កត្តាដែលធ្វើឪ្យអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ីសង់ជាដើម ដូចព្រះវិហារសិម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០ នៃគ.ស នៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៉ីតាលីជាជនជាតិដែលមានស្មាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
vrean.com Latest Questions
កត្តាដែលបានទាក់ទាញភ្ងៀវទេសចរណ៍ឪ្យចូលមកទស្សនានៅអ៊ីតាលីមានដូចជា ៖ • មរតកធម្មជាតិពីឆ្នេរខ្សាច់ភ្លឺផ្លេក លាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង ។ • មរតកដំណែលវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់វិហារសិនពីទ័រជាដើម • មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកស្ថិតក្នុងទីក្រុងប្រវត្តិសាស្រ្ដ ។
ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត ។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ នេះគឺ ដោយសារតែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជាសង្រ្គាមត្រជាក់ ។
ក្នុងសង្រ្គាមលោកលើកទី ២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះ សហភាពសូវៀតេបានរំដោះទឹកដីបានយ៉ាងធំទូលាយមានអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង ។ ចំណែកប្រទេសសម័្ពន្ធមិត្តវិញបានរំកិលយឺតៗ ដោយសារការប្រយុទ្ធ រារាំងពីកងទ័ពអាឡឺម៉ងជាពិសេសការវាយឡើងច្រាំង នៅន័រម៉ងឌី ។
ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹង អាទិទេពមួយអង្គ ពីព្រោះ លោកបានជួយស្រោចស្រង់ប្រជាជន សូវៀតឪ្យរួចផុតពីការសម្លាប់របស់់ទាហានណាស៊ី អាឡឺម៉ង់ ។
សេចក្ដីគោរពរបស់ប្រជាជនសូវៀតចំពោះលោក ស្ដាលីន ត្រូវបានគេឃើញតាមរយៈការប្ដូរឈ្មោះអគារសាធារណៈផ្លូវថ្នល់ និងសាលារៀនសុទ្ធតែឈ្មោះរបស់លោកស្ដាលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផង នៅតាមសួនច្បារសាធារណៈ ។
លោកស្ដាលីន បានពង្រីកអំណចរបស់គាត់តាមរយៈការបង្កើត ប៉ូលីស សម្ងាត់ដើម្បីបង្ក្រាមពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅ ដាក់គុក ឬនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់ និងមានអាកាសធាតុអាក្រក់បំផុត ។
លោក ស្ដាលីនបានទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៥៣ នៅអាយុ ៧៣ ឆ្នាំ ដោយសារតែជំងឺកឈាមក្នុងខួរក្បាល ។