ព្រះបាទ ជ័យវរ្ម័នទី ៧ បានសោយរាជ្យពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២១៨ ។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គមាន ៖ • រំដោះប្រទេសចេញពីការត្រួតត្រារបស់ចាម្ប៉ា ហើយបានវាយ យកចាម៉្បាដាក់ជាចំណុះវិញ ។ • កសាងក្រុងអង្គរទី ៤ • ពង្រីងកិត្តិស័ព្ធប្រទេស និងទឹកដីខ្មែរឪ្យល្បីរន្ទី • កសាងសាលាសំណាក់១២១ កន្លែង • កសាងមន្ទីរពេទ្យ ១០២ • សាងសង់ប្រាសាទបុរាណជាច្រើន ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
vrean.com Latest Questions
លោក ហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧មក ។ ក្នុងកំណែទម្រង់នេះគាត់បាន ធ្វើដូចតទៅ ៖ • បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេស ចូលមកបណ្ដាក់ទុន ។ • បំផុតឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល • បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរី និងយុតិ្ដធម៌ ...
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារិស ប្រទេសបារាំង ។ ប្រទេសនិងស្ថាប័នដែលបានចូលរួម មានដូចជា ៖ • មកពីអាស៊ីមានប្រទេស ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ ។
ចម្រៀងជាតិដែលនិពន្ធដោយ ប៉ុល ពត មានចំណងជើងជា “ ១៧មេសាមហាជោគជ័យ” ។ របបកម្ពុជាប្រជាធិតេយ្យកើតឡើងនៅពេលដែលរបបសាធារណរដ្ឋខ្មែរដួរលំទាំងស្រុងនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ។
នៅក្នុងប្រទេសកម្ពុជាចលនាកម្ពុជាចលនាកម្ពុជាតស៊ូឯករាជ្យជាតិចែកចេញជាពីរផ្នែកគឺ ៖ • ការស៊ូដោយអាវុធ ដែលដឹកនាំដោយកម្លាំងនៃចលនាតស៊ូនៃខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រអំពីសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្ដិវិធីដែលដឹកនាំ ដោយសម្ដេចព្រះបាទនរោត្តម សីហនុ (នយោបាយការទូត) ។
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ ព្រោះ ៖ • ប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្គ្រាមហើយពឹងផ្នែកយ៉ាងខ្លាំងលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។ • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្រ្គាម ។ • នៅដើមឆ្នាំ ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ពាន់លានដុល្លារ ។ • ទំនិញអាមេរិកបានចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់ ៧ពាន់លានដុល្លារក្នុង១ឆ្នាំ ។ • ប្រជាជនអាមេរិកប្រឹងប្រែងពង្រីកវិស័យកសិកម្ម ដើម្បីបំពេញសេចក្ដីត្រូវការក្រៅប្រទេស ។ • រោងចក្រឧស្សាហកម្មខិតខំផលិតឪ្យទាន់តម្រូវការទីផ្សារដូចជា រថយន្ដ វិទ្យុ និងមុខទំនិញផ្សេងៗជាច្រើនទៀត ។
លោកស្រីម៉ាការេត ថាត់ឆឆឺ ជាប់ជានាយករដ្ឋមន្ដ្រីពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ ។ គាត់បានដោះស្រាយបញ្ហាមួយចំនួនដូចជា ៖ • វិបត្តិប្រេងឡើងថ្លៃ • វិបត្តិសេដ្ឋកិច្ច • កាត់បន្ថយអតិផរណា • ធ្វើឪ្យមានគាំទ្រពីគណបក្សប្រឆាំង ។
ពណ៌នាអំពើពិធីមង្គលការ ឬ អាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៖ • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ១០ គូក្នុងពិធីតូចហើយពិធីធំមានពី៣០ ទៅ ៥០ គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការ គេរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ យុវជនយុវនាទីពុំអនុញ្ញាតឪ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។ អង្គការឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្ដាយរបស់មនុស្សគ្រប់រូប ។ • នារីមួយចំនួន ត្រូវបង្ខំឪ្យរៀបការជាមួយយុទ្ធជនពិការដែលរងបួសក្នុងសង្រ្គាម ។ បើគេហ៊ានជំទាស់និងងបំណងអង្គការគេរត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការបញ្ជូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ...
បទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំណងជើងថា “ បទនគររាជ “ ជាស្នាដៃសម្ដេចព្រះសង្ឃរាជ ជួន ណាត និពន្ធនាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦១ ។
នៅក្នុងសម័យអាណានិគមនិយមបារាំង មានព្រះរាជាខ្មែរ៤អង្គដែលមានសោយរាជ្យរួមមាន ៖ • ព្រះបាទនរោត្តម (១៨៦០-១៩០៤) • ព្រះបាទសុវត្ថិ (១៩២៧-១៩៤១) • ព្រះបាទស៊ីសុវត្ត មុនីវង្ស (១៩២៧-១៩៤១) • ព្រះបាទសម្ព័ន្ធ សីហនុ (១៩៤១-១៩៥៥លើកទី១) ។