ពណ៌នាពីអត្ថន័យនៃទង់អាស៊ាន ៖ + និមិត្តសញ្ញារបស់អាស៊ានមាន៤ ពណ៌គឺ • ពណ៌ខៀវ តំណាងសន្ដិភាព និងស្ថេរភាព • ពណ៌ក្រហម តំណាងឪ្យភាពបរិសុទ្ធស្មោះសរ • ពណ៌លឿង តំណាងឪ្យវិបុលភាព ភាពសម្បូររុងរឿង + ដើមស្រូវទាំង១០ តំណាងឪ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្ដុំប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ឪ្យក្លាយជាសមាគមប្រកបដោយ មិត្តភាព និងសាមគ្គីភាព ។ + រង្វង់ព័ន្ធជុំវិញតំណាងឪ្យភាពឯកភាពគ្នានៃអាស៊ាន ។
vrean.com Latest Questions
បានជាគេតែងតាំងព្រះបាទ សីហនុជាព្រះប្រមុខរដ្ឋព្រោះ ៖ • ព្រះអង្គជាវិរជនដ៏ឆ្នើមក្នុងការទាមទារឯករាជ្យជូនប្រទេសជាតិបានជោគជ័យនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ • ប្រជាជនគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយមនិងសម្ដេចសីហនុ • មានការស្នើពីប្រជាជនឪ្យព្រះអង្គឡើងកាន់តំណែងជាប្រមុខរដ្ឋ ដូចជាមានព្យុហយាត្រានៅទីក្រុង ភ្នំពេញ ក្រុងកែប ជាដើម ។
បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តម សីហនុ ព្រោះតែការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុកសភាពគ្រាន់តែជាឧបករណ៍ពង្រីងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ៨៦ ក្នុងចំណោម៨៩សំឡែង ដើម្បីដកព្រះបាទសម្ដេចនរោត្តម សីហនុចេញពីតំណែង ។
រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុនៅថ្ងៃ ១៨ មីនា ១៩៧០ ។
ពាក្យគុកឥតជញ្ជាំងមានន័យថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនពុំមានសិទ្ធិបញ្ចេញយោបល់ សិទ្ធិបានហូបឆ្អែតឆ្ងាញ់ សិទ្ធិដើរហើរ សិទ្ធិឈប់សម្រាក់ពីការងារ សិទ្ធិជួបជុំគ្រួសារ សូរសុខទុកបងប្អូននៅភូមិជាគ្នា ឬមន្ទីរ ពេទ្យគឺសិទ្ធិអ្វីទាំងអស់ ។
ពួក ប៉ុល ពត បែកចែងសត្រូវរបស់ពួកអង្គការជាពីរ គឺ ៖ • សត្រូវខាងក្នុង៖ រដ្ឋការនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវន្តត និងជនក្បត់ផ្សេងៗ ) ។ • សត្រូវខខាងក្រៅ៖ មានថៃ វៀតណាម អាមេរិក សូវៀត ។
ពណ៌នានយោបាយឈ្នះ ឈ្នះ របស់សម្ដេចហ៊ុន សែន ៖ វិស័យនយោបាយ • សមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងទ័ពរដ្ឋាភិបាលធ្វើឪ្យកងកម្លាំងមានការឯកភាពដើម្បីស្ដារប្រទេស និងកសាងប្រទេស ។ • ក្រោយពីដងកម្លាំងខ្មែរក្រហមដួលរលំ នៅតាមតំបន់ព្រំដែនមានសុវត្ថិភាព និងការអភិវឌ្ឍ • មាតុភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែន • មានការបែងចែកដីឆ្លីកាន់កាប់ ជាកម្មសិទ្ធិដល់ប្អូនជនភៀសខ្លួន (អតីតខ្មែរក្រហម) • បងប្អូនក្រហមត្រូវបានផ្ដល់នាទី និងបុណ្យសក្ដិដល់បប្អូនដែលពេញលេញ • ធ្វើឪ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ • ធ្វើឪ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាសាលារៀនពីមត្តេយ្យរហូតដល់សកលវិទ្យា មន្ទីរពេទ្យ ផ្លូវងថ្នល់ ស្ពាន ស្ពានអាកាស ...
វិភាគតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ៖ • បានអប់រំមនុស្សប្រកាន់នូវចំនុចល្អ (ស្គាល់បុណ្យ បាប ចេះធ្វើ អំពើល្អ ប្រកាន់នូវសច្ចៈធម៌ …) • ផ្ដល់ចំណេះដឹង ស្គាល់បុណ្យបាប អំពើអាក្រក់ គុណទោសប្រកាន់នូវសច្ចៈធម៌ជាទីកន្លែង ស្នាក់អាស្រ័យនិងជម្រកសម្រាប់ការអប់រំផ្លូវចិត្ត ។ • ផ្ដល់ចំណេះធ្វើ គោរពប្រណិបត្តិអំពីល្អឪ្យស្រលាញ់ជាតិ និងប្រកាន់ពួជសាសន៍ មិនប្រព្រឹត្តខុសកន្លងព្រះសាសនា • សីលធម៌មានអត្តចរិតថ្លៃថ្នូរ មានការគោរព • ចេះរស់នៅក្នុងសង្គម មានទំនាក់ទំនង ចេះអត់អោនអធ្យាស្រ័យសាមគ្គីក្នុងសង្គមប្រជាធិបតេយ្យ កន្លែងផ្សព្វផ្សាយវប្បធម៌ជាតិរស់នៅដោយសុខសន្ដិភាព ...
វិភាគពីព្រះរាជណាចក្រកម្ពុជាទី២ និងការកសាងកម្ពុជាឡើងវិញ ៖ វិភាគពិព្រះរាជណាចក្រទី២ • កើតឡើងនៅថ្ងៃទី ២៤ កញ្ញា ១៩៩៨ ដែលមានព្រះមហាក្សត្រសោយរាជ្យគឺសម្ដេចព្រះនរោត្ត សីហនុ • មានរដ្ឋធម្មនុញ្ញថ្មី សេរីពហុបក្ស • មានរដ្ឋាភិបាលស្របច្បាប់មួយ • ព្រះរាជារណាចក្រទី២ កើនឡើង តាមរយៈបោះឆ្នោតនៅថ្ងៃទី២៣-២៨ ឧសភា ១៩៩៣ រៀបចំដោយអង្គការសហភាពប្រជាជាតិ • ព្រះរាជាណាចក្រទី២ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្ដបាន៥ អាណត្តិនៃរដ្ឋសភាដែលប្រមុខរដ្ឋាភិបាលគឺសម្ដេចហ៊ុន ...
សព្វថ្ងៃនេះពិភពលោកបានជួបប្រទះនឹងបញ្ហាធំៗជាច្រើនមានដូចជា ៖ • បញ្ហាបរិស្ថានដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ ខ្យល់ព្យុះគ្រោះរាំងស្ងួត កំណើតកំដៅផែនដី ។ ល ។ • បញ្ហាសង្រ្គាម និងអស្ថេរភាពសន្ដិសុខសង្គម មានដូចជាការបំផ្ទុះគ្រាប់បែកសាសនា ការគំរាមកំហែង ។ ល ។ • បញ្ហាកំណើនប្រជាជននិងជនអន្ដោប្រវេសន៍មានដូចជា ការធ្វើចំណាកស្រុក សង្រ្គាមក្នុងប្រទេស និងតំបន់កង្វះ ផ្នែកអប់រំ សុខភិបាល ។ ល ...