តាមរយៈសន្និសញ្ញាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៩០ បានតម្រូវឪ្យពួកសម្ព័ន្ធមិត្តត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យសេរីភាពខាងនយោបាយពោលគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ ។
vrean.com Latest Questions
ការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជា ៖ • តំបន់រួមជាតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ងហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម ។ • ការសម្បូរហត្ថករដែលជាមានប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ងខាងកើតនិងអឺរ៉ុបប៉ែកចាងត្បូង ដែលមានក្រិកយូហ្គោលស្លាវី និងតួគី ជាដើម ។
ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូតខាតទាំងស្រុង ដោយសារការទម្លាប់ គ្រាប់បែក ។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះដ៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្ដាលមកពីមូលហេតុដូចជា ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជកម្មតូចតាចត្រុវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ • សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ ។
អ៊ីតាលីបានក្លាយជារដ្ឋផាស៊ីលចាប់ពីឆ្នាំ ១៩២០ ដល់ ១៩៤៣ ក្រោមការដឹកនាំដោយលោក ម៉ូសូលីនី ដែលជាដៃគូជាមួយនឹងណាស៊ីអាឡឺម៉ងក្នុងសង្រ្គាមលោកលើកទី២ ។
សាធារណៈរដ្ឋអ៊ីតាលីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុននឹងប្ដូររបបមកសាធារណៈរដ្ឋប្រទេសនេះមុនប្រកាន់យករបបរាជានិយម ។
ប្រជាជនអ៊ីតាលីចូលចិត្តរស់នៅដូចតទៅ ៖ • ២ភាគ៣ ចូលចិត្តរស់នៅទីក្រុងហើយភាគីច្រើនស្ថិតក្នុងផ្ទះល្វែង ។ • អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរស់នៅក្នុងភូមិគ្រឹះមានបរិវេណធំទូលាយ ។
ប្រជាជនអ៊ីតាលីភាគច្រើននៅគោរពសាសានាគ្រឹស្ដនិកាយតូលិកពោលគីមានចំនួន ៩៥% ហើយពួកគេគោរពពិធីផ្សេងៗដូចជាការបំបួសបុណ្យសពនិងអាពាហ៍ពិពាហ៍ដើម ។
ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺ ដើម្បីស្ដារទ្វីអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញគឺមិនពេញចិត្តនឹងផែនការនេះទេ ។ ពីព្រោះសហភាពសូវៀតវិញគឺមិនពេញចិត្តនឹងផែនការនេះមានទិសដៅទប់ស្ដាត់ការរីសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមួយចំនួនក្រោយសង្រ្គាម ។
ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិច តើក្រុមសម្ព័ន្ធមិត្តបានប្រើយន្ដហោះ ៣៨០ គ្រឿងដើម្បីស្បៀងនិងគ្រឿងផ្គត់ផ្គង់ចំនួន ១៥០០០០០ តោនសម្រាប់ ផ្គត់ផ្គង់ប៊ែកឡាំងខាងលិចតាមស្ពានអាកាស ។