សិទ្ធិធំៗរបស់កុមារមាន៤គឺ • សិទ្ធិរស់រានមានជីវិត គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ មានជម្រកសមរម្យ ទទួលបានការព្យាបាលនិងថែទាំសុខភាព មានសិទ្ធមានឈ្មោះនិងមាសញ្ជាតិស្រមច្បាប់ ។ • សិទ្ធិក្នុងការអភិវឌ្ឍ គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិទទួលព័ត៌មានសមស្រប មានសិទ្ធិលេងកម្សាន្តលំហែ និងមានសិទ្ធិទទួលការថ្នាក់ថ្នមពីឪពុកម្តាយ ។ • សិទ្ធិទទួលការការពារ គឺការពារពីការជួញដូរនិងរំលោភផ្លូវភេទ ការពារពីអំពើហិង្សានានា ការពារពីពលកម្មធ្ងន់ធ្ងរនិងសិទ្ធិការពារពីគ្រឿងញៀន ។ • សិទ្ធិក្នុងការចូលរួម គឺមានសិទ្ធិបញ្ចេញមតិយោបល់ចូលរួមផ្សព្វផ្សាយព័ត៌មាន ចូលរួមនិងបង្កើតក្រុម ឬសមាគមនិងមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ។
vrean.com Latest Questions
អ្នកណាដឹកនាំផែនការក្បត់នឹងព្រះសីហនុគឺ ស៊ីសុវត្តិសិរិមតៈ ព្រោះឃ្លានអំណាច។
ការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចជានៅក្នុងរបកគំហើញគេត្រូវការគំនិតផ្តើមបង្កើតដែរ ។ ឧទាហរណ៍ៈ របកគំហើញច្បាប់ស្យង់មួយគេត្រូវខិតខំបង្កើតថ្មីនូវសម្មតិកម្មដើម្បីពន្យល់។ រីឯការបង្កើតថ្មីនូវអ្វីមួយក៏អាចជំរុញ ឱ្យគេឈានមួយជំហានទៀតទៅរកឃើញនូវអ្វីផ្សេងដែលស្ថិតនៅក្នុងពិភពអាថ៍កំបាំង។
ភាសាវិទូ ជាអ្នកសិក្សាមុខវិជ្ជាភាសាវិទ្យា ជាធម្មតាតែងតែត្រូវបានគេគិតរំពឹងថា អាចនឹងក្លាយទៅជាភាសាវិទូ ដែលអង់គ្លេសហៅថា Linguist ។ តាមអ្នកស្រី JEAN Aitchison នៅក្នុងពាក្យភាសាអង់គ្លេសមានពាក្យមួយទៀត ដែលសក្តិសមជាងគឺជា ពាក្យ Linguistician (អ្នកភាសាវិទ្យា)តែពាក្យនេះមិនបានទទួលការនិយម ពីសំណាក់អ្នកប្រើប្រាស់ទូទៅទេ ពីព្រោះវាជាពាក្យដែលពិបាកបញ្ចេញសំឡេងជាងពាក្យ Linguist ។ ...
មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែក ក្រពះនោះទេគឺត្រូវ ៖ • រស់ឱ្យល្អប្រកបដោយមនសិការ សីលធម៌ គុណធម៌មនុស្សធម៌ ភក្តីភាព… ។ • ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាន និងបំផ្លាញគេឯង និងជាតិមាតុភូមិ • ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌ • ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិ ទាំងលទ្ធកម្មនិងធម្មជាតិ (រក្សាបរិស្ថាន) • បង្កើនសម្ថតភាព ពុទ្ធិ (បច្ចេកទេស…)
លោក លន់ ណុល បានផ្ញើរសារលិខិតទៅ លោកប្រធានាធិបតី និច សុនក្នុង គោលបំណងសុំជំនួយបន្ថែម ដើម្បីឲ្យរបបសាធារណរដ្ឋខ្មែរអារស់រាន បានបន្ដទៅទៀត។
ក្នុងនាមជាឪពុកម្តាយ ត្រូវមានសីលធម៌ចំពោះកូនដូចតទៅ ៖ • ត្រូវចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមកូនៗឱ្យមានភាពកក់ក្តៅ • ផ្គត់ផ្គង់ជាថវិកា សម្ភារៈផ្សេងៗសម្រាប់កូនសិក្សា ឬប្រកបការងារអ្វីមួយ • ត្រូវចេះអប់រំកូនៗឱ្យដើរផ្លូវល្អ សុចរិត ទៀងត្រង់ • ត្រូវចេះស្រលាញ់កូនៗឱ្យស្មើៗគ្នា មានព្រហ្មវិហារធម៌ចំពោះកូន • ត្រូវចេះធ្វើគំរូល្អដល់កូនៗ ព្រមទាំងផ្តល់នូវក្តីសង្ឃឹមដល់ពួកគេ • ត្រូវរៀបចំគូស្រករដល់កូន ដើម្បីបន្តពូជពង្សទៅជំនាន់ក្រោយ • មិនត្រូវច្រណែននឹងកូន ។
រាជធានីភ្នំពេញមាន ៧ ខ័ណ្ឌ ៧៦ សង្កាត់ និង ៦៤២ ភូមិ ។
សេចក្តីថ្លែងការស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៦៦ ។ ហើយវាស្ថិតនៅក្រោមទម្រង់កតិការអន្តរជាតិរួមមាន : • កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ • កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
ម៉ាស្លូបានបែងចែកតម្រូវការរបស់មនុស្សជាប្រាំដំណាក់កាលគឺ ៖ ក. តម្រូវការសេរី • ជាតម្រូវការមូលដ្ឋានហើយចាំបាច់បំផុតសម្រាប់ជីវិតរស់ មិនអាចខ្វះបានឡើយ ។ តម្រូវការសេរីរៈរួមមានដូចជា ស្បៀ្ងអាហារ សម្លៀកបំពាក់ ទីជម្រក និងតម្រូវការចលនាដើម្បីធ្វើឲ្យមានសុខភាពផ្លូវកាយថែមទៀត ។ ខ. តម្រូវការសុវត្ថិភាព • សុវត្ថិភាពស្បៀងអាហារ • សុវត្ថិភាពផ្លូវកាយ • សុវត្ថិភាពផ្លូវចិត្ត គ. តម្រូវការសង្គម ឬតម្រូវការស្រឡាញ់ • ទំនាក់ទំនងល្អជាមួយសមាជិកសង្គម និងទំនាក់ទំនងល្អក្នុងគ្រួសារ ឃ. ...