៀនគ្រប់ៗគ្នា ដោយអនុវត្តតាមចំណុចមួយក្នុងគោលដៅសហស្សវត្សរបស់កម្ពុជា គឺនៅឆ្នាំ ២០០៨ ត្រូវសម្រេចឲ្យបានជាទូទៅនៃការអប់រំជាមូលដ្ឋានរយៈពេល៩ឆ្នាំ ។
ដែលហៅថា “យេនឌ័រ” គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា/ សកម្មភាព) របស់បុរស និងស្រ្ដី (ភាពជាបុរស និងភាពជាស្រ្ដី) ដែលកំណត់ដោយសង្គម។
លទ្ធភាពប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនកម្ពុជា នាំមកនូវប្រយោជន៍ ជាច្រើនដូចជា ៖ • ពួកគាត់អាចជៀសផុតពីជំងឺផ្សេងៗ • មានអារម្មណ៍ល្អក្នុងការធ្វើការងារ ឬប្រកបមុខរបរ • ពួកគាត់ចំណេញ