របបនយបាយនេះមានរូបរាងជាស្ថាប័នពេញលេញ ព្រោះមានរដ្ឋាភិបាល សភា និងរដ្ឋធម្មនុញ្ញតែប្រជាពលរដ្ឋទូទៅក្លាយជាទាសកររបស់អង្គការ ។
vrean.com Latest Questions
ព្រឹត្តិការណ៍ថ្ងៃទី១ តុលា ១៩៤៩ បានជម្រុញឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុនមានការប្រែប្រួលពីភាពជាសត្រូវមកជាសម្ព័ន្ធមិត្ត ព្រោះ ប្រទេសចិនចាប់យកកុំមុយនីស្ត ។ ចំណុចដែលបង្ហាញពីការចងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុនមាន ៖ • សហរដ្ឋអាមេរិកជួយសេដ្ឋកិច្ចជប៉ុនឲ្យរីកចម្រើន • ថ្ងៃទី៨ សីហា ១៩៥១ ប្រគល់ឯករាជ្យពេញលេញដល់ប្រទេសជប៉ុន • ខែកញ្ញា ១៩៥១ សហរដ្ឋអាមេរិកចុះហត្ថលេខាជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិសុខ ។ សម្ព័ន្ធភាពនេះមានទិសដៅ : ទប់ទល់ពួកកុំមុយនីស្ត ។
ការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវនឹងកើតមានដល់ខ្លួន និងសង្គមគឺ ៖ ក. ចំពោះខ្លួន • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ តម្លៃ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ • កើតមានជម្លោះ ហិង្សាជាមួយអ្នកដទៃ • នឹងនាំក្តីអន្តរាយមកដល់ខ្លួន ខ. ចំពោះសង្គម • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃសង្គម • កើតមានភាពអសន្តិសុខសង្គម • នឹងនាំក្តីអន្តរាយចំពោះសង្គម • កើតមានទង្វើរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយម និងធ្វើឱ្យសង្គមគ្មាន ...
ដើម្បីឲ្យមនុស្សរស់នៅបានសុខ សន្តិភាព មនុស្សត្រូវតែប្រតតិបត្តិតាមមាគ៌ាចំនួន៨របស់ព្រះពុទ្ធសាសនាគឺ ៖ ១ .សម្មាទិដ្ឋិ : ការយល់ឃើញត្រូវ ២ .សម្មាសង្គប្ប: ការត្រិះរិះត្រូវ ៣.សម្មារវាចារ: ពាក្យសម្តីត្រឹមត្រូវ
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិនិថមានបំណងឈរឈ្មោះជាបេក្ខជនឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌ ដូចជា ៖ • មានសញ្ជាតិខ្មែរពីកំណើត • មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត • មានសិទ្ធិបោះឆ្នោត • ស្នាក់នៅអចិន្រ្តៃយ៌ក្នុងព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត • មានការតែងតាំងពីគណបក្ស នយោបាយដែលបានក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត អ្នកគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដមាដូចជា ៖ • មន្រ្ដីរាជការស៊ីវិល មន្រី្ដតុលាការ កងកម្លាំងនគរបាលជាតិ • កងយោពលខេមរភូមិន្ទក្នុងមុខដំណែង និងបុព្វជិតសាសនា • ជនដែលត្រូវតុលាផ្ទន្ទាទោស ដាក់ពទន្ធធនាគាពីបទឧក្រិដ្ឋ ឬមជ្ឈឹម ហើយមិនទាន់មាននីតិវិធីឡើងវិញ • ជនដែលត្រូវតុលារផ្តន្ទាទោសដកសិទ្ធិបោះឆ្នោត • ជនរិកចរិក ឬ ...
ការជំរុញទឹកចិត្តពាក់ព័ន្ធទៅរកគោលបំណងណាមួយហើយយើងផ្ដោតទៅលើគោលបំណងរបស់អង្គភាពដោយមានធាតុសំខាន់សំខាន់បីគឺ • ប្រភពភាព គឺពាក់ព័ន្ធការខិតខំព្យាយាមយ៉ាងខ្លាំងរបស់បុគ្គល ។ • ទិសដៅ គឺជាការបញ្ចប់ដែលគេហៅថាគោលបំណង ។ • ការតស៊ូ ការជម្រុញលើកទឹកចិត្តគឺជាការតស៊ូ ។ មានន័យថាបានវាស់វែងដោយបុគ្គលម្នាក់ៗអាចរក្សាខំប្រឹងប្រែងរបស់ខ្លួនបាន ។
ពាក្យអាណាព្យាបាលនិងអាណានិគមមានន័យដូចតទៅ៖ • អាណាព្យាបាល គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុកមានស្វ័យភាពក្នុងការគ្រប់គ្រង់ប្រព័ន្ធរដ្ឋបាលរបស់ខ្លួន។ចំណែកឯប្រទេសអាណាព្យាបាលវិញ គឺមានតូនាទីត្រឹមតែជាទីប្រឹក្សាប៉ុណ្ណោះ។ • អាណានិគមគឺ ជាប្រព័ន្ធគ្រប់គ្រង់មួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ។ប្រព័ន្ធរដ្ឋបាលនេះត្រូ វគ្រប់គ្រង់ដោយប្រទេសអាណានិគមនិយម។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសអឡឺម៉ង់បានបែងចែកជា២ផ្នែក គឺអាឡឹម៉ងខាងលិចនិងអាឡឺម៉ងខាងកើត។ គ្រប់គ្រងដោយប្រទេស៖ • អាឡឺម៉ងខាងលិចគ្រប់គ្រង់ដោយកងទ័ពសម្ព័នមិត្តដែលរូមមានអង់គ្លេសនិងសហរដ្ឋ អាមេរិក • អាឡឹម៉ង់ខាងកើតគ្របគ្រង់ដោយសហភាពសូវៀត។
ដើម្បីដោះស្រាយវិបតិ្ដិនេះ ពួកសម្ព័ន្ធមិត្ដបានប្រថុយនឹងគ្រោះថ្នាក់ដោយពួកគេគិតថា នឹងមានសង្រ្គាមសារជាថ្មីអាចផ្ទុះឡើងក្នុងទឹកដីអាឡឺម៉ង់ប្រសិនណាបើ សហភាពសូវៀតបានចាត់វិធានការមឹុងម៉ាត់ដើម្បីប្រឆាំង។
ប្រធានាធិបតីអ៊ីតាលីត្រូវបានជ្រើសតាំងដោយព្រឹទ្ធសភានិងសភាតំណាងរាស្រ្ដដែលក្នុងមួយមួយអណត្ដិមានរយៈពេល៧ឆ្នាំ។ ហើយបេក្ខជនប្រធានាធិបតីទាំងពីរភេទត្រូវមានអាយុយ៉ាងតិច៥០ឆ្នាំ។