អ្នកយកព័ត៌មានរបស់ The Construction Property Magazine បានទទួលការអញ្ជើញពីក្រុមហ៊ុនអេសស៊ីជីនិងក្រុមហ៊ុន Ch Karnchang ដែលជាក្រុមហ៊ុនសំណង់ទទួលខុសត្រូវលើគម្រោងនេះ ចុះទៅទស្សនកិច្ចក្នុងផ្លូវក្រោមទន្លេនេះដើម្បីសិក្សាពីបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងការសាងសង់ផ្លូវក្រោមទន្លេនេះ ។ ស្ថានីយ៍រថភ្លើងក្រោមដីនេះមានឈ្មោះថា Sanam Chai MRT ...
vrean.com Latest Questions
ក្រៅពីសិទ្ធិខាងវិស័យនយោបាយនៅមានសិទ្ធិសំខាន់ៗដទៃទៀតដែលពលរដ្ឋខ្មែរម្នាក់ៗចាំបាច់ត្រូវតែមានដូចជាសិទ្ធិមានការងារធ្វើ សិទ្ធិមានការអប់រំ សិទ្ធិមានសុខភាព និងមានផ្ទះសម្បែងជាដើម ។ សិទ្ធិសម្រាប់សង្គមទាំងមូល គឺសិទ្ធិមានអាកាសនិងទឹកស្អាតព្រមទាំងមានបរិស្ថានធម្មជាតិដែលផ្តល់សុខភាពយើងទាំងអស់គ្នា ។
នៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការ រាំងស្ទុះដោយសារ៖ • បាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • កសិកម្មជួមវិបត្តិប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាពនាំឪ្យទិន្នផលកសិកម្មទាប។
ករណីយកិច្ច ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីភាពរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថាករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ ។
នៅឆ្នាំ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួន២ មានគឺ ៖ • តំបន់សៀមរាប ឧត្តរមានជ័យ (តំបន់១០៦) • តំបន់ព្រះវិហារ (តំបន់១០៣)។
សេដ្ឋកិច្ចរាំងស្ទះដោយសារការរត់ពន្ធខុសច្បាប់ (ស្រូវ ត្រីងៀត ប្រេង) ផ្ទេរអំណាចឱ្យ លន់ នល់ និងសិរិមតៈ។
ដោយមានជំនួយពីវៀតណាម រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរំដោះទឹកដីជាបន្ដបន្ទាប់ដូចជា៖ • នៅថ្ងៃទី៣០ ខែធ្នូ ១៩៧៨ រំដោះបានលំផាត ទីរួមខេត្តក្រចេះ វ៉ីនសៃនិងទន្លេបិទ • នៅថ្ងៃទី០៣ ខែមករា ១៩៧៩ រំដោះបានខេត្តស្វាយរៀង • នៅថ្ងៃទី០៤ ខែមករា ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង • នៅថ្ងៃទី០៥និង០៦ខែមករា ១៩៧៩ រំដោះបានអ្នកលឿននិងទីរួមខេត្តកំពង់ចាម • នៅថ្ងៃទី០៧ ខែមករា ១៩៧៩ រំដោះបានខេត្តតាកែវ កំពង់សោម និងរដ្ឋធានីភ្នំពេញនៅវេលាម៉ោង១២ ...
ភស្តុតាងដែលបញ្ជាក់ពីភាពព្រៃផ្សៃក្នុងរបបខ្មែរក្រហម • មន្ទីរសន្តិសុខតាមភូមិឃុំស្រុក ពិសេសមន្ទីរសរ២១ • រណ្តៅសាកសព លលាក្បាល។
មូលហេតុនៃការបែកបន្ទាយលង្វែក៖ • ព្រះរាជា សត្ថាទី១ ទៅជួយរំដោះក្រុងអយុធ្យាពិការត្រួតត្រារបស់ភូមា • សៀម រមិលគុណប្រើល្បិចបញ្ចូនសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដូង • វិបត្តិផ្ទៃក្នុង រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីនិងរាស្រ្ដមិនពេញចិត្តនិងព្រះសត្ថាទី១ • ប្រជារាស្រ្ដ នាំគ្នាកាប់ឆ្ការរបឬស្សី • សាមគ្គី ប្រជាជនគ្មានឯកភាពជាតិ។
មាត្រាទី៣៤ ជំពូក៣ បានចែងថា “ ប្រជាពលរដ្ធខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត”។ បទបញ្ញត្តិដែលចែងពីសិទ្ធិបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ មាត្រាទី៣៧ ជំពូក៣ ដដែលបានចែងថា “ពលរដ្ធមានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់”។ មាត្រាទី៤២ ជំពូក៣ បានចែងថា “ពលរដ្ធគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ”។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ធខ្មែរអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។