ក. ការអប់រំដើម្បីកាត់បន្ថយភាពក្រីក្រគ្រប់សេវាកម្មសង្គម ក្នុងសង្គមជាតិមួយ ក្រុមហ៊ុន ស្ថាប័ននានា… ត្រូវតែមានទំនាក់ទំនង់ល្អ និងចូលខ្លួនទៅសេវាកម្មអប់រំ សាលារៀន ឬស្វ័យសិក្សាស្រាវជ្រាវ នោះទើបចៀសផុតភាពក្រីក្រ ។
ខ. ការអប់រំសម្រេចបានចតុស្តម្ភៈ ចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និងចេះរស់នៅជាមួយអ្នកដទៃ ។ កុមារ យុវជន និងមនុស្សពេញវ័យទាំងអស់ មានសិទ្ធិទទូលផលប្រយោជន៍ពីការអប់រំដេលពូកគេនិងសម្រេចបាននូវសំណូមពរការរៀនសូត្រជាមូលដ្ឋានដោយសេរី និងពេញលេញបំផុតពោលគឺ មានការអប់រំមួយរៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា ។
គ . ការអប់រំត្រូវបន្តអស់មួយជីវិតៈ បច្ចុប្បន្នកាលការវិវត្តនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប មានការស្ទុះយ៉ាងខ្លាំងហួសពិការស្មាន ។ រីឯគំនិត និងទស្សនៈថ្មីៗត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ធ្វើផឥ្យជីវិតរស់នៅមានការប្រែប្រួលឥតឈប់ឈរទាំងរូបភាព និងខ្លឹមសារដែលជាមូលហេតុធ្វើឲ្យមុខរបរចិញ្ចឹមជីវិតមានការប្រែប្រួលទាំងពលកម្មខួរក្បាល និងរូបរាងកាយព្រោះត្រូវបានជំនួសដោយគ្រឿងម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិច មធ្យោបាយតាមមនោគមន៍ក៏ត្រូវបានបំព្រួញពោលគឺអ្វីៗសុទ្ធតែអភិវឌ្ឃទៅរកទំនើបកម្ម និងសុក្រិតភាព ប្រការទាំងនេះហើយទើបទាមទារឲ្យមនុស្សរៀនហើយរៀនទៀតរៀនអស់មួយជីវិត ។
G KnowLecturer