ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៨៥ សហរដ្ឋអាមេរិកបានជួបប្រទះបញ្ហាសំខាន់ជាច្រើន ៖ • ការរីកសាយនៃចលនាកុំមុយនីស្ត (នៅទ្វីបអាមេរិកខាងត្បូង កោះក្រីណាត អាហ្កានីស្ថាន…) • ជម្លោះអេស៊ីប និងអ៊ីស្រាអែល • ការបរាជ័យសង្គ្រាមវៀតណាម • សង្គ្រាមផ្កាយ • វិបត្តិប្រេងកាត ។
vrean.com Latest Questions
ការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវនឹងកើតមានដល់ខ្លួន និងសង្គមគឺ ៖ ក. ចំពោះខ្លួន • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ តម្លៃ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ • កើតមានជម្លោះ ហិង្សាជាមួយអ្នកដទៃ • នឹងនាំក្តីអន្តរាយមកដល់ខ្លួន ខ. ចំពោះសង្គម • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃសង្គម • កើតមានភាពអសន្តិសុខសង្គម • នឹងនាំក្តីអន្តរាយចំពោះសង្គម • កើតមានទង្វើរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយម និងធ្វើឱ្យសង្គមគ្មាន ...
កន្លងមកប្រទេសកម្ពុជាបានទទួលរងនូវគ្រោះធម្មជាតិដូចជា ៖ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការធ្វើឲ្យខូចខាតហេដ្ឋារចនាគមនាគមន៍ និងសង្គម ។
បានជានិយាយថាអាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់គឺដោយសារ ៖ • បញ្ហាទី១ សូវៀតបានបិទច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចត្រូវដាច់ស្បៀង និងគ្រឿងផ្គត់ផ្គង់ដែលសំខាន់មានទាំងអគ្គិសនីផងដែរ ។ នៅពេលនោះអាមេរិកបានធ្វើឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ បញ្ហាកសាងជញ្ជាំងប៊ែរឡាំងខាងលិចនៅឆ្នាំ ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ងខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលិកជំនាញ ដែលនាំឲ្យខឿនឩស្សាហកម្មរកកល់និងរលំ ។ • បញ្ហាទី៣ ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្និសិទនៅទីក្រុងឡុងព្រមទាំងបញ្ចូលសហព័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥ នៃអង្គការអូតង់ដែលអនុញ្ញាតិឲ្យអាល្លឺម៉ង់បំពាក់អាវុធនោះ គឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពវៀត ។ ដំណាក់កាលនេះគឺជាតំណាក់កាលរត់ប្រណាំងសព្វាវុធនុយក្កេអ៊ែរ ដែលធ្វើឲ្យពិភពលោកមានការគម្រាមកំហែងផ្នែកសន្តិសុខ ។
សម័យសង្គមរាស្រ្តនិយមបានដួលរលំនៅឆ្នាំ១៩៧០ ព្រោះវិបត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់ ។
សន្ធិសញ្ញាបារាំងខ្មែរចុះថ្ងៃ ១១ សីហា ១៨៦៣ ធ្វើឡើងដោយ អគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ដីឡាក្រងឌីយែរ និងមហាឩបរាជកម្ពុជា ព្រះបាទ នរោត្តម ។
នៅខេត្តសៀមរាបនៅថ្ងៃ ១២ ខែមិថុនា ១៩៥៣ សម្តេច សីហនុ បានប្រកាសយ៉ាងឩទ្យារិកថាប្រជាជាតិខ្មែរទាំងមូលបានសម្តែងនូវទឹកចិត្តដ៏មោះមុត ក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាត ទោះបីជាបារាំងពុំមានឆន្ទះ ក្នុងការប្រគល់ឯករាជ្យឲ្យយើងក៍ដោយ ។
គេថាសហរដ្ឋអាមេរិកជាជង្រុកនៃផែនដី ព្រោះ ៖ • ប្រទេសមូលធននិយមធំជាងគេលើពិភពលោក • ប្រទេសប្រជាធិបតេយ្យធំជាងគេលើពិភពលោក • ប្រទេសអ្នកមានជាងគេលើផែនដី • មានគ្រប់ជាតិសាសន៍ • តម្លៃពលកម្មខ្ពស់ជាងគេ ។
សំយោគមាន២ប្រភេទ៖ • សំយោគពិតៈ ការធ្វើសំយោគជាក់ស្តែងក្នុងទីពិសោធន៍ • សំយោគក្នុងគំនិតៈ ការធ្វើសំយោគអរូបីនៅតែក្នុងគំនិត ព្រោះវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។
ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមាន៖ • តម្លៃជីវសាស្ត្រៈ ទាក់ទងនឹងជីវិត ហេតុការណ៍ជីវសាស្ត្រ • តម្លៃសេដ្ឋកិច្ចៈ ទាក់ទង និងវត្ថុសម្ភារដែលគេប្រើ ឬផ្លាស់ប្តូរទំនិញ និងសេវាកម្ម (ប្រាក់កាស សម្ភារ)។ • តម្លៃឥទ្ធិពលៈ ការជួបប្រទៈនឹងបទពិសោធន៍ផ្សេងៗ។ (រឿងល្ខោន ការរំភើប) • តម្លៃសង្គមៈ ទំនាក់ទំនងសហប្រតិបត្តិការ ការប្រគួត (អំណាច ឋានៈ) • ការចង់ចេះចង់ដឹង ប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា។ • តម្លៃសោភ័ណ្ឌៈ ការសរសើរដោយមិនលំអៀងចំពោះសោភ័ណភាពនិងសិល្បៈ