ជីវីតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជួបប្រទះនិងបញ្ហាដូចជាៈ • គ្មានសិទ្ធិសេរីភាព បំបិទសេរីភាពផ្នែកជំនឿសាសនា • គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន • ត្រូវគេបង្ខំឲ្យធ្វើការយ៉ាងធ្ងនធ្ងរ គ្មានពេលឈប់សម្រាក និងផ្តល់របបអាហារមិនគ្រប់គ្រាន់ • គ្មានសន្តិសុខផ្ទាល់ខ្លួនរស់ក្នុងភាពភ័យខ្លាច • បង្ខំគេឲ្យរៀបអាពាហ៍ពិពាហ៍តាមអង្គការកជាអ្នកកំណត់ សាមីខ្លួនគ្មានសិទ្ធិសម្រេចឡើយ • ប្រជាជនស្លូតត្រង់ត្រូវគេធ្វើទារុណកម្ម ជាប់គុក ឬសម្លាប់ចោលដោយគ្រាន់តែមានកំហុសបន្តិចបន្តួចឬចោទប្រកាន់ថាជាខ្មាំងរបស់អង្គការ • ត្រូវព្រាតប្រាស់គ្រួសារ សាច់ញាតិបងប្អូន … ដែលបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកំព្រាជាច្រើននាក់ ។
vrean.com Latest Questions
កិច្ចចរចារក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១ ផ្តល់សារៈសំខាន់ដល់កម្ពុជាដូចជា៖ • បញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ • នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា • រៀបចំការបោះឆ្នោតជាសកលនៅកម្ពុជា • ការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ • ធ្វើឲ្យមានអធិបតេយ្យភាព បូរណភាពដែនដីអព្យាក្រឹតភាពនិងភាពជាតិកម្ពុជា ។
អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាបំពេញបេសកម្ម៤យ៉ាងគឺ៖ • ដកអាវុធពីកងទ័ពកម្ពុជា និងពីកងទ័ពភាគីខ្មែរក្រហមណេសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពរាជានិយមរបស់សម្តេចព្រះនរោត្តមសីហនុ • បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នា ( រដ្ឋកម្ពុជាដនិងរដ្ឋាភិបាលត្រីភាគី ) • រៀបចំបោះឆ្នោតដោយសេរី • នាំជនភៀសខ្លួនប្រហែល ៣៥០ ០០០នាក់ ត្រឡប់មកមាតុភូមិវិញ ។
កម្ពុជារងការបំផ្លិចបំផ្លាញក្នុ្ងងរបបខ្មែរក្រហមព្រោះ ៖ ទទួលរងនូវឥទ្ធិពលសង្គ្រាមត្រជាក់ មេដឹកនាំមានចរិកជាតិនិយមជ្រុល មេដឹកនាំមានចរិកជាតិនិយមជ្រុល ប្រល័យពូជសាសន៍ បង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង បំបាត់ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ការអប់រំ ធ្វើទារុណកម្ម បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស លុបបំបាត់កម្មសិទិ្ធឯកជន ធ្វើវិសុទ្ធកម្ម ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា មនោគមវិជ្ជាជ្រុលនិយម ។
• សកលភាវូបនីយកម្ម៖ គឹជាដំណើរការវិត្តន៍នៅក្នុងចរន្តនៃការបង្កើនូវប្រព័ន្ធតែមួយនៅលើសកលលោក ។ សព្វថ្ងៃនេះ គឺសម្រាប់អ្នកនយោបាយប្រើមធ្យោបាយដើម្បីកសាងពិភពលោកមួយប្រកបដោយការចុះចម្រុងគ្នាការយោគយល់គ្នា និងដើម្បីកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ។ • សមាហរណកម្ម៖ ដំណើរនៃការរួមបញ្ចូលគ្នាការចូលរួមជាមួយគ្នា ។ • ពិភពលោកពហុជាតិ ៖ ពិភពលោកទាំងមូលនិងពុំមានព្រំប្រទល់ជាទឹកដីតែមួយរស់នៅដោយប្រជាជនដែលមានសញ្ជាតិផ្សេងៗគ្នានោះទេ ។
ក្រោយសង្គ្រាមត្រជាក់ ប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖ • ផ្លាស់ប្តូររបបនយោបាយពីកុំមុយនីស្តមកប្រជាធិបតេយ្យហើយងាកមកទទួលជំនួយពីសហរដ្ឋអាមេរិកដើម្បីស្តារក៏ដូចជាកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញ • លែងទទួលបានជំនួយពីប្រទេសកុំមុយនីស្ត • ងាកមកសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហគមន៍អឺរ៉ុប និងជាមួយប្រទេសនានាក្នុងពិភពលោក • សេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួយសេដ្ឋកិច្ចផែនការ • លែងរណបសហភាពសូវៀតទៀត ។
ក្រោយសង្គ្រាមត្រជាក់៖ គេឃើញមានការធូរស្រាលពីការប្រឈមមុខដាក់គ្នារវាងកំពូលមហាអំណាចមូលធន និងកុំមុយនីស្តប៉ុន្តែពិភពលោកមិនទទួលបានសន្តិសុខសន្តិភាពទាំងស្រងនោះទេព្រោះ៖ • បញ្ហាដ៏ស្រួចស្រាលថ្មីៗបានលេចឡើងនៅតាមតំបន់នានាដែលឈានទៅដល់ការផ្ទុះឡើងនូវទំនាស់ដោយប្រើកម្លាំងយោធា • ស្ថិរភាព និងសន្តិសុខសង្គមទទួលការគំរាមកំហែងកាន់តែខ្លាំងឡើងដោយសារសកម្មភាពឧក្រិដ្ឋដែលគេឲ្យឈ្មោះថា « ភេវកម្មអន្តរជាតិ » ។
ដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារ អ្នកវិទ្យាសាស្រ្តត្រូវធ្វើដូចជា៖ គេបានរៀបចំដីដាំដុះ ( ដោយប្រើជី) ជ្រើសពូជ ( ដាំដំណាំដែលមានរយៈពេលខ្លី ) បង្កើតប្រព័ន្ធស្រោចស្រព បង្កើតឧបករណ៍នេសាទធំៗដើម្បីចាប់បានច្រើន កែច្នៃបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ (ដើម្បីតម្រូវការសាច់និងទឹកដោះគោ ) ។
ជាតិវិទ្យុសកម្មបណ្តាលមកពីការសាកល្បងអាវុធបរមាណូនៅក្នុងមហាសមុទ្រដូចជាការសាកល្បងអាវុធបរមាណូរបស់បារាំងនៅកោះម៉ូរ៉ូអានិងការបែកធ្លាយជាតិវិទ្យុសកម្មនៃរោងចក្រថាមពលនៅហ្វូតូស៊ីម៉ាជាដើម ។ ជាតិវិទ្យុសកម្មនេះអាចធ្វើឲ្យមនុស្សស្លាប់ ឬមានជម្ងឹនៅពេលដែលវាសម្ងំនៅក្នុងកោសិកាមនុស្សឬសត្វ ។
ដោយសារលោក ហ្គោបាឆូវ បានមានប្រសាសន៍ថាអាឡឺម៉ងខាងកើតមិនទាមទារឲ្យមាបនយោបាយពេរ៉េស្រ្តយកាពីព្រោះប្រទេសនេះមានការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចទៅហើយ។