vrean.com Latest Questions
ប្រទេសឥណ្ឌូនេស៊ីធ្លាប់ស្ថិតនៅក្រោមអាណានិគម ៖ ហ្វឡង់ និងជប៉ុន ។ ដើម្បីកសាងប្រទេស តើឥណ្ឌូនេស៊ីត្រូវពឹងផ្អែកលើវិស័យ៣គឺ វិស័យកសិកម្ម វិស័យឩស្សាហកម្ម និងវិស័យពាណិជ្ជកម្ម ។
របបនយបាយនេះមានរូបរាងជាស្ថាប័នពេញលេញ ព្រោះមានរដ្ឋាភិបាល សភា និងរដ្ឋធម្មនុញ្ញតែប្រជាពលរដ្ឋទូទៅក្លាយជាទាសកររបស់អង្គការ ។
ទស្សនៈមួយលើកឡើងថា ព្រះបាទស្រីសុគន្ធបទក្ស័យព្រះជន្មដោយសារស្រី ។ ទស្សនៈនេះមានអត្ថន័យថា ៖ ដោយសារព្រះបាទស្រីសុគន្ធបទពេញចិត្តនឹងនាងពៅ ហើយតែងតាំងធ្វើជាស្នំឯក ។ ព្រះអង្គតែងតាំងនាយកន (ប្អូនប្រុសនាងពៅ) ជាមហាតលិក ។ នៅឆ្នាំ ១៥០៩ ស្រីសុគន្ធបទយល់សុបិនឃើញនាគរាជដ៏ធំមកយាយីព្រះអង្គនិងស្វេតច្ឆត្រ ហោរាទស្សន៍ទាយចំលើនាយកន (ឆ្នាំរោង) ព្រះអង្គលក៏បញ្ជាឱ្យគេបបួលនាយកនទៅបង់សំណាញ់ក្នុងល្បិចសម្លាប់ ។ ប៉ុន្តែនាងពៅស្តាប់ឮក៏យកដំណឹងទៅប្រាប់ប្អូនកន ហើយនាយកនក៏គេចរួចពីល្បិចនេះ ។ លុះក្រោយមកនាយកនក៏ងើបបះបោរ និងសម្លាប់ព្រះបាទស្រីសុគន្ធបទទៅ ។ ...
រាជធានីភ្នំពេញមាន ៧ ខ័ណ្ឌ ៧៦ សង្កាត់ និង ៦៤២ ភូមិ ។
សេចក្តីថ្លែងការស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៦៦ ។ ហើយវាស្ថិតនៅក្រោមទម្រង់កតិការអន្តរជាតិរួមមាន : • កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ • កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
ម៉ាស្លូបានបែងចែកតម្រូវការរបស់មនុស្សជាប្រាំដំណាក់កាលគឺ ៖ ក. តម្រូវការសេរី • ជាតម្រូវការមូលដ្ឋានហើយចាំបាច់បំផុតសម្រាប់ជីវិតរស់ មិនអាចខ្វះបានឡើយ ។ តម្រូវការសេរីរៈរួមមានដូចជា ស្បៀ្ងអាហារ សម្លៀកបំពាក់ ទីជម្រក និងតម្រូវការចលនាដើម្បីធ្វើឲ្យមានសុខភាពផ្លូវកាយថែមទៀត ។ ខ. តម្រូវការសុវត្ថិភាព • សុវត្ថិភាពស្បៀងអាហារ • សុវត្ថិភាពផ្លូវកាយ • សុវត្ថិភាពផ្លូវចិត្ត គ. តម្រូវការសង្គម ឬតម្រូវការស្រឡាញ់ • ទំនាក់ទំនងល្អជាមួយសមាជិកសង្គម និងទំនាក់ទំនងល្អក្នុងគ្រួសារ ឃ. ...
បញ្ហាគ្រួសារដែលគេចាប់អារម្មណ៍មានដូចជា ៖ • តួនាទីភេទ • តួនាទីយេនឌ័រ • កូនចិញ្ចឹម • បំណែកចែកការងារក្នុងគ្រួសារ • គ្រួសាររស់នៅបែកពីឪពុក • អាយុរៀបការ • ទំនាក់ទំនងភេទរបស់យុវជនមុន ពេលរៀបការ • កំនើរនៃអត្រាលែងលះ … ។
វប្បធម៌សន្តិភាព ជាតម្លៃនៃគុណធម៌ចរិយាធម៌ និងគ្រប់រូបភាពនៃឥរិយាបទ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងភាពថ្លៃថ្នូររបស់គេ គោរពសិទ្ធិមនុស្ស និងការបដិសេធចោលនូវរូបភាពនៃអំពើហិង្សា ព្រមទាំងការគោរពនូវគោលការណ៍សេរីភាព យុត្តិធម៌ សាមគ្គីភាព មានអធ្យាស្រ័យ និងការយោគយល់គ្នារវាងក្រុមមនុស្ស និងបុគ្គល ។