ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ ២០២០គឺ៖ • ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍ • ភាពជាដៃគូដៃកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល • សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
vrean.com Latest Questions
ប្រទេសអង់គ្លេសមានគណបក្សសំខាន់ៗដូចជា៖ • គណបក្សការងារនិយម • គណបក្សអភិរក្សនិយម • គណបក្សសេរីនិយម ។ គណបក្សដែលដឹកនាំប្រទេសអង់គ្លេសបានល្អជាងគេគឺ គណបក្សអភិរក្សនិយម ។
ដោយបក្សនយោបាយសិត្ថនៅក្រោមច្បាប់ជាតិសមាជិកបក្សនយោបាយត្រូវគោរពច្បាប់ជាតិមុនច្បាប់បក្ស។ នេះមានន័យថា សមាជិកបក្សនយោបាយដែលជាបុគ្គលិករាជការ មិនអាចយកម៉ោងពេលរបស់ក្រសួងទៅធ្វើអ្វីដែលជាប្រយោជន៏បក្សបានឡើយ។ ការប្រព្រឹត្តបែបនេះ គឺជាការរំលោភច្បាប់។
នៅក្រោយសង្រ្គាមលោកលើកទី២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអត់ថយវិញ គឺដោយសារតែប្រទេសក្រោមអាណានិគមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្ដបន្ទាប់។
ពណ៌នាស្ថានភាពសង្គមនិយមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ • ស្ថានភាពសង្គម ៖ មានគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីសដោយបង្រាបយ៉ាងសាហាវព្រៃផ្សៃព្រមទាំងចាប់យកទៅដាក់គុក ឬដាក់ទណ្ឌកម្មឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះ។ ហើយធ្វើឱ្យជីវភាពកាន់តែប្រសើរ។ • សេដ្ឋកិច្ច ៖ សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតយ៉ាងដំណំ។ ការកសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំដែលលទ្ធផលបានជោគជ័យគួរជាទីពេញចិត្តដែលធ្វើឱ្យសេដ្ឋកិច្ចសូវៀតរីកចម្រើនមិននឹកស្មានដល់។ មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោងចក្រនិងផ្លូវដែកឱ្យបានច្រើនខ្សែថែមទៀត។ ជំរុញទៅវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។
ក្រោយពីមរណៈភាពលោក ស្ដាលីន មានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដូចជា ៖ • កាត់ទោសអ្នកដែលបានបម្រើក្បាលម៉ាស៊ីនសំខាន់ៗនៅក្នុងរបបស្ដាលីន ។ • សម្បត្តិសាធារណៈដែលមានឈ្មោះស្ដាលីន គឺ ត្រូវបានគេប្ដូរចេញដោយដាក់ឈ្មោះដើម វិញ ។
សញ្ញាណដែលមាន័យស្រដៀងនឹងគុណធម៌មានដូចជា៖ • សុក្រឹតភាពៈ គឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដែលពុំលាយឡំនឹងគុណវិបត្តិ។ • គុណូបការ គឺជាតម្លៃពិសេស តម្លៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗ ឬតម្លៃនៃស្នាដៃនីមួយៗ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហុនពព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ វេលាម៉ោង០១:២០ រំលងអាធ្រាត(ម៉ោងនៅរាជធានីភ្នំពេញ)។ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំងប្រទេសចិន។
គោលការណ៍នានារបស់អាស៊ានមាន ៖ • គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណរបស់ប្រជាជាតិទាំងអស ។ • សិទ្ធិរបស់របស់ប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងអតិ្ថភាពជាតិរបស់ខ្លួន ដោយគ្មានការជ្រៀងជ្រែករិទ្ធិង្សនាឬ បង្ខិតបង្ខំពីខាងក្រៅ • មិនជ្រៀតជ្រែតក្នុងកិច្ចការផ្ទៃក្នុង ប្រទេសណាមួយ • ដោះស្រាយទំនាស់ឬ ប្រើប្រាស់កំលាំង • ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។
អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃមន្ទីរស២១ គឺ លោក ឌុច (កាំង ហ្គិចអៀវ) ។