ប្រភេទនៃបញ្ហារួមនៅសកលលោកមាន ៖ • ប្រភេទទី១ កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធផលពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី • ប្រភេទទី២ កើនចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្ដបច្ចេកទេស។ ជោគជ័យនៃប្រវត្តិវិទ្យាសាស្ត្រ បច្ចេកទេសនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានព្រមគ្នាក្នុងពេលតែមួយ។ • ប្រភេទទី៣ កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គត់គ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិដែលចេះតែវិចវិលទៅៗ។ • ប្រភេទទី៤ ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលោកសព្វាវុធ និងកងទ័ព។ • ប្រភេទទី៥ ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតប និងរកវិធីដោះស្រាយបញ្ហាឪ្យបានទាន់ពេលវេលា។
vrean.com Latest Questions
ក្នុងការគ្រប់គ្រងប្រទេស ព្រះហរិរក្សារាមាធិបតីព្រះអង្គឌួងបានធ្វើកំណែទម្រង់សង្គមដូចជា ៖ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ… សេដ្ឋកិច្ច • ជម្រុញការស្ដារហេដ្ឋារចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ តំបន់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពប្រាក់ សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ….។ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតម្កើងវប្បធម៌អក្សរសាស្រ្ដជាតិ….។
ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។ • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០ • រាជវាំង “វាំងស្បែក” (ពញាលី)។
ផែនការញូឌៀល គឺជាផែនការដែលរៀបចំឡើងដើម្បីព្យាបាល វិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩ ។ ផែនការញូឌៀលមានន័យថា ជាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះបង្កើតឡើងដោយលោកប្រធានាធិបតីអាមេរិកឈ្មោះ ហ្រ្វង់គ្លីនរូស្វែល ។
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖ • ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម • អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម • ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ • អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម • ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនិងភាពក្រីក្រ ប្រឆាំងនិងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវីទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិ បន្សល់ពីប្រធានាធិបតីអាណត្តិមុន ។ ព្រំដែនថ្មីមានទិសដៅដូចជា ៖ • ពង្រឹងកិត្យានុភាពអាមេរិកវិញ • ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច • ធ្វើឲ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា • លុបបំបាត់អតិផរណាប្រចាំឆ្នាំ • កាត់បន្ថយអត្រាអ្នកឥតការងារធ្វើ…។
ក្រោយសង្រ្គាមត្រជាក់ ប្រទេសអឺរុបខាងកើតមានការប្រែប្រួលដូចតទៅ ៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១ • កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព • អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
ប្រទេសអង់គ្លេសមានគណបក្សសំខាន់ៗដូចជា៖ • គណបក្សការងារនិយម • គណបក្សអភិរក្សនិយម • គណបក្សសេរីនិយម ។ គណបក្សដែលដឹកនាំប្រទេសអង់គ្លេសបានល្អជាងគេ គឺគណបក្សអភិរក្សនិយម ។
វិបត្តិអ៊ុលស្វ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់អង់គ្លេស ដោះស្រាយដូចជា ៖ • រដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយ ចលនាកងទ័ពសាធារណរដ្ឋអៀរឡង់ (Irish Republic Army = IRA ) ដើម្បីញ្ចប់ជម្លោះនៅទីក្រុងបែលហ្វានៅឆ្នាំ ១៩៩៨ • វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីររួមគ្នា (កាតូលិក និងប្រូតេស្ដង់ )។
ពណ៌នាពីសមិទ្ធផលសម័យសង្រ្គាមរាស្រ្ដនិយមពីឆ្នាំ ១៩៩៣ ដល់១៩៧០ ៖ វិស័យនយោបាយ • អនុវត្តនយោបាយអព្យាក្រឹត្យ ធ្វើឪ្យកម្ពុជាក្លាយជាប្រទេសមានសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០) ស្របពេលដែលប្រទេសជិតខាងកំពុងជួយប្រទះសង្រ្គាម។ • កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ • ឈ្នះក្នុងរឿងក្ដី ប្រាសាទព្រះវិហារ ១៥ មិថុនា ឆ្នាំ ១៩៦២។ វិស័យកសិកម្ម • ផលិតស្រូវ កប្បាស ការចិញ្ចឹមសត្វ ការនេសាទកើនឡើង(ពង្រីកផ្ទៃដីដាំដុះ នយោបាយទឹក ...