ព្រះបាទជ័យវរ័្មនទី៧ បានសោយរាជ្យពីឆ្នាំ ១១៨១ ដល់ឆ្នាំ១២១៨។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គមាន៖ • រំដោះប្រទេសចេញពីការត្រួតត្រារបស់ចាម្ប៉ា ហើយបានវាយ យកចាម៉្បាដាក់ជាចំណុះវិញ។ • កសាងក្រុងអង្គរទី៤ • ពង្រីងកិត្តិស័ព្ទប្រទេស និងទឹកដីខ្មែរឪ្យល្បីរន្ទី • សាលាសំណាក់១២១កន្លែង • កសាងមន្ទីរពេទ្យ១០២ • សាង់សង់ប្រាសាទបុរាណជាច្រើន ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ • សាង់សង់ផ្លូវថ្នល់ ស្ពាន និងសាកលវិទ្យាល័យ • ប្រមូលអ្នកប្រាជ្ញ បណ្ឌិតកវី… មកបណ្ដុះបណ្ដាលកូនខ្មែរ • អាចមានចម្លើយផ្សេងៗពីនេះ។
vrean.com Latest Questions
នយោបាយអព្យាក្រឹតរបស់កម្ពុយជាត្រូវបានកំណត់យកនៅឆ្នាំ១៩៥៤តាមការទាមទាររបស់ប្រទេសចិននិងសហភាពសូរៀតដើម្បីបញ្ជៀសមិនឲ្យសហរដ្ឋអាមេរិចកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ ខែសីហា។
អង្កការកុំម៉ុនវីលត្រូវបានបង្កើតឡើងដោយគោលបំណង៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលឆ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិ្ដការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោយអាណានិគមអង់គ្លេស។
ដើម្បីតបទៅនឹងសេចក្ដីត្រូវការគ្រឿងបរិភោគ ដែលគេកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ៖ • ទាមទារឪ្យមានរចនាសម្ព័ន្ធផលិតកម្មឪ្យកាន់តែប្រសើរឡើង • ពង្រីកផលិតកម្ម ចិញ្ចឹមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះគោ ស៊ុតនិងផលិតផល សមុទ្រ។
ការកសាងជញ្ជាំក្រុងប៊ែកឡាំងបញ្ជាក់ថា ទិ្ធបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឲ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម។
សក្តានុភាពផ្នែកទេសចរណ៍នៅកម្ពុជាយើងមានដូចជា៖ • ប្រទេសយើងសំបូរភោគទ្រព្យទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ដ និងកែច្នៃ • ប្រជាជនមានភាពរួសរាយ រាក់ទាក់ • មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្តទីលានកូនគោលនិងសេវាដឹកជញ្ជូនសម្រាប់បំពេញតម្រូវការអ្នកទេសចរ…។ • មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗ • ប្រទសមានសុខសន្ដិភាព ស្ថិរភាពនយោបាយ….។
សភាតំណាងរាស្រ្ដបារាំងត្រូវបានជ្រើសតាំងឡើងដោយការបោះឆ្នោត ហើយមានតួនាទីដូចជា៖ • អនុម័តច្បាប់ និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ។ • ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល។ • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសម្លេង ២ភាគ៣ ដាច់ខាត។
នៅក្នុងអាណត្ដិលោកប្រធានាធិបតី ដឺហ្គោល តើបារាំងបានអនុវត្ដនយោបាយដូចជា៖ • គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគមពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរីលោក ដឺហ្គោល បានធ្វើឲ្យមានការចរចារចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ។ • ប្រឆាំងសមាជិកភាពរបស់អង់គ្លេសនៅក្នុងទីផ្សាររួមអឺរ៉ុប ដោយបានចាក់ទុកថាអង់គ្លេសជាប្រទេសននិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនឲ្យចូលរួមជាសមាជិកនៃអង្កការនេះ។
នៅពេលចាប់ផ្ដើមសម័យសាធារណរដ្ឋទី៥ បារាំងបានអនុវត្តផែនការសេដ្ឋកិច្ច ដូចជា៖ • ធ្វើឪ្យប្រាក់ហ្រ្វង់មានលំនឹង • រំសាយឧស្សាហកម្មតូចៗ បង្កើតឧស្សាកម្មធំ ខ្នាតធំ ខ្នាតអន្តរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិច • ស្រាវជ្រាវវិស័យថាមពលបរមាណូការសិក្សាទីអវកាស • ស្ថាបនាយន្ដហោះយក្សរួមគ្នាជាមួយនឹងអង់គ្លេស។