ដែលហៅថា អព្ភន្តរញាណគឺជាពុទ្ធិឬចំណេះដឹងដែលកើតឡើងដោយចំណាប់ផ្ទាល់ភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់វិចារ។ គុណសម្បត្តិរបស់អព្ភន្តរញាណគឺ៖ • ចំណេញពេលព្រោះវាគ្មានស្ពានកណ្តាលអាចប្រព្រឹត្តទៅបានលឿនជាងវិចារ។ • ពុំផ្តល់ដល់ការនឿយហត់ដល់អ្នកប្រព្រឹត្តព្រោះអ្នកមិនបាច់ខំប្រមើលមើល ឬសញ្ជឹងគិត • អាចជៀសពីកំហុសបានច្រើនព្រោះជាគំហើញផ្ទាល់មិនចំាបាច់ប្រើលំនឹក។ • ទប់បានតថភាពដឹងច្បាស់នូវសច្ចភាពដោយពុំចាំបាច់ពិសោធន៍និងពិចារណា។ គុណវិបត្តិរបស់អព្ភន្តរញាណគឺ៖ • អាចខុស កាលបើយើងណែនាំវាមិនបានអាចមានការភ្លាំងភ្លាត់អាចច្រលំ។ • មិនត្រូវទុកចិត្តទាំងស្រុងទេព្រោះយើងមិនទាន់ស្គាល់ឬសគុលវាច្បាស់។ • មិនអាចពិនិត្យវាសាជាថ្មីបានទេ។
vrean.com Latest Questions
ការសាងសង់ប្រាសាទច្រើនសាងសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយ សម្រាប់តំណាងអាទិទេពទាំងបីគឺ ៖ • តួប៉មប្រាង្គប្រាសាទ ខាងជើង គឺតំណាង ព្រះវិស្ណុ (ព្រះនរាយណ៍) • តួប៉មប្រាង្គប្រាសាទ កណ្តាល គឺតំណាង ព្រះសិវៈ(ព្រះឥសូរ) • តួប៉មប្រាង្គប្រាសាទ ខាងត្បូង គឺតំណាង ព្រះព្រហ្
លទ្ធផលវិជ្ជមាននៃអាណានិគមបារាំងនៅកម្ពុជាមាន ៖ • បារាំងបានធ្វើឲ្យសង្គមកាន់តែក្រឡើង ។ តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ • បារាំងបានកេណ្ឌប្រជាជនរដ្ឋខ្មែរឲ្យបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី១ និងទី២ (ស្លាប់ក្នុងសមរភូមិ) • បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាត់ឲ្យស្តេចយួនបាវដោយ (១៩៤៧) និងខេត្តត្រាចឲ្យសៀម ។
ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ៖ • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១៨ឆ្នាំ។ • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់អាយុ៦ឆ្នាំដល់១០ឆ្នាំ។ • ក្រោយពីបញ្ជប់នៅបឋមសិក្សាកុមាររត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជិវៈនិងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ។ • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជិវៈចំនួន ៥៨៤៧ កន្លែងនិងសាកលវិទ្យាល័យ ចំនួន៥៩កន្លែង។
លក្ខណៈខុសគ្នានៃនិកាយហីនយាន និង មហាយាន និកាយហីនយាន • យានតូចផ្ទុកសត្វលោកបានតិច • ឆ្ពោះទៅរកព្រះនិពា្វន • គោរពព្រះពុទ្ធសមណគោមតែ ១អង្គគត់ • គោរពគម្ពីព្រះត្រៃទ្វោវាទ • វិន័យតឹងតែង ។ និកាយមហាយាន • យានធំផ្ទុកសត្វលោកបានច្រើន • ឆ្ពោះទៅកាន់ឋានសួគ៍ • គោរពព្រះពោធិសត្វ៧អង្គពិសេសព្រះពោធិសត្វលោកកេស្វរៈ • គោរពតាមអាចារ្យនិមួយៗតៗគ្នា (លទ្ធិអាចរិយវាទ) • វិន័យធូរស្រាល ។
គុណធម៌ គឺជាធម៌ទាំងឡាយណាដែលនាំឲ្យមានភាពចម្រើនទៅ ។
សិទ្ធិធំៗរបស់កុមារមាន៤គឺ • សិទ្ធិរស់រានមានជីវិត គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ មានជម្រកសមរម្យ ទទួលបានការព្យាបាលនិងថែទាំសុខភាព មានសិទ្ធមានឈ្មោះនិងមាសញ្ជាតិស្រមច្បាប់ ។ • សិទ្ធិក្នុងការអភិវឌ្ឍ គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិទទួលព័ត៌មានសមស្រប មានសិទ្ធិលេងកម្សាន្តលំហែ និងមានសិទ្ធិទទួលការថ្នាក់ថ្នមពីឪពុកម្តាយ ។ • សិទ្ធិទទួលការការពារ គឺការពារពីការជួញដូរនិងរំលោភផ្លូវភេទ ការពារពីអំពើហិង្សានានា ការពារពីពលកម្មធ្ងន់ធ្ងរនិងសិទ្ធិការពារពីគ្រឿងញៀន ។ • សិទ្ធិក្នុងការចូលរួម គឺមានសិទ្ធិបញ្ចេញមតិយោបល់ចូលរួមផ្សព្វផ្សាយព័ត៌មាន ចូលរួមនិងបង្កើតក្រុម ឬសមាគមនិងមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ។
អ្នកណាដឹកនាំផែនការក្បត់នឹងព្រះសីហនុគឺ ស៊ីសុវត្តិសិរិមតៈ ព្រោះឃ្លានអំណាច។