រដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ តាមរយៈសន្និសិទទីក្រុងវ៉ាស៊ីនតោន ។
vrean.com Latest Questions
សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ងឬអាឡឺម៉ងខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ១៩៤៩ ។
កំពែងក្រុងប៊ែកឡាំងត្រូវបានកសាងឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៦១ ដោយសហភាពសូវៀតហើយកំពែងនេះមានបណ្ដោយ ៤២ គម ។
ការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ងខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៤៩ ។
ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ សេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចជាពិសេសគឺជាការធ្វើប្រទេសមានអធិបតេយ្យភាពឡើងវិញគឺការបំពាក់អាវុធ ។
ពិភពលោកគិតថាការបែងចែកប្រទេសអាឡឺម៉ងជាពីរ គឺជាការអៀនខ្មាស់បំផុត ។ ហើយពិភពលោករស់នៅក្នុងភាពរំជើបរំជួលក្រោមព្យុះនៃសង្រ្គាមត្រជាក់អស់ជិតកន្លះសតវត្សដែលមានជញ្ជាំងក្រុងប៊ែកឡាំងជានិមិត្តរូប ។
ជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ។
ការបង្រួបបង្រួមប្រទេសអាឡឺម៉ងមាន៣ដំណាក់កាល ។ ដំណាក់កាលនីមួយៗត្រូវបានធ្វើឡើងដូចតទៅ ៖ • ដំណាក់កាលទី ១ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ១៩៩០ • ដំណាក់កាលទី ២ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ១៩៩០ • ដំណាក់កាលទី ៣ នៅខែ កញ្ញា ឆ្នាំ ១៩៩៤ ។
លោកប្រធានាធិបតីហ្វ្រង់ស័្វរមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ ៖ • លុបបំបាត់ទោសប្រហារជីវិត • កាត់បន្ថយម៉ោងធ្វើការនៅត្រឹម ៣៩ ម៉ោងក្នុង ១ សប្តាហ៍ • កំណត់អាយុចូលនិវត្តន៍មកត្រឹមអាសយុ ៦០ ឆ្នាំវិញ ។
នៅក្នុងអាណត្តិ លោកប្រធានាបតី ដឺហ្គោលបារាំងអនុវត្តនយោបាយដូចជា ៖ • គាំទ្រចលនារើបម្រាល់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីមបអាព្រិកដូចជាបញ្ហាអាល់សេរីលោកដឺហ្គោលបានធ្វើឪ្យមានការចរចារបញ្ចប់សង្រ្គាមដែលទីបំផុត ប្រជាជនបារាំងចំនួន ១ លាននាក់បានចាកចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ ។ • ប្រឆាំងសមាជិកភាពរបស់ប្រទេសអង់គ្លេសជាប្រទេសនៅក្នុងងទីផ្សាររួមអឺរ៉ុបដោយបានចាត់ទុកជំទាស់នឹងអង់គ្លេសជាប្រទេសនិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនចូលរួមជាសមាជិកនៃអង្គការនេះ ។