នៅក្នុងអាណត្តិរបស់ប្រធានធិបតីស៊ីស្កាដេស្ដាំង មាននាយករដ្ឋមន្ដ្រី ២ រូបគឺលោក ហ្សាក់ស៊ីរ៉ាក់ និង លោករ៉ាយម៉ុងបា ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើទី២ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ។ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក។
របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ខមានកង់បីទៀតគឺៈ ១.ឯករាជភាពនៅអង្គចៅក្រម ២.បណ្តាញផ្សព្វផ្សាយពត៏មានសេរីប្រាកដនិយមនិងឯករាជ្យ ៣.បក្សជំទាស់ក្នុងសភាពជាតិ តំណាងឲ្យសម្លេងភាគតិច ។
ឆ្នាំ១៩៧៥ ជាសមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឍិមបក្សកុំមុយនីស្ដកម្ពុជារូមមាន ប៉ុលពត នួន ជា សោ ភីម អៀ សារី សុន សេង ឈិត ជឿន(តាម៉ុក)និង វ៉នវ៉េត។
មូលហេតុដែលនាំឪ្យមានការកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យពីព្រោះ៖ ជារបបដឹកនាំសដ៏អាក្រក់ដែលពីលោកមិនធ្លាប់មាន៖ • ជម្លៀសប្រជាជនចេញីទីក្រុងនិងទីប្រជុំជននានា • បង្ខំឪ្យប្រជាជនធ្វើការហួសកម្លាំង២៤ម៉ោងក្នុង១ថ្ងៃហើយទទួលទានអាហារមិនគ្រប់គ្រាន់ • បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង • ផ្ដាច់មនោសញ្ចេតនាក្នុងគ្រួសារ • លុបបំបាត់ជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា • កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងរង្គាល • ធ្វើវិសុទ្ធកម្ម • ការបង្កើតមន្ទីរសន្ដិសុខគ្រប់ទីកន្លែង អំពើវិនាសកម្មខាងលើនេះវាផ្ទុយទាំងស្រុងទៅនឹងសន្ទិសញ្ញាអន្តរជាតិដែលចែងអំពី៖ – ឧក្រិដ្ឋកម្មសង្រ្គាម • ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បញ្ហាទាំងអស់ខាងលើនេះនាំឪ្យរដ្ឋាភិបាលកម្ពុជាធ្វើសំណើរទៅអង្គការសហប្រជាជាតិបង្កើតតុលាកាត់ទោសមេដឹកនាសម័យខ្មែរក្រហម។ ការកាត់ទោសនេះមានទិសដៅដើម្បី៖ • ផ្សះផ្សារជាតិ • បង្រួបបង្រួមជាតិ • ទប់ស្កាត់កុំឪ្យមានរបបនេះម្ដងទៀត • ព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ • ជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយ។
ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាននិងសង្គម ដូចជា បរិស្ថាន • បំពុលៈ បំពុលបរិយាកាស ទឹកលើផ្ទៃដី និងទឹកក្នុងដី • ការបោះបង់ដីចោលៈ ការបំផ្លាញដីស្រទាប់មានជីជាតិ និងធ្វើអោយខូតខាងផ្ទៃដីជាអចិន្រ្តៃយ៍។ • សំណល់រឹង • សំណល់ធាតុវិទ្យុសកម្ម • កំណើតកំដៅ • ភ្លៀងអាស៊ីត។ សង្គម • ការស្រុតដីៈ បំផ្លាញអគារ ផ្លូវថ្នល់ និងដីកសិកម្ម • រំខានដោយសូរស័ព្ទៈ ដោយការដាក់អោយផ្ទុះ និងការដឹកជញ្ជូន។ • គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ • គ្រោះថ្នាក់ការងារ • ការហៀបំពង់ប្រេង។
ព្រះបាទអង្គឌួងជាបុត្ររបស់ព្រះបាទ អង្គអេង ។ ព្រះអង្គជាព្រះរាជាដែលមានព្រះទ័យសេ្នហាជាតិមោះមុត ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។ ព្រះអង្គបានសោយរាជ្យពីឆ្នាំ ១៨៤០ ដល់ឆ្នាំ ១៨៦០ ។
ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនិងភាពក្រីក្រ ប្រឆាំងនិងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវីទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិ បន្សល់ពីប្រធានាធិបតីអាណត្តិមុន ។ ព្រំដែនថ្មីមានទិសដៅដូចជា ៖ • ពង្រឹងកិត្យានុភាពអាមេរិកវិញ • ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច • ធ្វើឲ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា • លុបបំបាត់អតិផរណាប្រចាំឆ្នាំ • កាត់បន្ថយអត្រាអ្នកឥតការងារធ្វើ…។