ប្រៀបធៀបសិទ្ធិមនុស្សអន្តរជាតិ និងសីល៥តាមទស្សនៈរបស់ខ្មែរ • មិនសម្លាប់ជីវិតសត្វលោក គឺគោរពសិទ្ធិរស់រានមានជីវិត • មិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គឺគោរពសិទ្ធិមានកម្មសិទ្ធិ • មិនប្រព្រឹត្តខុសក្នុងកាម គឺគោរពសិទ្ធិបុគ្គលល និងសិទ្ធិសង្គម • និងផឹកគ្រឿងស្រវឹង គឺគោរពសិទ្ធិមានសន្តិសុខផ្ទាស់ខ្លួន និងគោរពសិទ្ធិមានសន្តិសុខសង្គម • មិននិយាយកុហក ឬបង្កាច់បង្ខូច គឺគោរពសិទ្ធិមានសេចក្តីថ្លៃថ្នូររបស់មនុស្ស
vrean.com Latest Questions
ផ្លាកតិចតូនិចធ្វើចលនាលឿនឬយឺតអាស្រ័យដោយកត្តា៖ • ប្រភេទផ្លាក • រូបរាង • អន្តរកម្មផ្លាកតិចតូនិចផ្សេងទៀតដែលនៅជុំវិញវា ។
កម្លាំងស្នូលនៅក្នុងការដឹកនាំចលនាតស៊ូ ដើម្បីឯករាជ្យជាតិ គឺបញ្ញាវ័ន្ត ទាហាន រាជការ កូនចៅអភិជន គហបតីពាណិជ្ជកម្មករ ។
ការស្តារឡើងវិញនូវវិស័យនយោបាយរបស់ប្រទេសប៉ូឡូញក្រោយសង្គ្រាមលោកលើកទី ២ បានប្រព្រឹត្តទៅ ៖ • ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នឯកភាពជាតិ • ការបោះឆ្នោតដោយសេរីដោយសេរី ដែលពេលនោះពួកកុំមុយនីសកាន់អំណាច • មានការត្របសង្គត់ទៅលើសាសនា • មានការជៀ្រតជ្រែកពីបរទេស នាំឲ្យមានការរើបំរាស់ពីប្រជាជនប៉ូឡូញដែលមានគំនិតជាតិនិយម • បរាជ័យកំណែទម្រង់លោក កូមុលការ ដើម្បីដោះស្រាយសង្គមនិងសេដ្ឋកិច្ចនៅឆ្នាំ ១៩៥៦ • ធ្វើការបង្រ្កាបទៅលើចលនាសហជីពរបស់ឡិចរ៉ាលេសា ដោយលោក ស៊ីរិច • សហភាពសូវៀតធ្វើអន្តរាគមន៍ផ្តូលរំលំសហជីពពករនាសមាជឆ្នាំ ១៩៨១ • ឆ្នាំ ១៩៨១ មានការបង្កើតច្បាប់អាជ្ញាសឹកដើម្បីចាប់ពួកប្រឆាំង • ឆ្នាំ ១៩៩០ ១៩៩៧ ...
បានជាបារាំងជំទាស់មិនឲ្យអង់ភ្លេសចូលជាសមាជិកផ្សាររួមអឺរ៉ុបព្រោះអង់ភ្លេសគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។ បារាំងចង់រក្សាឯករាជ្យ និងអធិបតេយ្យភាព មិនចង់ឲ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុប ។
ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិត ៖ • ផ្សព្វផ្សាយគំនិតជាតិនិយម • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ • បង្កើតចលនាយុវជជនជាតិនិយម ។
ប្រាសាទព្រះវិហារ មានទីតាំងនៅលើជួរភ្នំដងរែក ។
ស្ថាប័នដែលមានតួនាទីពង្រឹងសន្តិភាព គឺ ក្រុមប្រឹក្សាសន្តិសុខ ។
អង្គការសហប្រជាជាតិដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះ អាយឡូ ( ILO ) អង្គការនេះមានទិសដៅ : • ពេលមានការគាបសង្កត់ពីម្ចាស់រោងចក្រ ដូចជា ផ្តល់ប្រាក់ខែតិច ធ្វើការលើសពី៨ម៉ោងក្នុង១ថ្ងៃ…។ • ធានាជីវិតពេលមានគ្រោះថ្នាក់ស្លាប់ ឬពិការពេលបំពេញការងារ ។
ក្នុងចំណោមប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប ប្រទេសដែលជាប្រទេសប្រជាធិបតេយ្យប្រជាមានិតនៅក្នុងសម័យសង្គ្រាមត្រជាក់ មាន : ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលការី អាល់បានី ប៉ូឡូញ រួម៉ានី អាឡឺម៉ង់ខាងកើត យូកូស្លាវី ។ ពីព្រោះ : កងទ័ពសហភាពសូវៀតជាអ្នករំដោះចេញពីកងទ័ពអាឡឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី ២ ។