នៅក្នុងការធ្វើប្រជាមតិនេះលទ្ធផលគឺប្រជាជន ៩៩.៩៩% បានគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយម និងសម្ដេចព្រះបាទ នរោត្តម សីហនុ ។
vrean.com Latest Questions
ដែលហៅថា បណ្ឌិតគឺជា មនុស្សចំណង់ះទាញប្រកបដោយបញ្ញានិយម មានរបៀបជីវិតប្រកបដោយលំនិង មានឥរិយាបថធម្មជាតិស្របនិងវិវត្តន៍របស់ធម្មជាតិ មានឥរិយាបថឥន្ទ្រីយភាពមិនរំភើបហួសហេតុមានបឥរិយាបថចំពោះអ្នកដទៃប្រកបដោយ បុគ្គលនិយមមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រកាន់ឡើងថាគុណធម៌ជារង្វាន់ផ្ទាល់ខ្លួនរបស់បណ្ឌិត ។
នៅឆ្នាំ ១៩៧៣ ដើម្បីឪ្យពួកកុំមុយនីស្ដបរាជ័យ សហរដ្ឋអាមេរិក បានទម្លាប់គ្រប់បែកលើប្រទេសកម្ពុជាដូចក្នុងសង្រ្គាមលោកលើកទី ២ ដែរ ។
បញ្ហាមាតុភូមិនិវត្តន៏ជំនួយមនុស្សធម៌ចលនាឆ្លងកាត់ព្រំដែននិងជំនួយដទៃទៀតបានត្រូវសំរួបសំរួមដោយស្នងការជាតិជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួន ១៩៨០ ។
សមូហភាវូបនីយកម្ម ជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ ។ គោលនយោបាយនេះបានធ្វើឪ្យប៉ះពាល់មកលើគ្រួសារខ្មែរដូចជា ៖ – ក្រុមគ្រួសារត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនត្រូវបានចាត់តាំងទៅតាមក្រុម នីមួយៗ – ប្ដីត្រូវបានបំបែកចេញពីប្រពន្ធ កូនក្មេងត្រូវបំបែកចេញពីឪពុកម្ដាយ ហើយត្រូវបានចាត់តាំងឪ្យទៅធ្វើការនៅជំរំផ្សេងៗគ្នា ។
គេចែកអំពើពុករលួយ ជា៣ ដំណាក់កាលខុសៗគ្នាគឺ៖ • ដំណាក់កាលទី១ គឺជាដំណាក់កាលដែលអំពើពុករលួយកើតនៅក្នុងមជ្ឈដ្ឋានលើ ឬកំពូលនៃរដ្ឋាភិបាលនិងក្រុមហ៊ុនជំនួញធំៗ ។ • ដំណាក់កាលទី២ គឺជាដំណាក់សាយភាយគ្រប់ទីកន្លែង ហើយកើតឡើងគ្រប់ពេលវេលា ។ មកដល់ដំណាក់កាលនេះអ្នកណាក៏ស៊ី អ្នកណាក៏សូក ។ • ដំណាក់កាលទី៣គឺជា ដំណាក់កាលស៊ីរូងដល់ឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដូចជា ទំនិញចេះតែឡើងថ្លៃប្រាក់រៀលចេះតែថោក អំពើចោរកម្មឃាតកម្ម ឧក្រិដ្ឋកម្ម ចេះតែកើតមានឡើងជាបន្តបន្ទាប់ ។
សាធារណៈរដ្ឋអៀក ឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ ១៩៤៨ ដែលមានរដ្ឋធានីឈ្មោះឌីប ប៊្លីន ។ ជីវភាពរបស់ប្រជាជន គឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំង ការចិញ្ចឹមសត្វ និងនេសាទ ។
ទស្សនៈកម្មផលបានផ្តល់មកមនុស្សនូវ ៖ ផលវិជ្ជមាន • វៀរចាកអំពើអាក្រក់់ • ខំសាងអ្វីដែលជាកុសល កាយ វាចា ចិត្ត សម្ភារ • នាំឲ្យសង្គមរីកចម្រើន ផ្នែកអវិជ្ជមាន • ផ្តេកផ្តួលលើព្រេងវាសនា បាត់អស់ស្មារតីតស៊ូ • មានជនខ្លះឆ្លៀតឪកាសទាញយកប្រយោជន៍ពីទស្សនៈកម្មផល ដូចនេះ ក្នុងនាមយើងជាមនុស្ស ជាពុទ្ធសាសនិកត្រូវយល់ពីបញ្ហាកម្មផលឲ្យបានច្បាស់លាស់ជាមុនសិន ទើបការអនុវត្តទ្រឹស្តីនេះបានទទួលផលល្អ ។
សេចក្ដីគោរពរបស់ប្រជាជនសូវៀតចំពោះលោក ស្ដាលីន ត្រូវបានគេឃើញតាមរយៈការប្ដូរឈ្មោះអគារសាធារណៈផ្លូវថ្នល់ និងសាលារៀនសុទ្ធតែឈ្មោះរបស់លោកស្ដាលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផង នៅតាមសួនច្បារសាធារណៈ ។
យើងសង្កេតឃើញថាព្យញ្ជានៈខ្មែរភាគច្រើនសុទ្ធតែមានសក់ ហើយយើងបានឃើញគេលាវឍសក់ ៊ អ្នកខ្លះហៅថា ក ដែលមានសណ្ឋានដូចជាលេខ៣ ដែលភាសាបាលី ហៅថាត្រីសព្ទ មកប្រើដាក់លើព្យញ្ជានៈពួក អ ប ស ហ ឲ្យទៅជាព្យញ្ជានៈពួក អ៊ ប៊ ស៊ ហ៊ វិញ ។ សក់និងព្យញ្ជានៈឯទៀតពុំឃើញមកប្រើផងទេ ។ យើងយល់ថាការធ្វើឲ្យព្យញ្ជានៈមានសក់ពុំមែនជាការគិតបប្រយោជន៍ឡើយ ផ្ទុយទៅវិញសក់ព្យញ្ជានៈ គឺជាក្បាច់ដែលបុព្វបុរសយើងអាចរចនាឡើង ...