អ្វីដែលគេចាត់ទុកថា គឺជាបញ្ហារួមនៅពិភពលោកមានដូចជា បញ្ហាបរិស្ថាន បញ្ហាកំណើនប្រជាជន បញ្ហាជនអន្ដោប្រវេសន៍ បញ្ហាសន្ដិសុខស្បៀង បញ្ហាសង្រ្គាម បញ្ហាអស្ថេរ ភាពសន្ដិភាពសុខសង្គម និង ភេវកម្មអន្តរជាតិ ។
vrean.com Latest Questions
បានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមបារាំងម្ដងទៀតនៅកម្ពុជា ព្រោះ ៖ • ១៨៩០ រដ្ឋបាលបារាំងបានទទួលអនុញ្ញាតឪ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលបារាំង • លើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំងនិងសេចក្ដីត្រូវការសំខាន់ៗ • ១៨៩២ បង្កើតនៅក្រុមកាងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់បារាំង រាល់ការប្រមូលពទ្ធទាំងអស់គឺរដ្ឋខ្មែរជាអ្នកប្រមូលហើយត្រូវប្រគល់ឪ្យក្រុមការងារពិសេស • បារាំងយកប្រាក់ធ្វើជាមធ្យោបាយដោះស្រាយរាល់បញ្ហា • បារាំងតម្លើងប្រាក់បៀវត្សខ្ពស់ដល់មន្រ្ដីរាជការខ្មែរ។
អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលធ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង់គ្លេស
នៅក្រោយសង្គ្រាមលោកលើកទី២ អង់គ្លេសបន្សល់ទុកនីផលវិបាកចំពោះប្រទេសនៅក្រោមអាណានិគម ៖ • បញ្ហាដែនដី (អ៊ុលស្ទ័រ ការស្មៀ អ៉ីស្រាអែល…) • បញ្ហាសាសនា (ហិណ្ឌូ និង អ៉ីស្លាម…) • បញ្ហាប្រកាន់ពូជសាសន៍ (របបអាប៉ាថេត)។
បានជាប្រជាជនអាឡឺម៉ងខាងកើតភៀសខ្លួនទៅកាន់អាឡឺម៉ងខាងលិចដោយសារ ៖ • អាឡឺម៉ងខាងលើជាប្រទេសេរី • សេដ្ឋកិច្ចអាឡឺម៉ងខាងលិចមានភាពរីកចម្រើន
ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជនរបស់ខ្លួន រដ្ឋាភិបាលដោយសារ ៖ • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២Km។
លោកប្រធានធិបតី ហ្វ្រង់គ្លីន រូស្វែល បានអនុវត្តវិធានការថ្មីគឺ ញូវឌីលដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ដបន្ទាប់។ • ភ្នាក់ងាររដ្ឋបាលសហព័ន្ធ (១៩៩៣) ដើម្បីជួយអ្នករត់ឃ្លាន គ្មានទីជម្រកនិងគ្មានការងារធ្វើ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល បង្កើតការងារច្រើនដូចជា កសាង ផ្លូវ សាលារៀន ស្ពាន…។ • ភ្នាក់ងាររដ្ឋបាលសាធារណៈ ជួយកសិករបង្កើនប្រាក់ចំណូល • ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ជូយប្រាក់ដល់ប្រជាជនដើម្បីមានប្រាក់បាត់បង់ការទៅម្ចាស់បំណុល • ភ្នាក់ងារជួយយុវជន ជួយយុវជនដែលមានអាយុចន្លោះ ១៨-២៥ ឆ្នាំឪ្យព្រោះជំរុំនៅជនបទ ដាំដើមឈើ…។ • បង្កើតច្បាប់ធនាគារ ...
ប្រៀបធៀបតួនាទីសភានៃសាធារណរដ្ឋទី៤ និងសាធារណរដ្ឋទី៥ នៃប្រទេសបារាំង។ ភាពដូចគ្នា • សភាត្រួតពិនិត្យការងាររដ្ឋាភិបាល • សភាមានសិទ្ធិរំលាយរដ្ឋាភិបាល • សភាមានអាណត្តិ៥ឆ្នាំ ភាពខុសគ្នា សាធារណរដ្ឋទី៤៖ • សភាជ្រើសរើសនាយករដ្ឋមន្ដ្រី • សភាជ្រើសតាំងប្រធានធីបតី • សភាជ្រើសតាំងប្រធានាធីបតី • គ្មានស្ថាប័ណព្រឹទ្ធសភា • សភាមានអំណាចទូលំទូលាយ សាធារណរដ្ឋទី៥៖ • ប្រធានាធិបបតីរើសនាយករដ្ឋមន្ដ្រី • ប្រធានាធិបតីជ្រើសរើសដោយការបោះឆ្នោត • មានព្រឹទ្ធសភា • ប្រធានាបតីមានអំណាចទូលំទូលាយ។
សាធារណរដ្ឋទី៤នៃប្រទេសបារាំងបានធ្វើសកម្មភាពស្ដារសេដ្ឋកិច្ចនិងសង្គម៖ • ការកសាងហេដ្ឋារចនាសម័្ពន្ធថ្នល់ ស្ពាន… • កំណើនផលិតផល ឧស្សាហកម្ម ធនាគារ • ធ្វើជាតូបនីកម្មផ្សេងរោងចក្រ ធ្យូងថ្ម ឧស្សាហកម្ម ធនាគារ • បង្កើតអង្គការសង្រ្គោះសង្គម ជួយអ្នកមានជំងឺ គ្រោះថ្នាក់ការងារប្រាក់បំណាច់គ្រួសារកម្មករ។
ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។