មូលហេតុធ្វើឪ្យបានមានសង្រ្គាមស៊ីវិលផ្ទុះឡើងនៅកម្ពុជា (១៩៧០-១៩៧៥) ៖ • ដោយសារឥទ្ធិពលនៃសង្រ្គាមត្រជាក់ • អនុវត្តនយោបាយអព្យាក្រឹត្យរបស់សម្ដេចសីហនុមិនចំទិសដៅឬលម្លៀង • ពុករលួយបក្សពួកនិយម កុបកម្មពេញផ្ទៃប្រទេស • មន្ដ្រីរបស់សេ្ដចសីហនុក្បត់នឹងព្រះអង្គ • ការជ្រៀតជ្រែករបស់វៀតណាម ចិន សហរដ្ឋអាមេរិកក្នុងនយោបាយខ្មែរ • ការបង្កើតរណសិក្យរួបរួមជាតិកម្ពុជារបស់ព្រះបាទនរោត្តមសីហនុ។
vrean.com Latest Questions
ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្លួនរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយមមានឈ្មោះ វណ្ណ ម៉ូលីវណ្ណ។
ការរីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ង់ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗដូចជា ៖ • ប្រទេសនេះសម្បូរធនធានរ៉ែនៅតំបន់រូ • មានកម្មករជំនាញៗយកតម្លៃថោក • ការបើកទីផ្សារអឺរ៉ុបដើម្បីទទួលយកទំនិញអាឡឺម៉ង់ • ការនាំចេញមានបរិមាណច្រើនជាងការនាំចូល។
អំពីលទ្ធផលនិងវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម ៖ លទ្ធផល • កម្ពុជាជាមុខមាត់នៅលើឆាកអន្តរជាតិ • កម្ពុជាក្លាយទៅជាអ្នកផ្គត់ផ្គង់នៅលើទីផ្សារ ផលិតវិបាក • កសិករនៅជនបទក្លាយទៅជាកសិករស៊ីឈ្នួលគេ • ពួកអភិជនក្លាយទៅជាម្ចាស់ដី • កំណតរវាងអ្នកមាន និងអ្នកក្រ។
ផលវិបាកនៃសង្រ្គាម (១៩៧០-១៩៧៥) ៖ ផលវិបាកក្នុងសង្គម • សង្រ្គាមបានសម្លាប់ជីវិតមនុស្សជាងមួយលាននាក់ • បន្សល់ទុកនូវស្ដ្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា ជនពិការ • ប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់ដោយទុក្ខវេទនា • អំពើពុករលួយ ភាពអយុត្តិធម៌ អនាធិបតេយ្យទូទាំងប្រទេស • បំផ្លាញធនធានមនុស្ស គ្រឹះស្ថានសិក្សា វត្តអារាម។ ផលវិបាកសេដ្ឋកិច្ច • ដីស្រែចម្ការត្រូវបោះបង់ចោល ក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក • រោងចក្រសហគ្រាស ៧៥%ត្រូវបំផ្លិចបំផ្លាញ • ចម្លារកៅស៊ូត្រូវបោះឆ្នោតចោល • ផ្លូវថ្នល់ ស្ពាន៧០% ...
បញ្ហាកំណើនប្រជាជនយ៉ាងឆាប់រហ័ស បានបង្កឪ្យមានវិបត្តិ ស្បៀងអាហារកើតឡើង។ ដូច្នេះដើម្បីកាត់បន្ថយវិបត្តិនេះអ្នកវិទ្យាសាស្រ្ដបានធ្វើដូចតទៅ ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើការរៀបចំដីនិងជម្រើសពូជល្អៗក្នុងវិស័យកសិកម្ម។ • ប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោកថា បដិវត្តន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្ម តាមបណ្ដាប្រទេសជាច្រើនលើសកលលោក • បង្កើតប្រព័ន្ធស្រោចស្រពធំៗនៅតាមទីជនបទ • បង្កើតឧបករណ៍នេសាទធំៗ ហើយពង្រីកផលិតផលនេសាទ សមុទ្រដើម្បីជួយផ្គត់ផ្គង់កង្វះខាតម្ហូបអាហារ។
វីរជនអ្នកស្នេហាជាតិខ្មែរ ដែលងើបប្រឆាំងនឹងអាណានិគមបារាំងមានដូចជា ៖ • អាចារ្យស្វា ឬអាចារ្យស៊ូ • ពោធិកំបោរ • ក្រឡោហោមគង់ • អាចារ្យហែម ចៀវ • ពិស្ហុលោក ឈូក • សឺង ង៉ុកថាញ់ • ប៊ុន ចាន់ម៉ុល • ដាប ឈួន។
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។
កំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន ផលវិជ្ជមាន និង អវិជ្ជមានដូចជា ៖ ផលវិជ្ជមាន • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្ដខ្មែរ • បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ • បារាំងបានជួយទាមទារ ខេត្តមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ១៩០៤ និង១៩០៧ ដូចជាម្លូរព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ • ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម