សារធាណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
vrean.com Latest Questions
រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មានៅក្នុងតំបន់មួយចំនួនដូចជាៈ • បាសាល់ នៅកំពង់ចាម និងស្នួល (ខេត្តក្រចេះ) • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ • ក្វាត នៅតាកែវនិងកែប • ម៉ាប នៅស្ទឹងត្រែង។
ពិភពលោក ? កំណែងទម្រង់ពេរ៉េស្រ្តូយកាផ្តល់ផលវិបាក ចំពោះសហភាពសូវៀត និងចំពោះនយោបាយពិភពលោក ដូចជា ៖ • បានបើកឲ្យមានវិនិយោគទុនខាងវិស័យឩស្សាហកម្មមកពីខាងក្រៅ • បំផុសឲ្យមានការប្រណាំងប្រជែងតាមទំរងសេដ្ឋកិច្ច តាមរយៈទីផ្សារសេរី • បានបើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហ ដល់របបមុនសង្គមនិយម • ផ្តល់ឲ្យមានរបបប្រជាធិបតេយ្យនៅក្នុងបក្ស ពោលគឺ មានការជ្រើសមន្រ្តីដោយការបោះឆ្នោត ដើម្បីសំដែងការទុកចិត្ត ។
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ នៅពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះ ដាក់ហាំម៉ាសូល ។
នៅឆ្នាំ ១៩៩៧ នៅក្នុងកិច្ចប្រជុំនាទី ក្រុង ដេនវ័រ មេដឹកនាំ G7 បានទទួលស្គាល់ ថាក្រុមភារវរកអន្តរជាតិ ជានិច្ចកាលបានផ្សារភ្ជាប់ទៅនឹងស្ថានភាពប្រែប្រួលនៃសកលលោកបានលឿនជាងរដ្ឋាភិបាលទៅទៀត ។
ចំនួនប្រជាជនសកម្មនៅកម្ពុជាក្នុងឆ្នាំ ២០០៨ មានបុរស និងស្រ្តីដែលធ្វើការងារលើវិស័យការងារទាំងបីគឺ កសិកម្ម ឩស្សាហកម្ម និងសេវាកម្មមានដូចជា៖ • ចំពោះវិស័យកសិកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះភាពច្រើនជាស្រ្តី និងមាននិន្នាការថយចុះនៅឆ្នាំ ២០០៨ • ចំពោះវិស័យឩស្សាហកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះមានការកើន • ឡើងគួរឲ្យកត់សម្គាល់គឺ ស្រ្តីមានចំនួនច្រើនជាងបុរស • ចំពោះវិស័យសេវាកម្ម ប្រជាជនដែលធ្វើការក្នុងវិស័យនេះ ក៏មានចំនួនកើនឡើង ឯចំនួនស្រ្តីវិញថ្វីត្បិតមានចំនួនតិចជាងបុរសក៏ដោយ តែបើប្រៀបធៀបនឹងឆ្នាំ១៩៩៨ មានសន្ទះកើនឡើងខ្លាំងជាងបុរស។
ក្រោយពីសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានកិច្ចព្រមព្រៀងផ្សេងៗទៀត គឺដើម្បីពង្រឹងអំណាចបារាំងនៅក្នុងប្រទេសខ្មែរ ។
បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ៖ • កត្តាសេដ្ឋកិច្ចពាណិជ្ជកម្មៈ អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជករបារំាងពុំអាចពង្រីកសកម្មភាពរកស៊ីនៅប្រទេសកម្ពុជាបានឡើយដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិមិនចាប់អាម្មណ៍និងប្រព័ន្ធទីផ្សារ ។ • កត្តានយោបាយៈ នៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹងអំណាចគ្រប់គ្រងរបស់ខ្លួននៅក្នុងឥណ្ឌូចិន ។ ឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភាពបែបបារាំងទាំងនៅក្នុងតំបន់និងទាំងក្នុងរចនាសម្ព័ន្ធសង្គម ។ នៅក្នុងកំណែទម្រង់នេះ បារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់សក្តិភូមិខ្មែរឲ្យទៅជាសសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
អារម្មណ៍ គឺជាការទទួលដឹងដោយញ្ញាណរបស់មនុស្ស ដូចជា ការ ស្រលាញ់ ស្អប់ ភ័យ រំភើប ។ ល ។
បានជារដ្ឋាភិបាលនៃប្រទេសនីមួយៗនិងអង្គការអន្តរជាតិជាច្រើនត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖ • កុមារជាទំពាំងដែលនឹងត្រូវស្នងឬស្សីនៅពេលអនាគត • កុមារវ័យដែលត្រូវការសិទ្ធិជាងអ្វីៗទាំងអស់ • ត្រូវការចំណេះដឹងដើម្បីទទួលខុសត្រូវចំពោះឆាកជីវិតនិងវាសនាប្រទេសជាតិ • វ័យកុមារជាវ័យកំពុងលូតលាស់ផ្នែករាងកាយនិងស្មារតី • យើងត្រូវផ្តល់អ្វីដែលល្អដល់ពួកគេនិងអោយក្លាយជាមនុស្សល្អ • មិនផ្តល់អ្វីដែលពួកគេឃើញថា (អាក្រក់) នៅជុំវិញដោយស្វ័យប្រវត្តិ • ហេតុនេះបើកុមារល្អ គ្រួសារក៏ល្អ ហើយសង្គមក៏ល្អដែរ ។