សន្និសិទយ៉ាល់តាបាននិយាយពីបញ្ជាអាល្លឺម៉ង់ដូចជា ៖ • ប្រទេសអាល្លឺម៉ង់ត្រូវបែងចែកជាពីរគឺខាងលិច និងខាងកើត • អាល្លឺម៉ង់ខាងលិច និងក្រុងប៊ែរឡាំងខាងលិចត្រូវបែងចែកជា៣តំបន់ត្រួតត្រា • ចំណែកអាល្លឺម៉ង់ខាងកើតត្រូវត្រួតត្រាដោយសហភាពសូវៀត ។
vrean.com Latest Questions
ការប៉ះទង្គិចអរិយធម៌ខ្មែរ និងអរិយធម៌បរទេសមិនអាចចៀសផុតបានឡើយលើកលែងតែប្រទេសនោះនៅដាច់ដោយឡែកតែឯងគ្មានទំនាក់ទំនងនឹងប្រទេសណាមួយ ។ ហើយការប៉ះទង្គិចនេះបានផ្តល់នូវផល២យ៉ាងគឺ ៖ • ជម្រុញឲ្យមានការរីកចម្រើន ពេលណាយើងច្នៃប្រឌិតឲ្យសមស្របនិងចំណង់ចំណូលចិត្តរបស់ខ្មែរ ស្របតាមព្រលឹងជាតិខ្មែរពោលគឺស្របតាម មនោសាស្រ្តខ្មែរ ។ • ធ្វើឲ្យអរិយធម៌ខ្មែរធ្លាក់ចុះ នៅពេលណាយើងមិនស្គាល់អរិយធម៌ជាតិច្បាស់លាស់ពោលគឺ យករបស់គេទាំងដុលមកអនុវត្ត ។
ក្រោយសង្រ្គាមលោកលើទី២ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ។ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក។
ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិត ៖ • ផ្សព្វផ្សាយគំនិតជាតិនិយម • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ • បង្កើតចលនាយុវជជនជាតិនិយម ។
ហេតុដែលត្រូវចាំបាច់ស្វែងរកការគាំទ្រដើម្បីធ្វើឲ្យមានៈ • ការផ្លាស់ប្តូរឥរិយាបថ ឬកែលម្អ • ការចូលរួមគាំទ្រ និងសហការ • យុទ្ធសាស្រ្តយកប្រៀបលើការប្រឈម ឬប្រឆាំងតវ៉ា។
គេបែងចែកឥន្ត្រីយ៍រូបារម្មណ៍ជា៥គឺ៖ • ចក្ខុឥន្ត្រីយ៍ • ឃានឥន្ត្រីយ៍ • ជីវ្ហាឥន្ត្រីយ៍ • កាយឥន្ត្រីយ៍ • សោតឥន្ត្រីយ៍ ។
កំណើនប្រជាជនច្រើនបានបង្កឲ្យមានបញ្ហាស្មុគស្មាញមួយចំនួនដូចជា បញ្ហាឧបត្ថមថាមពលសុវតិ្ដភាពស្បៀងអាហារ បញ្ហាជនអន្ដោប្រវេសន៍។ល។
បានជាសេដ្ឋកិច្ចអាមេរិករីកចម្រើនខ្លាំងនៅក្រោយសង្គ្រាមលោកលើកទី១ព្រោះ៖ • ប្រទេសនៅអឺរ៉ុបត្រូវស្តារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូតខាតដោយសារសង្គ្រាម ហើយពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ កម្ចីពីសហរដ្ឋអាមេរិក ។ • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្គ្រាម ។ • នៅដើមឆ្នាំ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន១០ពាន់លានដុល្លារ ។ • ទំនិញអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់៧ពាន់លានដុល្លារក្នុង១ឆ្នាំ។ • ប្រជាជនអាមេរិកប្រឹងប្រែងពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញសេចក្តីត្រូវការក្រៅប្រទេស។ • រោងចក្រឩស្សាហកម្មខិតខំផលិតឲ្យទាន់តម្រូវការទីផ្សារដូចជារថយន្តវិទ្យុនិងមុនទំនិញផ្សេងៗ ជាច្រើនទៀត។
សហរដ្ឋអាមេរិកបានជួយអភិវឌ្ឍប្រទេសភីលីពីនលើចំណុច ៖ • វិស័យអប់រំ • វិស័យសុខាភិបាល • វិស័យប្រជាធិបតេយ្យ ។