ក្នុងការគ្រប់គ្រងប្រទេស ព្រះហរិរក្សារាមាធិបតីព្រះអង្គឌួងបានធ្វើកំណែទម្រង់សង្គមដូចជា ៖ + វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ… + សេដ្ឋកិច្ច • ជម្រុញការស្ដារហេដ្ឋារចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ តំបន់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពប្រាក់ សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ….។ + នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតម្កើងវប្បធម៌អក្សរសាស្រ្ដជាតិ….។
vrean.com Latest Questions
ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។ • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០ • រាជវាំង “វាំងស្បែក” (ពញាលី)។
មេដឹកនាំខ្មែរក្រហមមាន ៖ • ប៉ុល ពត • ខៀវ សំផន • នួន ជា • អៀង សារី…។
បានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមពីព្រោះ ៖ • ទទួលរងឥទ្ធិពលសង្រ្គាមត្រជាត់ • មេដឹកនាំមានចរិតជាតិនិយមជ្រុល • ប្រល័យពូជសាសន៍ • បង្ខំប្រជាជនខ្មែរឪ្យធ្វើការជាទម្ងន់ • បង្អត់អាហារ • បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង • បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ • ធ្វើទារុណកម្ម • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស • លុបបំបាត់កម្មសិទ្ធិឯកជន • ធ្វើវិសុទ្ធកម្ម • ជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា • មនោគមវិជ្ជាជ្រុលនិយម។
កម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖ • កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់ • កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើន • កម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍ • កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន • មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់ • ផ្លាស់ប្ដូរគ្នាទៅវិញផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ព័ត៌មានថ្មីៗបន្ថែមទៀត • កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន ពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចនយោបាយនិងទំនាក់ទំនងការបរទេស។
អាស៊ាន ជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ការកសាងឡើងវិញក្រោយរបបខ្មែរក្រហមពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ មានដូចជា ៖ ផ្នែកសេដ្ឋកិច្ច៖ • បង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមវាស់ដៃដើម្បីជួយដល់ស្ដ្រីមេម៉ាយ ចាស់ជរា កុមារកំព្រា ដំណើរការក្នុងការងារ កសិកម្ម • កសាងហេដ្ឋារចនាសម័្ពន្ធ សេដ្ឋកិច្ច (ផ្លូវថ្នល់ កំពង់ផែ សាលារៀន មន្ទីរពេទ្យ) • ពង្រីងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់និងពិភពលោក • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី និងជំរុញការអភិវឌ្ឍធនធានមនុស្ស។ ផ្នែកសង្គម និងនយោបាយ៖ • រំដោះប្រជាជនខ្មែរឪ្យរួចផុតពីររបបប្រល័យសាសន៍ប៉ុល ...
អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។
ពិភពលោកសព្វថ្ងៃកំពុងជួបប្រទះនឹងបញ្ហាធំៗដូចតទៅ ៖ • បញ្ហាបរិស្ថាន រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ កំណើនកម្ដៅ រាំងស្ងួត • បញ្ហាកំណើនប្រជាជន កង្វះអនាម័យ បញ្ហាជំងឺ បញ្ហាសុខភាព • បញ្ហាអន្ដោប្រវេសន៍ មានចំណាកស្រុក កើនចលាចល មានបញ្ហាប្រកាន់ជំនឿ • បញ្ហាសន្ដិសុខស្បៀង ស្បៀងឡើងថ្លៃ បញ្ជាឥទ្ធិពលបដិវត្តន៍ • បញ្ហាភេរវកម្មអន្តរជាតិសង្រ្គាម បង្កើតចលាចលសង្គម ការកាប់សម្លាប់ និងការជួញដូរមនុស្ស គ្រឿងញៀន…។
ព្រះរាជាដែលបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងមាន ៖ • ព្រះបាទនរោត្តម (១៥៦០-១៩០៤) • ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) • ព្រះបាទស៊ីវត្ថិ មុនីវង្ស (១៩២៧-១៩៤១) • ព្រះនរោត្តម(១៩៤១-១៩៥៥) ។