សញ្ញាណដែលមាន័យស្រដៀងនឹងគុណធម៌មានដូចជា៖ • សុក្រឹតភាពៈ គឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដែលពុំលាយឡំនឹងគុណវិបត្តិ។ • គុណូបការ គឺជាតម្លៃពិសេស តម្លៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗ ឬតម្លៃនៃស្នាដៃនីមួយៗ។
vrean.com Latest Questions
ប្រទេសឥណ្ឌាប្រកាន់យករបបគ្រប់គ្រងប្រទេសជាសាធារណៈរដ្ឋសេរី បែបសហព័ន្ធនិយម ។
សង្រ្គាមលោកលើកទី២ មានបង្កផលវិបាកដូចតទៅ ៖ ក. ផលវិបាកខាងមនុស្ស ៖ សង្រ្គាមឆ្នាំ ១៩៣៩១៩៤៥ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៤៥ លាននាក់ ។ ការបាត់បង់ដ៏ច្រើននេះបណ្តាលពីឥទ្ធិពលនៃការទម្លាក់គ្រាប់បែក នយោបាយបំបាត់ពូជសាសន៍ដែលអ៊ីទ្លែបានអនុវត្តទៅលើជនជាតិជ្វីប ការបាញ់សម្លាប់និងសម្លាប់និងស្លាប់ដោយប្រការផ្សេងៗ ។ ខ. ផលវិបាកខាងសម្ភារៈ • មានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក ការបាញ់ផ្តក់ដាក់គ្នា ការបាញ់រះពីលើយន្តហោះ ។ • ធ្វើឱ្យទីក្រុងទាំងឡាយក្លាយជាផេះ ដូចជាទីក្រុងហាំប៊ូក ...
សិទ្ធិក្នុងការអភិវឌ្ឃរបសមនុស្សរួមមាន៖ ក.សិទ្ធិ ដើម្បីមានចំណេះដឹងមាត្រាទី២៦ បានចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវរៀបចំឡើងដោយឥតបង់ថ្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវតែរៀបចំឱ្យមានជាទូទៅ។ ខ.សិទ្ធិនយោបាយ • សិទ្ធិបញ្ចេញមតិដោយសេរី • សិទ្ធិប្រជុំដោយសេរី • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិបោះឆ្នោតដោយសេរី គ.សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ • សិទ្ធិមានការងារធ្វើ • សិទ្ធិជ្រើសរើសការងារ • សិទ្ធិមានរបស់កម្មសិទ្ធិ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ • សិទ្ធិមានការធានារ៉ាប់រង • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា • សិទ្ធិបង្កើតគ្រួសារ • សិទ្ធិមានសន្តិសុខសង្គម។
បានជាគេបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជា គឺដើម្បីអំពាវនាវ និងរួបរួមកម្លាំងប្រជាជនខ្មែរទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ។
ប្រទេសម៉ាឡេស៊ីធ្លាប់នៅក្រោមអាណានិគមប្រទេសព័រទុយហ្កាល់ (ឆ្នាំ ១៥១១) ប្រទេសហូឡង់ (ឆ្នាំ ១៦៤១) និងចក្រភពអង់គ្លេស (ឆ្នាំ ១៨១៥) ។
ការប្រៀបធៀបវិស័យនយោបាយរបស់លោកស្តាលីននិងលោកប្រែស្ទែវដូចជា ៖ ក. លោកស្ដាលីន • មានការពង្រឹងលើវិស័យយោធា • រឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិ ឬ រិះគន់ • បង្កើតប៉ូលិសសម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំង ចាប់ជនល្មើសក្នុងការជួរបុគ្គលិករដ្ឋ ឬសមាជិកបក្ស យកទៅដាក់គុក ឬនិរទេសទៅតំបន់ ស៊ីបេរីក្រោមទណ្ឌកម្មការងារជាទម្ងន់និងអាកាសធាតុដ៏អាក្រក់បំផុត • ប្រជាជនសារភាពសង្គមនិយមសូវៀតគេបានលើកសរសើរលោកស្តាលីនស្មើនិងអាទិទេពមួយ ខ. លោកប្រេស្នែវ • គ្មានការធ្វើកំណែទម្រង់រដ្ឋ • មានការបន្ធរបន្ថយខ្លះៗចំពោះអ្នករិះគន់ • មិនសូវមានកេរ្តិ៍ឈ្មោះខ្លាំងក្លាដូចលោកស្តាលីន…។
ប្រភពនៃទំនាស់នៅក្នុងតំបន់មជ្ឈិមបូព៌ាលេចចេញមកពីបញ្ហាមួយចំនួន ដូចជា ៖ • បញ្ហចម្រុះជាតិសាសន៍ • បញ្ហាប្រកាន់សាសនានិកាយផ្សេងៗគ្នា • បញ្ហារ៉ែប្រេងកាត • បញ្ហាព្រំដែន • បញ្ហាទំនាស់បង្កឡើងដោយប្រទេសមហាអំណាច …។
ការចាប់បដិសន្ធិឡើងនៃសាធារណរដ្ឋបារាំងទី៣គឺក្រោយបរាជ័យនៅក្រុងសឺដង់របបអធិរាជនៃព្រះចៅណាប៉ូលេអុងទី ៣ មិនអាចរស់រានបានទៀតឡើយ ។ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៨៧០ មហាជនក្រុងប៉ារីសបានទម្លាក់អធិរាជអង្គនេះ ដើម្បីប្រកាសប្រទេសបារាំងជាសាធារណរដ្ឋ ហើយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដោយគ្មានការបង្ហូរឈាម ។ ដោយអស់សង្ឈឹម អ្នករាជានិយមក្នុងរដ្ឋសភាក៏សម្រេចយល់ព្រមអនុម័តរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៨៧៥ ដែលស្ថាបនាប្រទេសបារាំងជាសាធារណរដ្ឋ ។ ដើម្បីឱ្យស្របទៅតាមច្បាប់ លោកម៉ាក់ម៉ាអុងក៏ព្រមឱ្យបង្កើតគណៈរដ្ឋមន្ត្រីសាធារណរដ្ឋនិយម ដែលមានលោកស៊ុលស៊ីម៉ុង់ ជានាយករដ្ឋមន្រ្តី ។ ប៉ុន្តែប៉ុន្មានខែក្រោយមកលោកម៉ាក់ម៉ាអុងបានរំលាយគណៈរដ្ឋមន្ត្រីនេះចោល ហើយប្រគល់អំណាចរដ្ឋាភិបាលទៅឌុចដឺប្រឺយម្តងទៀត ...
សង្គ្រាមលោកលើកទី១ បានធ្វើឱ្យសង្គមមនុស្សជួបនឹងវិនាសកម្មដូចជា ៖ • មនុស្សជាច្រើនលាននាក់ត្រូវធ្លាក់ខ្លួនចុះក្នុងស្ថានភាពក្រីក្រលំបាកតោកយ៉ាករងទុក្ខវេទនា • គ្មានការងារធ្វើ (កម្មករជាង ៣០ លាននាក់ត្រូវបាត់បង់ការងាររបស់ខ្លួនក្នុងរោងចក្រ) • អ្នកដែលធ្លាក់ខ្លួនទាំងនោះច្រើនតែអ្នកមានបៀវត្សតិចតួចស្តួចស្តើង • ទំនិញឡើងថ្លៃយ៉ាងឆាប់រហ័ស ។