ពណ៌នានយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ៖ មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត ៖ • អនុវត្តតាមសេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ដែលស្នើរដោយសូវៀត និងចិន • កម្ពុជាចង់រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសជិតខាង ដើម្បីពង្រីងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្ដនិយមបាន ៖ • ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឺការរួមរស់នៅជាមួយគ្នាដោយសុខសន្ដិភាព • ១៨-២៤ ...
vrean.com Latest Questions
ក្រមសីលធម៌វិជ្ជាជីវៈ គឺជាវិធាន ឬជាបទបញ្ជាសម្រាប់ឱ្យបុគ្គលិកអប់រំទាំងអស់មានសេចក្តីស្មោះត្រង់ សេចក្តីថ្លៃថ្នូរ ការតាំងខ្លួនធ្វើជាម្ចាស់លើខ្លួនឯង ភាពទន់ភ្លន់សុភាពរាបសារ ការឱ្យតម្លៃគ្នាទៅវិញទៅមក
នៅក្រោយសង្គ្រាមលោកលើកទី២ អង់គ្លេសបន្សល់ទុកនីផលវិបាកចំពោះប្រទេសនៅក្រោមអាណានិគម ៖ • បញ្ហាដែនដី (អ៊ុលស្ទ័រ ការស្មៀ អ៉ីស្រាអែល…) • បញ្ហាសាសនា (ហិណ្ឌូ និង អ៉ីស្លាម…) • បញ្ហាប្រកាន់ពូជសាសន៍ (របបអាប៉ាថេត)។
កត្តាដែលជាប្រភពជំរុញឲ្យមានការសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយគឺ៖ • កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសាកលលោកដែលជំរុញឲ្យកាន់តែលេចឡើងនូវអស្ថិរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងក្នុងប្រទេសនិងទំនាក់ទំនង់រវាងប្រទេសលើពិភពលើក • កំណើនយ៉ាងខ្លាំង នូវបម្លាស់ប្តូរទីកន្លែងរបស់ប្រជាពលរដ្ឋនៅលើសាកលលោក • ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំានក់ទំនង់ទូរគមនាគមន៍អន្តរជាតិ • ការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេកវិទ្យាទំនើប ដែលជានិច្ចកាលបានក្លាយជាឧបករណ៍នយោបាយសកលលោក • បញ្ហារួមជាច្រើនបានកើតឡើង ដែលទាមទារឲ្យមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះ តាមរយៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអង្គការអន្តរជាតិ សហគមន៍អន្តរជាតិនានា ។
ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្លួនរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយមមានឈ្មោះ វណ្ណ ម៉ូលីវណ្ណ។
គោលនយោបាយជាយុទ្ធសាស្រ្តសំខាន់ៗទាំង៤នៃវិស័យអប់រំមាន ៖ • សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈនិងបំពេញវិជ្ជា ។ • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព • ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម • ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា ។
បានជាសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ មានតែសហរដ្ឋអាមេរិកមួយគត់ ដែលគេផុតពីការខ្ទេចខ្ទាំដោយសារសង្រ្គាម ព្រោះសហរដ្ឋអាមេរិកនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គ.ម។ ប្រទេសនៅអឺរ៉ុបត្រូវការស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដូចនេះត្រូវការមូលធន និងជំនួយពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកជំរុញឪ្យកសិករពង្រីកវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារអឺរ៉ុបដ៏ធំធេង។ នៅចន្លោះឆ្នាំ ១៩៣៩-១៩៤៥ ផលទុនរបស់អាមេរិកកើនឡើងពី៩៥ ដល់ ២១៥ កោដិដុល្លារ។ ប្រជាជនអាមេរិកបានកែច្នៃជីវភាពក្លាយជាសង្គមសម្ភារៈទំនើបស្របតាមរីកចម្រើននៃបច្ចេកវិទ្យា។ គេបានបង្កើតប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម បង្ហាញផលិតផលដូចជាទូរទស្សន៍ពណ៌ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនលាងចានឆ្នាំងនិងចង្រ្កានអគ្គិសនី…។ សហរដ្ឋអាមេរិកក្លាយជាមហាអំណាចគ្មានគូប្រៀប។
សុខភាពល្អ គឺជាភាពមានសេចក្តីសុខពេញលេញផ្នែកកាយសម្បទា ផ្លូវចិត្តនិងផ្នេកសង្គមមិនមែនគ្រាន់តែជាសភាពគ្មានជំងឺ ឬពិការឡើយ។
ប្រទេសបារាំងជាអ្នកឈ្នះ សង្រ្គាមលោកលើកទី២។ ពីព្រោះបារាំងក៏ស្ថិតនៅក្នុងកង់សម្ព័ន្ធអាមេរិចដែរ។
ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ធល្អគឺត្រូវ៖ ក.សិស្សល្អ • ត្រូវស្តាប់បង្គាប់ដំបូម្មានលោកគ្រូអ្នកគ្រូ • ចេះគោរពវិន័យ បទបញ្ជា សាលារៀន • យកចិត្តទុកដាក់ស្រាវជ្រាវខិតខំរៀនសូត្រ • មានអធ្យាស្រ័យល្អក្នុងនិងក្រៅថ្នាក់ • មានសីលធម៌ គុណពម៌ សច្ចធម៌ ជានិច្ច។ ខ.កូនល្អ • ស្តាប់ដំបូម្មានលោកឪពុកអ្នកម្តាយ • គោរពជួយយកអាសារលោកទាំងទ្វេ • មានសីលធម៌ក្នុងក្រុមគ្រួសារ • មានសាមគ្គីភាពល្អជាមួយបងប្អូនខ្លួន • ចេះរក្សាកិត្តិយស ទ្រព្យសម្បត្តិគ្រួសារ។ គ.រដ្ធពលល្អ • គោរពនិងអនុវត្តច្បាប់សង្គមជាតិ • ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ • រក្សាទំនៀមទំលាប់ ...