vrean.com Latest Questions
បារាំងបានធ្វើកំណែទម្រង់លើផ្នែកមួយចំនួនដូចជា៖ • ប្រព័ន្ធការងារ • រដ្ឋបាល • ការបង្កើតប្រព័ន្ធច្បាប់ថ្មី • ការបង្កើតកម្មសិទ្ធិលើដីធ្លី • ការលុបបំបាត់របបទាសភាព • បង្កើតឲ្យមានទម្លាប់ប្រពៃបែបបុរាណ។
ដើម្បីវាស់បញ្ញាមនុស្ស គឺគេត្រូវយកអាយុបញ្ញា ចែកជាមួយអាយុពិតៈ បញ្ញាមនុស្ស= អាយុបញ្ញា / អាយុពិត លទ្ធផល៖ • បើលទ្ធផលស្មើ ១ ជាមនុស្សធម្មតា • បើលទ្ធផលធំជាង ១ ជាមនុស្សមានបញ្ញាខ្ពស់ • បើលទ្ធផលតូចជាង ១ ជាមនុស្សមានបញ្ញាទាប • បើលទ្ធផលតូចជាង ០.៧ ជាមនុស្សខ្សោយបញ្ញា • បើលទ្ធផលតូចជាង ០.៥ ជាមនុស្សល្ងង់ • បើលទ្ធផលតូចជាង ០.២ ...
រ៉ែកើតពីសូលុយស្យុងមានពីរប្រភេទគឺៈ រ៉ែកកើតឡើងពីរំហួតសូលុយស្យុងៈ រ៉ែខ្លះកើតឡើងនៅពេលរំហួតនៃសូលុយស្យុង។ ឧទាហរណ៍ ពំនូករ៉ែហាលីត ម្នាងសិលា និងកាល់ស៊ីត។ រ៉ែកកើតឡើងពីសូលុយស្យុងទឹកក្តៅៈ នៅក្នុងជម្រៅផែនដី ម៉ាក់ម៉ាអាចធ្វើទឹកឡើងកម្ពៅនៅសីតុណ្ហភាពយ៉ាងខ្ពស់ ហើយអង្គធាតុនិងសមាសធាតុដែលកកើតបានរ៉ែរលាយក្នុងទឹកក្តៅនោះ។ នៅពេលដែលសូលុយស្យុងទឹកចាប់ផ្តើមត្រជាក់ អង្គធាតុនិងសមាសធាតុទាំងនោះស្ថិតនៅក្នុងសូលុយស្យុងនោះ ហើយកបានជាក្រាមរ៉ែ។
អង្គការសហប្រជាជាតិមានរចនាសម្ព័ន្ធធំបីគឺ • ក្រុមប្រឹក្សាសន្តិសុខ • អង្គមហាសន្តិបាត • លេខាធិការដ្ឋាន
ប្រាសាទអង្គវត្តត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
មូលហេតុដែលបណ្តាលឲ្យប្រទេសនៅក្រោមអាណានិគមហ៊ានងើបឡើងទាមទារឯករាជ្យមាន ៖ • ការជិះជាន់កេងប្រវ័ញពីពួកអាណានិគម • ចង់បានឯករាជ្យ • ភាពអយុត្តិធម៍ និងការបាត់បង់សិទ្ធិ • មហាអំណាចអាណានិគមចុះខ្សោយ • ការសន្យាពេលក្នុងសង្គ្រាមលោកលើកទី២ • មានការគាំទ្រពីសហភាពសូវៀត • សាមគ្គីជាតិ និងអន្តរជាតិ ។ ក្រុមប្រទេសថ្មីទាំងនោះឈ្មោះ ចលនាមិនចូលបក្សសម្ព័ន្ធ ( អព្យាក្រិត ) ។
ភ្នំឱរ៉ាល់ មានកំពស់ ១៨១៣ម៉ែត្រ។
ការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សៈ • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម។ • ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត )ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម។ • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និសង្គម ចេះសម្រេចចិត្ត និងលើកផែនការដើម្បីជោគជ័យក្នុងការរស់នៅ។ • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភារតភាព។ • ចូលចិត្តស័្វយសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត។ • ស្រលាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីរបៀបគ្រប់គ្រងការងារត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព ...