អាវុធប្រភេទណាខ្លះដែលគេចាត់ទុកថាជាអាវុធប្រល័យលោក រួមមានអាវុធណឺត្រុង អាវុធ គីមីនិង អាវុធជីវសាស្រ្ដ ដែលមានលទ្ធភាពកម្ចេចភាវរស់ទាំងអស់ នៅលើពីភពផែនដីយ៉ាងងាយ។
vrean.com Latest Questions
ការដឹកនាំនៅសហភាពសូវៀត ក្នុងអាណត្ដិលោក ប្រេស្នេវ ត្រូវពឹងផ្អែកលើសមាជិកបក្សកុំមុយនីស្ដជាសំខាន់ ដែលមានចំនួន ១៧លាននាក់នៅទូទាំងប្រទេស ហើយតួនាទីដ៏សមខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំ១៩១៧។
នៅអឺរ៉ុបខាងកើតតើអាឡឺម៉ង់ខាងកើតឈរនៅលំដាប់ទី១ ខាងផ្នែកសេដ្ឋកិច្ច ហើយមានមូលដ្ឋានគ្រឹះនៃឧស្សាហកម្មមានធ្យូងថ្មច្រើនជាងគេ ដែលស្ថិតក្នុងរណ្ដៅរាក់ ចំណែកធនធានរ៉ែផ្សេងៗវិញមិនសូវជាសម្បូរឡើយ។
នៅឆ្នាំ ២០១២ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនាឆ្នាំនេះជាការរំលឹកខួបលើកទី១១ ។ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍សង្គម” ។
ក. ការអប់រំដើម្បីកាត់បន្ថយភាពក្រីក្រគ្រប់សេវាកម្មសង្គម ក្នុងសង្គមជាតិមួយ ក្រុមហ៊ុន ស្ថាប័ននានា… ត្រូវតែមានទំនាក់ទំនង់ល្អ និងចូលខ្លួនទៅសេវាកម្មអប់រំ សាលារៀន ឬស្វ័យសិក្សាស្រាវជ្រាវ នោះទើបចៀសផុតភាពក្រីក្រ ។ ខ. ការអប់រំសម្រេចបានចតុស្តម្ភៈ ចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និងចេះរស់នៅជាមួយអ្នកដទៃ ។ កុមារ យុវជន និងមនុស្សពេញវ័យទាំងអស់ មានសិទ្ធិទទូលផលប្រយោជន៍ពីការអប់រំដេលពូកគេនិងសម្រេចបាននូវសំណូមពរការរៀនសូត្រជាមូលដ្ឋានដោយសេរី និងពេញលេញបំផុតពោលគឺ មានការអប់រំមួយរៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ ...
មនុស្សខ្វាក់ពីកំណើតក៏មានយល់សប្តិដែរ ព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់សេរីរាង្គឥន្រ្ទីយ៍តែមួយប៉ុណ្ណោះគឺ ចក្ខុវិញ្ញាណ ហើយសរីរាង្គឥន្រ្ទីយ៍ផ្សេងទៀតនៅដំណើរការធម្មតាដដែល ធ្លាប់មានឥន្រ្ទីយារម្មណ៍ធម្មតា និងធ្លាប់មានរូបភាព និងលំនឹកធម្មតា ។
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់ណាស់ដូចជា ៖ • ទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ • សិទ្ធិប្រើប្រាស់ធនធានដែលខ្លួនមាន • សិទ្ធិទទួលបានការងារតាមលក្ខខណ្ឌសមស្រប តាមសមត្ថភាព • សិទ្ធិទទួលបានវិជ្ជាជីវៈរបស់ខ្លួន • សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន • សិទ្ធិមានគ្រួសារ គូស្រករ សិទ្ធិមានកម្រិតជីវភាពសមរម្យ រួមទាំងអាហារ ផ្ទះសំបែង • សិទ្ធិទទួលបានសេវាថែទាំសុខភាព • សិទ្ធិទទួលបានការអប់រំ និងវប្បធម៌ • រួមទាំងសិទ្ធិវប្បធម៌របស់ជនជាតិភាគតិចផងដែរ ។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យ នៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ១៧៧៦ ពីប្រទេសអង់គ្លេស។
ដែលហៅថាជីវិតផ្ទាល់ខ្លួនគឺជា គុណធម៌របស់បុគ្គលម្នាក់ៗចំពោះសង្គម ដែលខ្លួនរស់នៅ ។ គុណធម៌នេះមានតម្លៃសម្រាប់តែមនុស្សទាំងឡាយណាដែលមានមនោសសញ្ចេតនាប្រកបដោយកុសល ។